០១ តុលា ២០២០ / 01 October 2020
នៅក្នុងសេចក្ដីកែតម្រូវ នាថ្ងៃ ២៨ មេសា ឆ្នាំ ២០០៣ សម្ដេច សីហនុ សរសេរដូច្នេះថា៖
“ខ្ញុំសូមធ្វើគារវភក្ដីដល់ វិញ្ញាណក្ខន្ធ ឯកឧត្ដម សម សារី ដែលបែរជាបានត្រូវ ស.រ.ន ដាក់ទោសជា ជនក្បត់ជាតិមាតុភូមិម្នាក់ដ៏ធំ ហើយដែលបានឲ្យគេធ្វើផ្ទាំងរូបបិទតាមជញ្ជាំង បង្ហាញរូបភាពជាឆ្កែមួយ ។ល។
ខ្ញុំសូមបញ្ជាក់ថា ការវិនិច្ឆ័យរបស់លោក រួម រឹត និងរបស់ខ្ញុំផ្ទាល់ សំដៅតែលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចតទៅនេះតែប៉ុណ្ណោះ ៖ តួនាទីដ៏សំខាន់ដែល ឯកឧត្ដម សម សារី បានបំពេញនៅក្នុងក្របខ័ណ្ឌ នៃរាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍ (១៩៥២-១៩៥៣ នៅក្នុងក្របខ័ណ្ឌ នៃសន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ "ប្រទេសកម្ពុជាបានគេចផុតពី ការបែងចែកទឹកដី" និងនៅក្នុងក្របខ័ណ្ឌ នៃ ការចាប់ផ្ដើមដំណើរការ នៃ ស.រ.ន "ការស្ថាបនា ការដាក់គោលការណ៍ ឧត្ដមគតិ កម្មវិធីនយោបាយ សកម្មភាពក្នុងការយកប្រជានុរាស្ត្រជាធំ) ...
ការបញ្ចប់សេចក្ដីរបស់ខ្ញុំ ៖ ខ្ញុំពុំដែលទ្រាំទ្រនឹងអំពើអយុត្តិធម៌ណាមួយបានទេ ទោះតាមរូបភាពណាក្ដី ។ ខ្ញុំត្រូវផ្ដល់យុត្តិធម៌ដល់ ឯកឧត្ដម សម សារី ចំពោះអ្វីដែលលោកបានធ្វើដើម្បី មាតុភូមិរបស់យើង និង ស.រ.ន នៅក្នុងរយៈកាលប្រវត្តិសាស្ត្រ នៃ ទំនាក់ទំនងឧបតោភាគី ..." ។”
នៅក្នុងសេចក្ដីកែតម្រូវ នាថ្ងៃ ២៦ ខែមេសា ឆ្នាំ២០០៣ សម្ដេច សីហនុ សរសេរដូច្នេះថា៖
“ខ្ញុំមានករណីកិច្ចនិយាយថា រឿងនេះត្រឹមត្រូវតាមការពិត នៃប្រវត្តិសាស្ត្រ ទាំងខ្លួនខ្ញុំ ទាំងរដ្ឋាភិបាល សង្គមរាស្ត្រនិយម នៅពេលនោះ មិនដែលបានចោទប្រកាន់ ឯកឧត្តម សម សារី ថាបានប៉ុនប៉ងធ្ចើការ«ប៉ះពារ»អីមកលើខ្ញុំ ឬក៏«បានបង្ខំឲ្យ ឯកឧត្តម សម សារី រត់ចាកចេញពីប្រទេស»នោះទេ។
កាលនោះវាមានរឿងមិនសូវចុះសម្រុងគ្នាមួយរវាង ឯកឧត្តម សម សារី និងខ្ញុំ ស្តីពី ឧប្បត្តិហេតុមួយ ដែលបានកើតឡើង នៅរាជស្ថានទូតប្រទេសកម្ពុជាប្រចាំទីក្រុងឡុងដ៍ គឺជាឧប្បត្តិហេតុ ដែលគ្មានលក្ខណៈនយោបាយអ្វីទេ ប៉ុន្តែកាសែត និងទស្សនាវដ្តី អង់គ្លេសខ្លះ បានចម្រាញ់យកមកធ្វើជារឿង«អាស្រូវ»មួយ។
ក្រោយពីឧប្បត្តិហេតុនោះ ខ្ញុំបានហៅឲ្យឯកឧត្តម សម សារី ដែលកាលនោះជាឯកអគ្គរាជទូតវិលមកភ្នំពេញវិញ។ នៅពេលក្រោយមកទៀតការដែលឯកឧត្តម សម សារី សម្រេចចាកចេញពីប្រទេសកម្ពុជា គឺជាសិទ្ធិរបស់លោក តែប៉ុណ្ណោះ។
ប៉ុន្តែខ្ញុំយល់ស្របទាំងស្រុងនឹងលោក រួម រឹត ដែលឥឡូវនេះបានផ្តល់យុត្តិធម៌ទៅឲ្យឯកឧត្តម សម សារី យ៉ាងពេញលេញគឺ«ជាអ្នកស្នេហាជាតិមួយរូបដ៏ធំនិងដ៏បរិសុទ្ធ ដែលបានធ្វើការបម្រើជាតិមាតុភូមិប្រកបទៅដោយមោទនភាពជាមួយខ្ញុំ នៅសម័យកាលដ៏សំខាន់នៃជំនាន់រាជទីមួយរបស់ខ្ញុំ និងពេលដែលសង្គមរាស្ត្រនិយម បានចាប់ដំណើរការ»។”
(ប្រែសម្រួលជាភាសាខ្មែរក្រៅផ្លូវការដោយ សាស្ត្រាចារ្យ សាគូ សាម៉ុត)
បុននីតិសម្បទា ឯ.ឧ សម សារី ធ្វើដោយ សម្ដេចព្រះនរោត្ដម សីហនុ មហាក្សត្រប្រទេសកម្ពុជា (សេចក្ដីកែតម្រូវថ្ងៃ ២៦ មេសា ឆ្នាំ ២០០៣)។
បុននីតិសម្បទា ឯ.ឧ សម សារី ធ្វើដោយ សម្ដេចព្រះនរោត្ដម សីហនុ មហាក្សត្រប្រទេសកម្ពុជា (សេចក្ដីកែតម្រូវថ្ងៃ ២៦ មេសា ឆ្នាំ ២០០៣ និងសេចក្ដីកែតម្រូវថ្ងៃ ២៨ មេសា ឆ្នាំ ២០០៣)។ Credit : Samoth Sakou
លោក សម សារី អង្គុយជិតលោក ទេព ផន (ខាងឆ្វេងលើរូបថត) ក្នុងសន្និសីទអន្តរជាតិ ស្តីពីឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងខែកក្កដា ឆ្នាំ ១៩៥៤។ គណៈប្រតិភូកម្ពុជា បានទប់ស្កាត់ដោយជោគជ័យ គម្រោងបរទេស ដែលចង់កាត់ប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេសវៀតណាម កាលពីពេលនោះ។ មួយផ្នែក នៃទឹកដីខ្មែរ គេចង់ប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ហើយមួយផ្នែកទៀត គេចង់ប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ជាស្ថាបនិកគណបក្ស ក្រោមបញ្ជាទីក្រុងហាណូយ។ តាំងពីពេលនោះមក ប្រជារាស្ត្រខ្មែរយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សក្បត់ជាតិ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី រូបភាពទី ៣ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងអប់រំ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពខាងស្ដាំបង្អស់) ។