សម រង្ស៊ី ៖ "កម្ពុជា គួរណាស់ យកគម្រូតាមប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរមេដឹកនាំ របស់ខ្លួន"​ / Sam Rainsy : "Cambodia needs to follow Vietnam’s example on leadership renewal"

ចែករំលែក ៖​

២៦ ឧសភា ២០២០ / 26 May 2020 - Cambodia needs to follow Vietnam’s example on leadership renewal (*)

ថ្ងៃ ២៦ ឧសភានេះ សារព័ត៌មានអន្តរជាតិ The Kooneeti ចេញផ្សាយពីប្រទេសឥណ្ឌា បានចុះផ្សាយអត្ថបទលោក សម រង្ស៊ី មួយ មានចំណងជើង "កម្ពុជា គួរណាស់ យកគម្រូតាមប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរមេដឹកនាំ របស់ខ្លួន"។

ដោយមិនបែងចែកពីប្រព័ន្ធនយោបាយ ប្រទេសទាំងអស់ក្នុងពិភពលោក ត្រូវតែរៀបចំឲ្យមានការផ្លាស់ប្តូរ មេដឹកនាំរបស់ខ្លួន ដើម្បីឲ្យមានការរីកចម្រើនឈានទៅមុខ។ មានតែធ្វើបែបនេះទេ ទើបប្រទេសនីមួយៗ អាចទទួលបានឈាមថ្មី និងគំនិតថ្មី។

តែនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានក្រាញអំណាច ៣៥ ឆ្នាំហើយ ដែលជាការធ្វើបាបប្រទេសកម្ពុជា យ៉ាងអាក្រក់បំផុត។ សក្ខីភាព នៃអំពើអាក្រក់នេះ គឺជីវភាពរស់នៅយ៉ាងដុនដាបរបស់ប្រជារាស្ត្រខ្មែរ។

ខ្ញុំ សម រង្ស៊ី បានធ្វើសំណើរួចមកហើយ ឲ្យអ្នកដឹកនាំនយោបាយទាំងអស់ នៅប្រទេសកម្ពុជា ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ។ ពេលនេះ ខ្ញុំស្នើឲ្យជនជាតិខ្មែរទាំងអស់ សិក្សាអំពីករណីរបៀបដឹកនាំនៅប្រទេសវៀតណាម ដោយចិត្តត្រជាក់ ពីព្រោះយើងត្រូវរស់ជាមួយប្រទេសជិតខាងទាំងអស់ ជារៀងរហូត ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។

គ្មានប្រទេសណា ដែលរងគ្រោះដោយសង្គ្រាម ជាងប្រទេសវៀតណាមទេ តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសនេះ បានងើបឡើងពីការហិនហោចដោយសង្គ្រាម ហើយសម្រេចបាននូវការអភិវឌ្ឍន៍មួយដ៏អស្ចារ្យ។

មុនមានការហិនហោចដោយសង្គ្រាម កាលពីសតវត្សរ៍មុន ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានកម្រិតអភិវឌ្ឍទាបដូចគ្នា គឺមានភាពក្រីក្រប្រហាក់ប្រហែលគ្នា។ តែឥឡូវនេះ ប្រទេសយើង ស្ថិតនៅក្រោយប្រទេសវៀតណាមឆ្ងាយណាស់ បើគិតពីកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

ទោះជាក្រោមរបបនយោបាយបែបណាក៏ដោយ ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម វាអាស្រ័យមុនគេបង្អស់ លើគុណភាព នៃថ្នាក់ដឹកនាំប្រទេស និងការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះ យ៉ាងទៀងទាត់ តាមការចាំបាច់។

ការក្រាញអំណាចពីបុគ្គលម្នាក់ ឬក្រុមគ្រួសារមួយ វាធ្វើឲ្យប្រទេសហិនហោច ដូចក្នុងករណីប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង។ ប្រទេសកម្ពជា គួរណាស់ យកគម្រូពីប្រទេសវៀតណាម មកពិចារណា ដែលប្រទេសនេះ គេប្តូរមេដឹកនាំរបស់គេ រៀងរាល់ ៥ ឆ្នាំម្តងៗ។ គេមិនអនុញ្ញាតិ ឲ្យជនផ្តាច់ការណាម្នាក់ កាន់អំណាចមួយជីវិតទេ ហើយគេក៏មិនអនុញ្ញាតិ ឲ្យជនផ្តាច់ការនោះ ជ្រើសរើសកូនបង្កើតរបស់ខ្លួន ឲ្យមកជំនួសតំណែងខ្លួនដែរ។

