ទស្សនា​វត្តី​«L’expansion» ខែមេសា​ ឆ្នាំ​១៩៨៧៖​ ស្ត្រី​ដែល​គ្រប់​គ្រង​ប្រាក់​រាប់​កោដិ / "L’expansion" magazine Avril 1987: elles manient des milliards.

ចែករំលែក ៖​

ទស្សនា​វត្តី​ L’expansion ចុះផ្សាយថ្ងៃ​ទី ១៣​ ដល់​ ៣០​ មេសា​  ឆ្នាំ​១៩៨៧​ - Le magazine L’expansion du 13 au 30 Avril 1987 

ដើម្បី​ក្លាយយជាអ្នកជើងឯកជំនាញខាងទីផ្សារភាគហ៊ុន​ ឬ​ រតនាគារភិបាល​ ឬ​ ការបង្កើត​សម្ព័ន្ធភាព​ រវាងក្រុមហ៊ុនធំៗ​ គេមិន​ចាំបាច់ចេះជក់បារីស៊ីហ្គារទេ។
Pour être un as du marché obligataire de la gestion de trésorerie ou du mariage d’entreprises, il n’est pas nécessaire de fumer le cigare 

ជូឡុង-សម​ ​ សូមួរ៉ា​ - Saumura Tioulong-Sam

ប្រធាន​ក្រុមហ៊ុន​ Robert Fleming នៅ​ប៉ារីស​

ពេលចាប់ផ្ដើមចូលធ្វើការ​ សូមួរ៉ា​ បាន​ទទួល​បៀវត្ស​ ២០%​ ក្រោមមធ្យម​ «ព្រោះគាត់ជាស្ត្រី​ ហើយអង្គភាពដក ២០%ពីគាត់ថែមទៀត​ ព្រោះគាត់មានកំណើត​បរទេស»។ សូមួរ៉ា​ មាន​ការពិបាកយ៉ាងខ្លាំងពេលចាប់ផ្ដើមវិជ្ជាជីវៈ។ ក៏ប៉ុន្តែ​គាត់​គ្មាន​ការសោកស្ដាយ ឬគុំកួនអ្វីទាំងអស់។ គាត់​ថា​ពេលនោះគាត់​មិន​ទាន់​មានថ្វីដៃ​ ហើយ​ក្រុមហ៊ុន​បង្រៀន​ឲ្យគាត់​ចេះធ្វើការ។

ចំណុចខ្លាំង​របស់​ សូមួរ៉ា​ គឺនៅ​ត្រង់​គាត់​ចេះ​វិនិច្ឆ័យ​តម្លៃ​ខ្លួន​គាត់​ ដោយ​យកតាមចក្ខុវិស័យនៃគូសន្ទនា។​ ចំពោះ​សូមួរ៉ា​ នេះជាការតស៊ូ​ដើម្បី​រស់ ព្រោះថា​ស្ត្រី​វ័យ​ក្មេងរូប​នេះ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ក្នុង​វ័យត្រឹម​ ១៩ឆ្នាំ​ ក្នុង​ពេល​ប្រទេសនេះមានសង្គ្រាម។ ក្រោយមក​ គាត់​មាន​មោទនភាព​ដោយ​បានបញ្ចុះបញ្ចូលអ្នកជំនាញក្នុងការគ្រប់គ្រងធនធានឲ្យហ៊ានប្រថុយទិញភាគហ៊ុន SICAV ពីខាងបូពា៍ប្រទេស។ 

