១២ កញ្ញា ២០២០ / Sep 12, 2020
យុវជន មួង សុភ័គ្រ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ឃាត់ខ្លួននៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលម៉ិញ ហើយរហូតមកដល់ពេលនេះ សាច់ញាតិរបស់គាត់មិនទាន់ទទួលបានដំណឹងថាអាជ្ញាធរយកគាត់ទៅឃុំនៅទីណានោះឡើយ នេះបើតាមការបញ្ជាក់របស់បងប្រុសរបស់គាត់។
Mr. Moung Sopheak, environmental activist, was arrested by the Hun Sen authorities yesterday, September 11, 2020. So far, the information of Sopheak's whereabouts is unknown. Said Sopheak's brother.

កញ្ញា សូ មេត្តា សមាជិកក្រុមខ្មែរថាវរៈ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅល្ងាចថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ។
Miss. So Meta, a member of the Khmer Thavorak, human rights activist, was arbitrarily arrested by the Hun Sen’s authorities in Phnom Penh's Chbar Ampov district in the evening of September 07, 2020.

លោក ថា ឡាវី សមាជិកក្រុមខ្មែរថាវរៈ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួននៅក្បែរទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ ។
Mr. Tha Lavy, a member of the Khmer Thavorak, human rights activist, was arbitrarily arrested by the Hun Sen’s authorities near Freedom Park in the morning of September 07, 2020.

ព្រះតេជគុណ កើត សារ៉ាយ និងលោក មាន ព្រហ្មមុន្នី សមាជិកក្រុមខ្មែរថាវរៈ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ ។
Venerable Keut Saray and Mr. Mean Prommony, members of the Khmer Thavorak, human rights activists, were arbitrarily arrested by the Hun Sen’s authorities in the afternoon of September 06, 2020.


នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ សកម្មជនការពារសិទ្ធិមនុស្សចំនួន ៦នាក់ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួន បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារអោយមានការដោះលែងមេដឹកនាំសហជីពនិងជាសកម្មជនការពារសិទ្ធិមនុស្សគឺលោក រ៉ុង ឈុន។ សកម្មជនការពារសិទ្ធិមនុស្សទាំង ៦នាក់នោះរួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, ឡាវី, គន្ធីន, សំណាង និងសៀងហៃ។
On the afternoon of June 13, 2020, six human rights activists, Ms. Chhoeun Daravy, Messrs. Hun Vannak, Lavy, Kunthin, Samnang and Sieng Hai have been arrested by the Hun Sen regime police after they have taken part in protest for the release of prominent trade union leader and human rights activist Rong Chhun.
កញ្ញា ដារ៉ាវី
លោក ហ៊ុន វណ្ណៈ