នៅប្រទេសវៀតណាម គេមានឆន្ទៈនយោបាយពិតប្រាកដ ដើម្បីប្រឆាំងអំពើពុករលួយ តែនៅប្រទេសកម្ពុជាវិញ អំពើពុករលួយនេះ ក្លាយទៅជាប្រព័ន្ធគ្រប់គ្រងប្រទេសរួចទៅហើយ ក្រោមរបប ហ៊ុន សែន។ សភាពការណ៍បែបនេះ បាននាំប្រទេសយើងឲ្យទទួលការហិនហោច ហើយនាំប្រជារាស្ត្រខ្មែរ ឲ្យស្គាល់តែភាពក្រីក្រ និងវេទនា។

គណបក្សកុម្មុយនីស្តវៀតណាម កំពុងរៀបចំសមាជជាតិ លើកទី ១៣ របស់ខ្លួន ដែលនឹងធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២១។ ថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងត្រូវផ្លាស់ប្តូរមួយចំនួនធំ ដោយសារដល់អាយុ ដែលត្រូវចូលនិវត្តន៍។ ក្នុងនោះ មានប្រធាន និងអគ្គលេខាធិការបក្ស, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលអ្នកទាំងអស់នោះ ឈានដល់អាយុ ៦៥ ឆ្នាំ ដែលជាអាយុត្រូវចូលនិវត្តន៍ តាមច្បាប់កំណត់។ ក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នខ្ពស់បំផុត ក្នុងប្រទេសដែលកាន់លទ្ធិកុម្មុយនីស្ត សមាជិកទាំងអស់ ត្រូវមានអាយុក្រោម ៦៥ ឆ្នាំ ពេលសមាជចាប់ផ្តើម។ ក្នុងគណៈកម្មាធិការកណ្តាលវិញ សមាជិកទាំងអស់ ដែលឈរឈ្មោះចង់បន្តអាណត្តិ ត្រូវមានអាយុតិចជាង ៦០ ឆ្នាំ ដើម្បីស្ថិតនៅក្រោម ៦៥ ឆ្នាំ ពេលចប់អាណត្តិទី ២ ក្នុងរយៈពេល ៥ ឆ្នាំ ដែលជាអាណត្តិចុងក្រោយ។ អ្នកដែលជាប់ឆ្នោតលើកដំបូង ក្នុងគណៈកម្មាធិការកណ្តាល ត្រូវមានអាយុក្រោម ៥៥ ឆ្នាំ ដើម្បីជៀសវាង មិនឲ្យលើស ៦៥ ឆ្នាំទេ បើសាម៉ីខ្លួនអាចកាន់តំណែងបាន ២ អាណត្តិ (៥ ឆ្នាំ ២ ដង)។

បើពួកគាត់នៅប្រទេសវៀតណាម មនុស្សដែលមានអំណាចធំជាងគេនៅប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានចូលនិវត្តន៍តាំងពីយូរយារមកហើយ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃអាយុ ៦៨ ឆ្នាំ ហើយលោក ហេង សំរិន ប្រធានរដ្ឋសភា អាយុគាត់ ៨៦ ឆ្នាំហើយ។ ចំពោះលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា អាយុ ៧៥ ឆ្នាំហើយ។ ឯលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាយុ ៦៩ ឆ្នាំហើយ។ ទាំងលោក ហ៊ុន សែន (ប្រធាន) លោក ហេង សំរិន (ប្រធានកិត្តិយស) លោក សាយ ឈុំ (អនុប្រធាន) និងលោក ស ខេង (អនុប្រធាន) គឺជាថ្នាក់ដឹកនាំកំពូលផងដែរ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយកាន់កៅអី ១០០ ភាគរយ ក្នុងរដ្ឋសភា។

មនុស្សទាំង ៤ នាក់ខាងលើនេះ គឺមានអំណាចខ្លាំងជាងគេបង្អស់ នៅប្រទេសកម្ពុជា។ បើធ្វើតាមសំណើរដ៏សមហេតុសមផល របស់ខ្ញុំ ដែលចង់ឃើញមេដឹកនាំនយោបាយទាំងអស់ ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ ឥស្សរជនទាំង ៤ នាក់នេះ នឹងត្រូវចូលនិវត្តន៍ទាំងអស់ ក្នុងរយៈពេលតែ ២ ឆ្នាំទៀតយ៉ាងយូរ។

