កាន់តែច្បាស់ហើយ ៖ ឈាមខ្មែរអង្គរ ជួយការពារយើង ពីជំងឺកូវីដ-១៩ / Sam Rainsy: It’s more and more likely that the presence of hemoglobin E in the blood of people descended from the Angkor era Khmer Empire is a factor in immunity against Covid 19.

ចែករំលែក ៖​

៣១ ឧសភា ២០២០ / 31 May 2020

តាមការស្រាវជ្រាវចុងក្រោយ អ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ កាន់តែច្បាស់ថា ជនជាតិខ្មែរបច្ចុប្បន្ន ដែលជាអ្នកតពូជពីជនជាតិខ្មែរសម័យអង្គរ មានសារជាតិក្នុងឈាម ហៅថា Hémoglobine E ដែលជួយការពារ ពីជំងឺកូវីដ-១៩។

ការស្រាវជ្រាវពាក់ព័ន្ធ រឿងនេះ មាន ៣ ដំណាក់កាល ៖

- ដំណាក់កាលទី ១ ៖ គេបានរកឃើញថា ប្រជាពលរដ្ឋបច្ចុប្បន្ន ដែលមានឈាមខ្មែរអង្គរ បើមិនច្រើនក៏តិច មានចំនួនច្រើនណាស់។ ប្រជាពលរដ្ឋទាំងនោះ រស់នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ជាពិសេស តំបន់ដែលអាណាចក្រខ្មែរ សម័យអង្គរ បានវាតទីទៅដល់ឆ្ងាយបំផុត គឺមួយផ្នែកធំនៃប្រទេសវៀតណាម ប្រទេសលាវ ប្រទេសថៃ និងប្រទេសភូមាបច្ចុប្បន្ន (សូមមើលតំបន់ពណ៌ទឹកក្រូច លើផែនទីភ្ចាប់មកជាមួយនេះ)។ ប្រជាពលរដ្ឋក្នុុងតំបន់ទាំងនោះ មានសារជាតិ Hémoglobine E ក្នុងឈាមរបស់ខ្លួន ដែលជាលក្ខណៈសម្គាល់ នៃជនជាតិខ្មែរសម័យអង្គរ និងអ្នកបន្តពូជតាំងពីពេលនោះមក គឺតាំងពីប្រមាណ ៨០០ ឆ្នាំកន្លងមកហើយ។ ចំណុចទាំងអស់នេះ គឺជាលទ្ធផល នៃការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិតបារាំងឈ្មោះ Jean Bernard ដែលជាគ្រូពេទ្យជំនាញខាងឈាម (Hématologie) និងជាអតីតប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) នៃប្រទេសបារាំង។ សូមអានឯកសារវិទ្យាសាស្ត្រ ខាងក្រោម (1)។

- ដំណាក់កាលទី ២ ៖ អ្នកវិទ្យាសាស្ត្រទើបតែរកឃើញថា សារជាតិ Hémoglobine E នេះ ដែលជាលក្ខណៈសំគាល់ក្នុងឈាម នៃជនជាតិខ្មែរអង្គរ និងអ្នកបន្តពូជ ជួយការពារ ពីជំងឺគ្រុនចាញ់។ តាមធម្មតា គេចាត់ទុកវត្តមាន Hémoglobine E ក្នុងឈាម ថាជាជំងឺឈាមមួយប្រភេទ (Beta-thalassémie) តែចំពោះជនជាតិខ្មែរ មិនមែនជាជំងឺអ្វីទេ ហើយបែរទៅជាឧបករណ៍ ជួយការពារពួកយើង ពីជំងឺគ្រុនចាញ់ ទៅវិញ។ សូមអានឯកសារវិទ្យាសាស្ត្រ ខាងក្រោម (2)។

- ដំណាក់កាលទី ៣ ៖ អ្នកវិទ្យាសាស្ត្រទើបតែរកឃើញថា ជំងឺកូវីដ-១៩ និងជំងឺគ្រុនចាញ់ មានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លះ ដោយសារតែ ក្នុងជំងឺគ្រុនចាញ់ ក៏មានមេរោគ ជាវីរុស (Virus) មួយ ដែលមានលក្ខណៈប្រហាក់ប្រហែល មេរោគកូរ៉ូណាវីរុស (SARS-CoV-2) ដែលបណ្តាលឲ្យមានជំងឺកូវីដ-១៩។ មេរោគ ជាវីរុស ក្នុងជំងឺគ្រុនចាញ់ មានឈ្មោះ MaRNAV-1 ដែលរស់នៅខាងក្នុងមេរោគ ជាប៉ារ៉ាស៊ីត (parasite) ឈ្មោះ Plasmodium vivax ដែលមូសដែកគោល (Anophèle) បញ្ចូលក្នុងឈាមយើង ពេលវាខាំយើង។ ដូច្នេះ បើយើងបានសុាំ ពីជំងឺគ្រុនចាញ់ហើយ យើងអាចសុាំ ពីជំងឺកូវីដ-១៩ ផងដែរ។ ភាពសុាំនេះ អាចទទួលបានពីកំណើត ដោយសារតែម៉ែឪ ជីដូនជីតាយើង ធ្លាប់បានកើតគ្រុនចាញ់រួចមកហើយ។ សូមអានឯកសារវិទ្យាសាស្ត្រ ខាងក្រោម (3)។

_______________________________________________

WHY ARE POPULATIONS OF KHMER DESCENT RELATIVELY SPARED BY COVID-19?

