១៥ តុលា ២០២០ / 15 October 2020 - Deforestation causes flooding (*)
នៅប្រទេសកម្ពុជា ប្រមាណ ២០ ឆ្នាំចុងក្រោយនេះ មានទឹកជំនន់ កាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ បាតុភូតនេះ មិនមែនជាគ្រោះធម្មជាតិទេ តែគឺជាគ្រោះដែលបណ្តាលមកពីមនុស្ស ដែលកាប់បំផ្លាញព្រៃឈើ កាន់តែច្រើនទៅៗ។
ការកាប់បំផ្លាញព្រៃឈើនាំឲ្យទឹកភ្លៀងហូរច្រោះ កាន់តែច្រើន និងកាន់តែឆាប់ ទៅក្នុងបឹង ស្ទឹង និងទន្លេ ដោយសារតែអស់មានព្រៃឈើ ជួយទប់ស្កាត់ និងពន្យឺតការហូរច្រោះនេះ។ ទឹកភ្លៀង ដែលហូរច្រោះ កាន់តែច្រើន និងកាន់តែឆាប់ ក្នុង បឹង ស្ទឹង និងទន្លេនេះហើយ ដែលបណ្តាលឲ្យមានទឹកជំននន់។
ពេលនៅមានព្រៃឈើ ដើមឈើ ស្លឹកឈើ មែកឈើ គល់ឈើ និងឫសឈើ ជួយទប់ទឹកភ្លៀង និងរក្សាទឹកភ្លៀង កុំឲ្យហូរច្រោះ ទៅស្ទឹង បឹង និងទន្លេ ច្រើនពេក និងលឿនពេក គឺរក្សាទុកទឹកភ្លៀងមួយផ្នែកធំ ឲ្យមានពេលជ្រាបទៅក្នុងដី ឬស្ងួតដោយខ្លួនវា នៅមួយកន្លែង។
ម្យ៉ាងវិញទៀត ទឹកភ្លៀងដែលហូរច្រោះ យ៉ាងច្រើន និងលឿន ទៅក្នុង បឹង ស្ទឹង និងទន្លេ គាស់កកាយ (erode) ដី ឲ្យហូរច្រោះជាមួយវា ទៅក្នុងបឹង ស្ទឹង និងទន្លេទាំងនោះ។ ការគាស់កកាយដី (erosion) ពីលើគោកនេះ ធ្វើឲ្យបឹង ស្ទឹង និងទន្លេ កាន់តែរាក់ទៅៗ ដែលជាមូលហេតុ ធ្វើឲ្យមានទឹកជំនន់ ពីព្រោះបឹង ស្ទឹង និងទន្លេ ដែលកាន់តែរាក់ទៅៗ គឺតែងតែហៀរចេញ ទៅលិចតំបន់ជុំវិញ។
(*) DEFORESTATION CAUSES FLOODING
At its root, the flood equation is pretty simple: If a river cannot handle the load of water it's required to carry, it must rise. With enough water, it must rise above its banks and flood.
The faster water runs from the watershed into the river, the higher a flood will be. Thus anything that increases runoff speed -- like deforestation -- will contribute to floods. The unimpeded raindrop impact on bare ground following deforestation leads to heavy erosion and quick runoff. Vast amounts of eroded soil wind up in river beds, shrinking channels and the river's ability to carry water without flooding. The same amount of water floods more than before.
Deforestation plays several roles in the flooding equation because:
- Trees prevent sediment runoff and forests hold and use more water than farms or grasslands.
- Some rainwater stays on the leaves, and it may evaporate directly to the air (the more water used in the watershed, the less remains to run off).
- Leaves reduce raindrop impact, and gentler rain causes less erosion.
- Tree roots absorb water from the soil, making the soil drier and able to store more rainwater.
- Tree roots hold the soil in place, reducing the movement of sediment that can shrink river channels downstream.
https://whyfiles.org/107flood/3.html
