ការជ្រើសរើសអភិបាលក្រុងថ្មី សម្រាប់ទីក្រុងប៉ារីស ប្រទេសបារាំង​ / Choosing a new mayor for Paris (*)

ចែករំលែក ៖​

១៥ មីនា ២០២០ / 15 March 2020 - Choosing a new mayor for Paris (*)

ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំបានទៅបោះឆ្នោត ដើម្បីជ្រើសរើសអភិបាលក្រុងថ្មីម្នាក់ សម្រាប់ទីក្រុងប៉ារីស ប្រទេសបារាំង។ ខ្ញុំបានបោះឆ្នោតឲ្យបេក្ខជនម្នាក់ មកពីគណបក្សប្រឆាំង ពីព្រោះខ្ញុំយល់ឃើញថា មេដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន-ក្រោមជាតិ ត្រូវមកពីគណបក្សផ្សេងពីគ្នា ដើម្បីកុំឲ្យនរណាម្នាក់អាចជិះសេះលែងដៃបាន។ ម្យ៉ាងវិញទៀត ខ្ញុំបានបោះឆ្នោតឲ្យបេក្ខជន ដែលជាមនុស្សថ្មី ពីព្រោះខ្ញុំយល់ឃើញថាមនុស្សតែម្នាក់ មិនត្រូវកាន់តំណែងដដែលយូរពេកទេ គឺមិនត្រូវឲ្យលើសពីពីរអាណត្តិទេ ដើម្បីជៀសវាងទម្លាប់អាក្រក់ ដូចជាអំពើពុករលួយ ព្រមទាំងគំនិតបក្ខពួកនិយម និងគ្រួសារនិយមជាដើម។

(*) This Sunday morning I went to vote to choose a new mayor for Paris. I voted for an opposition candidate because I believe any country needs a system of checks and balances. Moreover, I want to see a new face as mayor because I believe term limits are necessary to prevent corruption and nepotism.


 

ព័ត៌មានថ្មីបំផុត
មោទនភាពកម្ពុជា / Cambodia’s pride (*)
ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់។​ / (*) Even though the gambling industry is a major source of cash -- in the form of bribes and commissions -- for the corrupt Hun Sen regime, nothing is more important than people's live.
ខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ / 23rd anniversary of the 30 March 1997 grenade attack in Phnom Penh (*)
យុទ្ធសាស្ត្រដើម្បីជៀសវាងកុំឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំ នៅពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត / How to Prevent COVID-19 From Paralysing the World’s Economy
ការចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងបំពាន​ / Arbitrary arrest of CNRP local leader in Kampong Chhnang province
Flag Counter