Recent research strengthens the chances that populations descended from the Khmer empire of the 12th and 13th centuries and who currently live in countries in Southeast Asia (Cambodia, Vietnam, Laos, Thailand, Burma), have long been relatively protected against malaria and more recently against COVID-19. This protection is due to hemoglobin E which is a genetic characteristic of these populations. The corresponding genetic and epidemiological research can be divided into three stages:

1) ឯកសារសម្រាប់ ដំណាក់កាលទី ១ ក្នុងការស្រាវជ្រាវ / FIRST STAGE

HISTORY AND HEMATOLOGY

According to professor of medicine Jean Bernard: "The geography of hemoglobin E and that of the monuments of Khmer art are almost identical. This is a remarkable correspondence. The limits of the ancient Khmer empire were until now defined by archaeology. Theycan today be defined by hematology. The limits are about the same."

https://www.revuedesdeuxmondes.fr/…/b70976a7d956c77654a9ea9…

2) ឯកសារសម្រាប់ ដំណាក់កាលទី ២ ក្នុងការស្រាវជ្រាវ / SECOND STAGE

HEMOGLOBIN E AND MALARIA

- "Other predominant hemoglobin variants also have geographic distributions that suggest selectionby malaria. Hemoglobin E (HbE) is the second most prevalent hemoglobin variant in the world. It is distributed throughout much of Southeast Asia. Protection from malaria has been the conclusion of several studies."

https://academic.oup.com/icb/article/42/2/401/652729…

- "Epidemiologicalstudies indicate that hemoglobin E confers protection against severe malaria."

https://books.google.fr/books…

3) ឯកសារសម្រាប់ ដំណាក់កាលទី ៣ ក្នុងការស្រាវជ្រាវ / THIRD STAGE

MALARIA AND COVID-19

- "The malaria parasite Plasmodium vivax carries with it a virus named MaRNAV-1, which scientists have discovered shares significant genomic similarities with SARS-CoV-2, the virus responsible for COVID-19. This may explain why populations long exposed to malaria, such as those living in Southeast Asia and Northeast India, may have partial immunity against COVID-19." "Genomic sequencing shows that MaRNAV-1 shares a 93.75% identical sequence with that of the surface glycoprotein coding region of COVID-19 virus." This means that most people living in malaria endemic areas have already been exposed to a significant viral protein associated with malaria. Their immune system is therefore already primed to attack the surface glycoproteins o fCOVID-19 – the basis for pre-existing immunological memory among those people.

https://www.whitecoats.com/…/Tlp0WU43a3lhYWg5WHdub1VhdE9aen…

- "A Virus Hosted in Malaria-Infected Blood Protects against T Cell-Mediated Inflammatory Diseases by Impairing DC Function in a Type I IFN-Dependent Manner." "These 'T Cell-Mediated Inflammatory Diseases' are reminiscent of COVID-19 and the reported 'Cytokine storm' syndromes."

https://mbio.asm.org/content/11/2/e03394-19…

ព័ត៌មានថ្មីបំផុត
ធនាគារធំៗក្នុងពិភពលោក ចែករំលែកការទទួលខុសត្រូវ ចំពោះមហន្តរាយវិស័យហិរញ្ញវត្ថុនៅកម្ពុជា/ Global Banks Share Responsibility for Cambodia’s Microfinance Disaster
គណបក្សសង្រ្គោះជាតិទាមទារឲ្យរបបលោក ហ៊ុន សែន ប្តឹងទាមទារកោះត្រល់ ពីវៀតណាមមកវិញ ដោយប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ និងឯកសារគតិយុត្តិនានា។ / CNRP demands the Hun Sen regime claims back the Koh Tral island from Vietnam founded on the 1982 United Nations convention on the law of the sea (UNCLOS) and all other pertinent documents.
ពិភពលោកទាំងមូល ថ្កោលទោស ហ៊ុន សែន ដែលញុះញង់ឲ្យធនាគារ អូសទ្រព្យសម្បត្តិពលរដ្ឋក្រីក្រ ដែលគ្មានលុយសងបំណុល ដោយសារតែជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច។ / Hun Sen is being condemned by the whole world for behaving as a loan-shark encouraging microfinance establishments to seize the properties of countless small heavily indebted farmers.
តើ ហ៊ុន សែន អាចផ្ទេរអំណាចឲ្យកូនគាត់ ឡើងមកកាន់តំណែងជំនួសគាត់បានទេ?​ / Will Hun Sen succeed in transferring powers to his son thus creating a dynasty in the 21st century ?
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នឹងយកសំណើលោក សម រង្ស៊ី ស្តីពីការបង្កើតលិខិតឆ្លងដែន បញ្ជាក់ភាពស៊ាំ ពីជំងឺកូវីដ ១៩ ទៅអនុវត្ត។ ប្រទេសអ៊ីស្រាអែល (Israel) ក៏កំពុងគិតគូរយកគំនិតលោក សម រង្ស៊ី ទៅអនុវត្តដែរ។​ / (*) International airline companies will implement Sam Rainsy's proposal to create Covid-19 immunity passports. Israel also is considering creating such passports.
Flag Counter