សេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ ស្តីពី អព្យាក្រឹតភាព នៃ ប្រទេសកម្ពុជា / CNRP statement on Cambodia's neutrality (*)

ចែករំលែក ៖​

០៧ តុលា ២០២០ / 07 October 2020 

ប្រជារាស្ត្រខ្មែរ ច្រានចោល វត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា

គណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់ កិច្ចសន្យាខុសច្បាប់ ដែលរបបខុសច្បាប់ ហ៊ុន សែន បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលចិន ក្នុងវិស័យយោធា និងហិរញ្ញវត្ថុ ហើយយើងនឹងលុបចោលរាល់កិច្ចសន្យាទាំងនោះ នៅពេលដែលយើងមកដឹកនាំប្រទេស។ 

កិច្ចសន្យាទាំងនោះ ជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផង និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ផង ដែលតម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិត មិនលំអៀង ទៅខាងណាឡើយ។
កងទ័ពជើងទឹក នៃរបប ហ៊ុន សែន ទើបតែទទួលស្គាល់ថា ប្រទេសចិនគាំទ្រគម្រោងពង្រីកកំពង់ផែយោធា នៅរាម ក្នុងខេត្តព្រះសីហនុ។

ដោយសារតែ ហ៊ុន សែន ដឹងច្បាស់ថាប្រជារាស្ត្រខ្មែរ ភាគច្រើនលើសលប់ មិនគាំទ្ររបបគាត់ទេ ទើបគាត់បែរទៅរកប្រទេសចិន ដើម្បីឲ្យជួយការពារអំណាចគាត់។ ហ៊ុន សែន បានទទួលប្រាក់រាប់ពាន់លានដុល្លាររួចហើយ ពីប្រទេសចិន ហើយគាត់នៅតែត្រូវការឲ្យប្រទេសចិន ជួយរបបគាត់ជាបន្តទៅទៀត ដើម្បីចិញ្ចឹមកងទ័ពផង ហើយប្រព្រឹត្តអំពើពុករលួយផង។

ចំណែកឯប្រទេសចិនវិញ គេកំពុងតែពង្រឹងឥទ្ធិពលរបស់គេលើពិភពលោក ដោយពឹងពាក់លើប្រទេសក្រីក្រ ដែលមានមេដឹកនាំផ្តាច់ការ និងពុករលួយ ដូច ហ៊ុន សែន។ ប្រទេសចិន ប្រើប្រាស់ឱកាសបែបនេះ ដើម្បីធ្វើអាណានិគមនិយមលើប្រទេសកម្ពុជា ហើយបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសន្តិភាព សម្រាប់តំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល។

កាលពីខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយឈ្មោះ UDG ដែលកំពុងតែរៀបចំតំបន់ទេសចរណ៍ក្លែងក្លាយមួយ (តាមការពិត ជាតំបន់យោធា) នៅស្រុកតារាសាគរ ខេត្តកោះកុង។

(*) CNRP statement on Cambodia's neutrality

THE KHMER PEOPLE REJECTS CHINA’S MILITARY PRESENCE IN CAMBODIA 

The Cambodia National Rescue Party (CNRP) refuses to recognise the illegal commitments to the Chinese government made by the illegitimate regime of Prime Minister Hun Sen, and will cancel them once in government.
These commitments violate the 1991 Paris Peace Agreements on Cambodia as well as the country’s constitution, both of which oblige our country to follow a policy of strict neutrality.

These violations of international law continue to become more visible. The Wall Street Journal reported in July 2019 that Cambodia has signed a secret deal giving China exclusive access to the base. The Center for Strategic and International Studies (CSIS) has now shown that in September, the Cambodian government demolished a building that the United States had built at Ream Naval Base. The Cambodian navy now openly admits that China is supporting a project to expand the port and develop ship repair.

With Cambodia’s population overwhelmingly opposed to his rule, Hun Sen knows that he is unable to stay in power without being propped up with outside help. He has relied heavily on China to provide military equipment to suppress peaceful and legitimate protest within Cambodia. Hun Sen has already received billions of dollars from China, and needs ongoing financial support with which to try and retain the loyalty of his security forces in Cambodia. Our national economy under Hun Sen is incapable of delivering an increasing standard of living for our people.

China preys on the weakest governments to expand its influence. It is exploiting the need of the Hun Sen regime for external support to colonise Cambodia, so posing a threat to the security of the whole south-east Asian region. Given its existing military presence in the Paracel and Spratly Islands, basing armed forces in Cambodia would improve Beijing’s ability to control and limit access to the Indian Ocean and the South China Sea.

In September, the US imposed Magnitsky sanctions on the Chinese company UDG which is developing the Dara Sakor tourism zone in Cambodia as part of the Belt and Road Initiative. Peaceful protests from families who have lost their land, such as sleep-ins, have been met by a heavy-handed police response, and some have been detained. The same UDG company is reported to be involved in the Ream military development near Sihanoukville. Further Magnitsky sanctions are urgently needed. The international community must act in coordination to prevent China from further compromising Cambodia’s neutrality. In the longer term, an independent and neutral Cambodia must necessarily be a democratic one.
On behalf of the Cambodia National Rescue Party (CNRP)
Sam Rainsy
Acting President

ព័ត៌មានថ្មីបំផុត
អត្ថន័យម្រាមដៃ ៣ សម្រាប់អ្នកប្រជាធិបតេយ្យ នៅស្រុកខ្មែរ​ / Meaning of the « 3-fingers » salute for the Khmer Democrats
យើងត្រូវរើរុះ ប្រព័ន្ធតុលាការសព្វថ្ងៃ នៅកម្ពុជា / We must overhaul Cambodia's current justice system
សុន្ទរកថាលោក សម រង្ស៊ី ក្នុងឱកាសបាតុកម្ម នៅទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ២០២០ នេះ ដើម្បីរំលឹកខួបទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងដើម្បីថ្កោលទោសការរំលោភអព្យាក្រឹតភាព នៃប្រទេសកម្ពុជា ពីសំណាក់ចិនកុម្មុយនីស្ត / Sam Rainsy denounces China's military expansionism in Cambodia which violates the neutrality requirement of the 1991 Paris Peace Agreements (in French)
វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី “តុលាការហៅ ហ៊ុន សែន ហាម” / CNRP public forum: «Summonsed by Hun Sen's courts, banned by his police».
ការបែងចែក និងការគ្រប់គ្រងដីធ្លី ប្រកបដោយអំពើពុករលួយ នៅកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ គេចមិនផុត ពីទឹកជំនន់ / Cambodia's corrupt land distribution and management make floods inevitable
Flag Counter