លោក សម រង្ស៊ី ឆ្លើយតបទៅនឹងលិខិតលោក ហ៊ុន សែន ចុះថ្ងៃទី ០៧ ឧសភា ២០១៩

ចែករំលែក ៖​

០៩ ឧសភា ២០១៩ / 09 May 2019 - Sam Rainsy's response to Hun Sen's letter dated 07 May 2019.

ខ្ញុំ សម រង្ស៊ី សុំប្រាប់ទៅ ហ៊ុន សែន វិញថា ៖

១- ប្រជារាស្ត្រខ្មែរ ត្រូវតែផ្តួលរំលំរបប ហ៊ុន សែន សព្វថ្ងៃ ពីព្រោះរបបនេះ ជារបបខុសច្បាប់ កើតចេញមកពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨ ដែលជាការរំលោភឆន្ទៈប្រជារាស្ត្រទាំងស្រុង។ ការបោះឆ្នោតណា ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ជាងពាក់កណ្តាលនគរ គឺជាការបោះឆ្នោតក្លែងក្លាយ ផ្ទុយស្រឡះពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។

២- ប្រជារាស្ត្រខ្មែរ ឃើញច្បាស់ តាមរយៈលិខិតរបស់ ហ៊ុន សែន នេះ ថាទាល់តែ សម រង្ស៊ី ជិតវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីផ្តួលរំលំរបបខុសច្បាប់ និងផ្តាច់ការ ដឹកនាំដោយ ហ៊ុន សែន នេះ ទើបរបបនេះ ចាប់ផ្តើមគិតគូរធ្វើអំពើល្អ មានន័យថារបបនេះ ធ្លាប់តែធ្វើអំពើអាក្រក់ ដូចជាបំផ្លាញជាតិ និងធ្វើបាបប្រជារាស្ត្រ រាប់សិបឆ្នាំមកហើយ។

៣- បើ ហ៊ុន សែន ចង់កាត់បន្ថយកំហឹងប្រជារាស្ត្រ ចំពោះរបបគាត់ ហ៊ុន សែន ត្រូវតែបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ប្រគល់សងដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ប្រជារាស្ត្រ រាប់លានគ្រួសារ ដែលរបប ហ៊ុន សែន នេះ បានប្លន់ពីប្រជារាស្ត្រ។ ហ៊ុន សែន ត្រូវតែណែនាំឲ្យក្រុមគ្រួសារ និងបក្ខពួកគាត់ បញ្ឈប់អំពើពុករលួយប្លន់ជាតិ ហើយត្រូវតែប្រគល់សងប្រទេសជាតិវិញ នូវថវិការាប់ពាន់លានដុល្លារ ដែលក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានប្លន់ពីប្រទេសជាតិ។ ម្យ៉ាងវិញទៀត ហ៊ុន សែន ត្រូវតែដោះស្រាយជាបន្ទាន់ នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ របស់ប្រជារាស្ត្ររាប់លានគ្រួសារ ដែលធ្លាក់ខ្លួនក្រ និងជំពាក់គេវណ្ឌក ដោយសារតែក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានបំផ្លាញមុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ដោយសារតែអំពើពុករលួយ និងអសមត្ថភាព របស់ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter