០៧ កក្កដា ២០២០ / 07 July 2020 - Usurious lending rates in Cambodia (*)
ហ៊ុន សែន គួរធ្វើតាមសំណើ សម រង្ស៊ី ម្តងទៀត ក្នុងការតម្រូវឲ្យធនាគារបញ្ចុះអាត្រាការប្រាក់អតិបរមា សម្រាប់អ្នកខ្ចីលុយ ជាពិសេស ក្នុងគ្រានេះ ដែលកូនបំណុលប្រឈមវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយអត់មធ្យោបាយសងធនាគារ។
១- កាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០១៥ សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ ផ្ញើឲ្យ ហ៊ុន សែន ដើម្បីស្នើឲ្យមានការកំណត់អត្រាការប្រាក់អតិបរមា (ហៅថាអត្រាពិដាន) ពីព្រោះពេលនោះ អត្រាការប្រាក់អត់មានកម្រិតទេ (អាចរហូតដល់ទៅ ៥០ ភាគរយ ក្នុងមួយឆ្នាំ ឬលើសនេះទៀត) ដែលជាហេតុធ្វើឲ្យម្ចាស់បំណុល ជញ្ជក់ឈាមកូនបំណុលតាមចិត្ត។ (សូមមើលឯកសារទី ១)
២- នៅថ្ងៃ ១០ ខែមីនា ឆ្នាំ ២០១៥ ហ៊ុន សែន បានឆ្លើយតបមក សម រង្ស៊ី វិញ តាមរយៈលិខិតមួយច្បាប់ ដែលខ្លឹមសារ នៃចម្លើយនោះ បង្ហាញថាគាត់អត់យល់អីទាំងអស់ ឬក៏យល់ច្រឡំទាំងស្រុង។ គាត់មិនព្រមចាត់វិធានការមួយដ៏ចាំបាច់ តាមសំណើ សម រង្ស៊ី ហើយគាត់ហាក់ដូចជាចង់តែការពារផលប្រយោជន៍ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ ដោយមិនគិតគូរពីផលប្រយោជន៍ នៃប្រជាពលរដ្ឋ ជាកូនបំណុល។ (សូមមើលឯកសារទី ២)
៣- ទាល់តែពីរឆ្នាំក្រោយមក ដល់ថ្ងៃ ១៣ ខែមីនា ឆ្នាំ ២០១៧ ទើប ហ៊ុន សែន ភ្ញាក់ខ្លួន ហើយធ្វើតាមសំណើ សម រង្ស៊ី ដោយបញ្ជាឲ្យកំណត់អត្រាការប្រាក់អតិបរមា មិនឲ្យលើសពី ១៨ ភាគរយ។ (សូមមើលឯកសារទី ៣)
៤- ថ្មីៗនេះ គឺប៉ុន្មានខែចុងក្រោយនេះ ហ៊ុន សែន បានស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាត់បន្ថយអត្រាការប្រាក់ ឬក៏លុបចោលការប្រាក់តែម្តង ចំពោះមុខវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឲ្យកូនបំណុលរាប់លាននាក់ មិនអាចបង់ការប្រាក់នោះ ឲ្យម្ចាស់បំណុលឡើយ។ (សូមមើលឯកសារទី ៤)
៥- តែសម្តី ហ៊ុន សែន ខាងលើនេះ គឺជាសម្តីខ្យល់ អត់បានការ ដោយសារតែគាត់និយាយឲ្យតែពីរោះស្តាប់ ក្នុងបំណងបោកបញ្ឆោតប្រជារាស្ត្រតែប៉ុណ្ណោះ។ មកដល់ថ្ងៃនេះ គ្មានទាន់ឃើញធនាគារណាមួយ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ប្រកាសបញ្ចុះអត្រាការប្រាក់ ឬក៏លុបការប្រាក់តែម្តង តាមសម្តី ហ៊ុន សែន ទាល់តែសោះ។ ឧបមាថា បើអត្រាការប្រាក់ ត្រូវបានកាត់ជាពីរ (ឧទាហរណ៍ ចុះពី ១៨ ភាគរយ មក ៩ ភាគរយ) ពេលនោះការប្រាក់ ដែលកូនបំណុលត្រូវបង់ឲ្យធនាគាររាល់ខែនោះ ក៏ត្រូវកាត់ជាពីរដែរ (ឧទាហរណ៍ ចុះពី ២០០ ដុល្លារក្នុងមួយខែ មកត្រឹមតែ ១០០ ដុល្លារ)។ ហើយបើធ្វើតាមសម្តី ហ៊ុន សែន ថាឲ្យលុបចោលការប្រាក់តែម្តង ពេលនោះ កូនបំណុល គ្មានកាតព្វកិច្ចណាទៀត បង់ការប្រាក់ជារៀងរាល់ខែឲ្យធនាគារឡើយ (ឧទាហរណ៍ បើធ្លាប់បង់ ២០០ ដុល្លារក្នុងមួយខែ គឺមិនចាំបាច់បង់ទៀតទេ)។
៦- ឥឡូវនេះ សូមសួរថា តើមានកូនបំណុលប៉ុន្មាននាក់ហើយ ដែលធនាគារ បានកាត់បន្ថយការប្រាក់ ដែលត្រូវបង់រាល់ខែ ឬក៏លុបចោលការប្រាក់នោះតែម្តង ដូច ហ៊ុន សែន បានស្នើជាខ្យល់? បើគ្មានទេ មានន័យថា ធនាគារទាំងឡាយ នៅកម្ពុជា ដែល ហ៊ុន សែន ជាមេខ្លោង នៅតែជញ្ជក់ឈាមប្រជារាស្ត្រដូចមុន ក្នុងពេលដែលយើងកត់សម្គាល់ថា អត្រាការប្រាក់ នៅកម្ពុជា នៅតែខ្ពស់កប់ពពកដដែល ប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលអត្រាការប្រាក់នេះ បានចុះយ៉ាងខ្លាំង ស្ទើរដល់ជិត សូន្យ។ (សូមមើលឯកសារទី ៥)
(*) Usurious lending rates in Cambodia
1- On 15 February 2015 Sam Rainsy wrote to Hun Sen to suggest capping interest rates, which reached 50% per year or even more. See Document # 1.
2- On 10 March 2015 Hun Sen rejected Sam Rainsy's suggestion also in writing, because of "practical problems" and the need to preserve the growth of the microcredit sector. See Document # 2.
3- Finally, two years later, on 13 March 2017, the government capped interest rates at 18%. See Document # 3.
4- Recently, earlier this year, in the context of the COVID-19 pandemic, Hun Sen called on banks and microfinance establishments to reduce interest rates or, even better, to delay or suppress interest payments. See Document # 4.
5- Hun Sen's appeal has had no effect whatsoever. Just an empty promise or a political trick.
6- Interest rates remain very high in Cambodia at a time when they tend to zero in many other countries. See Document # 5.