ផែនការ ក៥ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ គឺជាផែនការសម្លាប់ខ្មែរ ដើម្បីបម្រើវៀតណាម (What is K5 Plan?)

ចែករំលែក ៖​

ផែនការ ក៥ ជាផែនការរៀបចំដោយវៀតណាម ដើម្បីបន្តសម្លាប់ជនជាតិខ្មែរ ក្រោយពីរបបខ្មែរក្រហម ប៉ុល ពត បានដួលរលំ នៅឆ្នាំ ១៩៧៩។ ផែនការនេះ ត្រូវបានរៀបចំនៅទីក្រុងហាណូ នៅដើមទស្សវត្សរ៍ឆ្នាំ ១៩៨០ រួចទៅត្រូវបានចាប់ផ្តើមអនុវត្តបន្តិចម្ដងៗ ចាប់ពីឆ្នាំ ១៩៨១ មុននឹងចូលអនុវត្តពេញទំហឹង ពីឆ្នាំ ១៩៨៤​ ដល់ឆ្នាំ ១៩៨៨។

ក្រោមលេសការពារប្រទេសកម្ពុជា តទល់នឹងកម្លាំងសេសសល់របស់ ប៉ុល ពត វៀតណាមបានបញ្ជារដ្ឋអំណាច ដែលគេបានបន្តុបនៅប្រទេសកម្ពុជា (ដែលគេឲ្យឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា) ឲ្យកែនប្រជាពលរដ្ឋដោយបង្ខំ យកទៅឆ្ការព្រៃ នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ ដើម្បីសាងសង់កំផែងទប់ទល់កម្លាំងស្នេហាជាតិ ដែលប្រឆាំងយួនឈ្លានពាន នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ។

ផែនការ ក៥ នេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់រាប់ម៉ឺន រាប់សែននាក់ ដោយមិនគិតអ្នករងរបួស និងអ្នកដែលក្លាយទៅជាជនពិការ ដាច់ដៃដាច់ជើង។ គេបានកែនប្រជាពលរដ្ឋជាបន្តបន្ទាប់ ពីគ្រប់ខេត្ត បញ្ជូនឲ្យទៅស្លាប់ដោយជាន់មីន គ្រុនចាញ់ អត់បាយ ធ្វើការហួសកម្លាំង ឬត្រូវទាហានយួនបាញ់សម្លាប់ ចំពោះអ្នកដែលហ៊ានរត់ចេញពីទីតាំង ដែលគេបានកំណត់ឲ្យធ្វើការ។

លោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីមុនគេបង្អស់ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្តុបដោយួន ត្រូវបានវៀតណាមចាប់ដាក់គុក នៅចុងឆ្នាំ ១៩៨១ ពីព្រោះលោកហ៊ានជំទាស់ការរៀបចំផែនការ ក៥ នេះ។ បន្ទាប់មកទៀត លោក ចាន់ សីុ ដែលបានឡើងកាន់តំណែងជំនួសលោក ប៉ែន សុវណ្ណ ត្រូវបានវៀតណាមលួចសម្លាប់ នៅចុងឆ្នាំ ១៩៨៤ ដោយសារតែលោកមានការឈឺចាប់ ហើយហ៊ានជំទាស់ផែនការ ក៥ នេះ ដែលជាវិធីប្រល័យពូជសាសន៍មួយទៀត បន្ទាប់ពីខ្មែរក្រហម ប៉ុល ពត។ នៅដើមឆ្នាំ ១៩៨៥ លោក ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអាយ៉ង ជំនួសលោក ចាន់ សុី ហើយលោកក៏បានយល់ព្រមសហការជាមួយវៀតណាម ក្នុងការអនុវត្តផែនការ ក៥ នេះ រហូតដល់ទីបញ្ចប់។

សូមអានរបាយការណ៍លម្អិត អំពីផែនការ ក៥ ជាភាសាបារាំង និងជាភាសាអង់គ្លេស ដែលដកស្រង់ពីសៀវភៅនិពន្ធដោយលោកស្រី វេជ្ជបណ្ឌុិតបាំរាំងឈ្មោះ Esmeralda Luciolli ដែលបានធ្វើការនៅប្រទេសកម្ពុជា ក្នុងសម័យនោះ។ សូមចុចមើលសេចក្តីសង្ខេប
- ជាភាសាបារាំង ៖ http://tinyurl.com/ztbulll
- ជាភាសាអង់គ្លេស ៖ http://tinyurl.com/hhacs4v

អ្នកណា ដែលបានរៀបចំ និងដឹកនាំផែនការ ក៥ ដែលជានយោបាយកែនមនុស្សដោយបង្ខំ ឲ្យទៅស្លាប់ ក្នុងទ្រង់ទ្រាយធំបែបនេះ គឺត្រូវប្រឈមមុខការចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សលោក ដូចក្រុមពួក ប៉ុល ពត អញ្ចឹងដែរ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូន និងក្មួយៗណា ដែលបានរក្សាឯកសារ ឬក៏ស្គាល់សាក្សី ក្នុងសោកនាដកម្មនេះ (ជនរងគ្រោះ ជនពិការ ស្ត្រីមេម៉ាយ ក្មេងកំព្រា) មេត្តាទាក់ទងខ្ញុំផ្ទាល់ តាមអាស័យដ្ឋាន Email: samrainsysrp@gmail.com ។

« ជនជាតិណា ដែលមិនស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាជនជាតិ ដែលងាយស្រួលគ្រប់គ្រង ពីសំណាក់អាណានិគមនិយមបរទេស។ »
នេះជាបណ្តាំរបស់អ្នកប្រាជ្ញបារាំងមួយរូប ឈ្មោះ George Cœdès (១៨៨៦-១៩៦៩) ដែលបានស្រាវជ្រាវ ពីប្រវត្តិសាស្ត្រ និងអរិយ្យធម៌ នៃប្រទេសកម្ពុជា អស់មួយជីវិតរបស់លោក។

(*) Conceived in Vietnam and implemented in Cambodia in the 1980s, the K5 Plan was intended to continue the killing of Khmer people after the fall of Pol Pot.
- Summary in English of a fundamental book in French on the K5 Plan or K5 Wall :http://tinyurl.com/hhacs4v
- Résumé en français du livre "Le Mur de Bambou" :http://tinyurl.com/ztbulll

ព័ត៌មានថ្មីបំផុត
ប្រតិកម្មលោក សម រង្ស៊ី ចំពោះព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា ២០២១ / Sam Rainsy’s reaction to today’s events
កិច្ចប្រជុំ គណបក្សសង្គ្រោះជាតិ (សាខាថ្មី) នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក ថ្ងៃនេះ / CNRP meeting today in Portland (CNRP new branch), Maine, USA.
ច្បាប់សហរដ្ឋអាមេរិក ស្តីពីលក្ខខណ្ឌនៃការផ្តល់សញ្ជាតិ និងការដកហូតសញ្ជាតិ សម្រាប់ជនបរទេស ដែលទទួលបានសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។ បកស្រាយដោយលោក ហាស់ សាន ដែលជាអ្នកសារព័ត៌មានខ្មែរ រស់នៅសហរដ្ឋអាមេរិក។​ / US laws on naturalization and revocation of naturalization. Explanation by Has San, a Cambodian American journalist living in the US.
បក្ខពួកលោក ហ៊ុនសែន ដែលមានសញ្ជាតិពីរ អាចនឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកហូតសញ្ជាតិអាមេរិកាំង យោងច្បាប់សហរដ្ឋអាមេរិក / Status of Cambodian politicians with dual nationality
លោក សម រង្ស៊ី ថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ
Flag Counter