នៅខែមករា ឆ្នាំ១៩៨៣​ គ្រឹះស្ថាន​ Fleming group បាន​ប្រគល់​បេសកកម្មបើកការរិយាល័យនៅទីក្រុងប៉ារីសដល់ សូមួរ៉ា។ បីឆ្នាំក្រោយមក​ ក្រុម​ការងារគាត់​ដែលមានបុគ្គលិក ​១៥នាក់ បានដាក់លក់​ភាគហ៊ុន​ SICAV និងមូលនិធិរួម​ នៃបូព៌ាប្រទេស​ ឲ្យទៅស្ថាប័នធំៗ​ នៅទីក្រុងប៉ារីស។ នេះជាជោគជ័យដ៏ធំរបស់គាត់។ តែទោះជាមានថ្វីដៃយ៉ាងនេះក៏ដោយ​ ក៏ សូមួរ៉ា​ ដែល​ជាម្ដាយ​របស់កូនពីរនាក់​ ក្នុង​វ័យ​ ៣៧ឆ្នាំ​ ថ្លែង​បញ្ជាក់​ថា​ មោទនភាព​របស់គាត់​ គឺនៅ​ត្រង់​គាត់​បានចេះផ្គួបផ្សំជិវិតគ្រួសារ​ នឹងជិវិតការងារ។ គាត់​និយាយ​ថា​៖​ «ត្រូវ​ចេះ​នៅគ្រប់គ្រងក្នុងផ្ទះខ្លះផង​ បើមិនចង់ឲ្យប្ដីទៅរកគូស្នេហ៌ផ្សេងទៀត»។ ជីវិត​គ្រួសារ​នេះហាក់ជាបានធ្វើឲ្យ​ស្វាម៉ី​គាត់​ សម​ រង្ស៊ី​ សប្បាយ​រីករាយ។ សម​ រង្ស៊ី​ ជាអ្នកគ្រប់គ្រងធនាគារ Paluel-Marmont។

តាម​ការ​ប៉ាន់ស្មាន​នៃទស្សនាវដ្ដី​បារាំង​ L’expansion ប្រាក់​បំណាច់របស់​សូមួរ៉ា​ មានចំនួន​ ៧០០​ ០០០​ ហ្វ្រង់ក្នុងមួយឆ្នាំ​ (១៩៨៧) ៕

 

ព័ត៌មានថ្មីបំផុត
តើបញ្ហាប្រជាពលរដ្ឋ គ្មានលទ្ធភាពសងបំណុល ដែលជំពាក់ធនាគារ ត្រូវដោះស្រាយតាមរបៀបយ៉ាងដូចម្តេច?​ / How to tackle the insolvency of indebted poor people?
យើង​រួមគ្នា​ទាមទារ​ឲ្យ​បញ្ចប់និទណ្ឌភាព នៅកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនលោក រ៉ុង ឈុន / Together We Fight to End Impunity: Justice for Mr. Rong Chhun
លិខិតលោក សម រង្ស៊ី ស្តីពីយុទ្ធសាស្ត្រ ទប់ទល់ជំងឺកូវីដ-១៩ ក្នុងពិភពលោក ត្រូវបានចុះផ្សាយថ្ងៃ ០៥ សីហានេះ ក្នុងសារព័ត៌មានអង់គ្លេស Financial Times ដែលជាកាសែតសេដ្ឋកិច្ច ដ៏ល្បីល្បាញជាងគេ ក្នុងពិភពលោក / Sam Rainsy's letter in The Financial Times on the strategy to fight COVID-19.
ជនរងគ្រោះខ្មែរ​ដោយ​ការប្លន់យកដីធ្លី​ ទទួលបានជ័យជំនះលើកដំបូង ដោយតុលាការប្រទេសថៃទទួលយកពាក្យបណ្ដឹងរួមគ្នារបស់ពួកគាត់ដែលចោទក្រុមហ៊ុនថៃថាបានប្លន់ដី។ ​/ Cambodian land grab victims win first battle in a Thailand court that has recognized a first ever cross border class action against a Thai company accused of land plundering.
សេចក្តីអំពាវនាវលោក សម រង្ស៊ី សូមឲ្យកម្លាំងស្នេហាជាតិទូទាំងប្រទេស រួមគ្នា ហើយងើបឈរឡើងទន្ទឹមគ្នា ដើម្បីរំដោះប្រទេសជាតិ ពីរបបផ្តាច់ការ និងក្បត់ជាតិ ដឹកនាំដោយ ហ៊ុន សែន សព្វថ្ងៃ / Sam Rainsy appeals to all the patriotic forces to unite and rise up together to free the country from the present dictatorial and traitorous regime led by Hun Sen.
Flag Counter