ប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែចេះរៀនសូត្រពីគ្នាទៅវិញទៅមក។ បើធ្វើតាមគម្រូប្រទេសវៀតណាម, ប្រទេសកម្ពុជា នឹងទម្លាយឧបសគ្គមួយយ៉ាងធំ ដែលបានរារាំង មិនឲ្យអ្នកមានសមត្ថភាព ហើយក្មេងជាងមេដឹកនាំសព្វថ្ងៃ អាចឡើងមកដឹកនាំប្រទេសម្តង ដែលជាការបើកផ្លូវឲ្យយុវជនជំនាន់ក្រោយ មានឱកាស ទទួលបានបទពិសោធន៍ និងបញ្ចេញស្នាដៃរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

សូមអានអត្ថបទដើមជាភាសាអង់គ្លេស https://thekootneeti.in/…/cambodia-needs-to-follow-vietnam…/

(*) The Kooneeti, 26 May 2020

https://thekootneeti.in/…/cambodia-needs-to-follow-vietnam…/

CAMBODIA NEEDS TO FOLLOW VIETNAM'S EXAMPLE ON LEADERSHIP RENEWAL

By Sam Rainsy

Regardless of their political systems, all countries of the world must ensure the renewal of their leadership teams to be able to progress. This is the only way to bring in new blood and fresh ideas.

To cling on to power as Cambodian Prime Minister Hun Sen has done for 35 years does the country the worst possible service. The increasingly miserable standard of living of Cambodians bears testimony to this.

I have already suggested that all Cambodian political leaders retire at 70 at the latest. I now ask all Cambodians to look without prejudice at the example of Vietnam, our eastern neighbour with which we must forever live in peace and understanding.

No country has suffered from the war as much as Vietnam. But over the last 40 years, the country has risen from the ruins of war to achieve spectacular development.

Before the ravages of war in the twentieth century, Cambodia and Vietnam were at basically the same level of development, or rather of poverty. Our country is now far behind Vietnam in terms of living standards, infrastructure and public services.

Whatever type of political system is in place, economic and social development depends above all on the quality of leadership and its capacity for self-renewal.

The interminable rule of one man or one family can only lead a country into ruin, as is the case for Cambodia and North Korea. Cambodia would do well to learn from the example of Vietnam, where top leadership positions are renewed every five years, where no-one can try to stay in power for their whole life, or designate one of their children as successor.

In Vietnam, there is a real political will to fight against corruption, while in Cambodia, corruption has been turned into a system of government under the rule of Hun Sen. This has led to the ruin of our country and the misery of our people.

The Vietnamese Communist Party is preparing its 13th National Congress for January 2021. The current leadership will be mostly replaced with the retirements of the party president and secretary-general, the prime minister, the president of the national assembly, the ministers of defence, the interior, foreign affairs, and finance, given the country’s age limit on the leadership of 65.

In the Politburo, which is the highest authority in a Communist country, all the members must be aged less than 65 when Congress takes place. On the central committee, members must be aged less than 60 to be eligible for re-election, so that a five-year mandate does not take them beyond 65. Those who are newly elected to the central committee must be aged less than 55 so that they can serve a possible two terms before they are 65.

If they were in Vietnam, the most powerful Cambodian leaders would have long since retired. Prime Minister Hun Sen is 68 and Heng Samrin, president of the national assembly, is 86. The president of the Senate Say Chhum is 75. Deputy Prime Minister and also Interior Minister Sar Kheng is 69. Hun Sen, Heng Samrin, Say Chhum and Sar Kheng are also respectively president, honorary president and vice presidents of the ruling Cambodian People’s Party (CPP), which controls 100 percent of the seats at the national assembly. These four leaders are definitely Cambodia’s most powerful men. My reasonable proposal for retirement at 70 would create the prospect of real change within the next two years.

The countries of our region have everything to gain by learning from each other. By following Vietnam’s example, Cambodia can end the logjam which has been blocking the emergence of new talent, and give younger generations the opportunity to gain leadership experience and usher in a period of change.

Sam Rainsy is a Former Finance Minister of Cambodia., He's an exiled Cambodian opposition leader based in Paris. Sam Rainsy has co-founded and is acting president of, the Cambodia National Rescue Party (CNRP). He can be reached via his Facebook page: https://www.facebook.com/rainsy.sam.5/

Flag Counter