លុបបឹង លិចផ្ទះ / Filling reservoirs means flooding houses / Remblayer les lacs signifie inonder les habitations

ចែករំលែក ៖​

១៧ តុលា ២០២០ / 17 October 2020

ប្រទេសកម្ពុជាសព្វថ្ងៃ អកុសលណាស់ ដោយមានអ្នកដឹកនាំអវិជ្ជា ល្ងង់ខ្លៅ ហើយមហាសែនពុករលួយ ដូច ហ៊ុន សែន ដែលមិនព្រមយល់ថា ការលុបបឹង បណ្តាលឲ្យមានទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋ។

បឹងជាទីកន្លែងផ្ទុកទឹក (water reservoirs) ពេលធ្លាក់ភ្លៀងច្រើន និងពេលទឹកឡើងតាមដងទន្លេ។ ដោយសារតែរបបល្ងីល្ងើ និងពុករលួយសព្វថ្ងៃ បានលុបបឹងជាច្រើន ហើយបានបំផ្លាញប្រព័ន្ធបង្ហូរទឹកដែលធ្លាប់មានពីមុន ទឹកដែលធ្លាប់ហូរចូលទៅក្នុងបឹងទាំងនោះ ឥឡូវនេះ វាកំពុងតែលិចផ្ទះសម្បែងប្រជាពលរដ្ឋ។
សូម្បីតែកូនក្មេង ក៏យល់ដែរ អំពីផលប៉ះពាល់ នៃការលុបបឹង។

ម្យ៉ាងវិញទៀត មនុស្សដែលមានចំណេះវិជ្ជាតែបន្តិច ក៏អាចយល់ដែរថា ការកាប់បំផ្លាញព្រៃឈើ ក្នុងទ្រង់ទ្រាយធំ ដូចនៅប្រទេសកម្ពុជា ក្នុងរយៈពេល ២០-៣០ ឆ្នាំចុងក្រោយនេះ ជាមូលហេតុចម្បងមួយទៀត ដែលបណ្តាលឲ្យមានទឹកជំនន់ កាន់តែញឹកញាប់ទៅៗ និងកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ។

នៅប្រទេសដទៃទៀត ដែលមិនមានការកាប់បំផ្លាញព្រៃឈើ ក្នុងទ្រង់ទ្រាយធំ ហើយមិនមានការលុបបឹង និងការបំផ្លាញប្រព័ន្ធបង្ហូរទឹក ដូចនៅប្រទេសកម្ពុជា ប្រទេសដទៃទាំងនោះ គេអាចរងគ្រោះពីទឹកជំនន់ដែរ តែទឹកជំនន់នៅស្រុកគេ មិនមានលក្ខណៈញឹកញាប់ និងធ្ងន់ធ្ងរ ដូចនៅប្រទេសកម្ពុជាទេ។

(*) FILLING RESERVOIRS MEANS FLOODING HOUSES

Cambodia has the great misfortune to have a blind, foolish and deeply corrupt leader in Hun Sen, who does not understand that filling in lakes leads to citizens having their houses flooded. Lakes serve as reservoirs which gather rainfall and water from rising river levels. Because the stupid and corrupt regime has filled in many lakes, it has destroyed the old system of water flows, and the water which used to flow into those lakes is now flooding the homes of citizens.

Even a child can understand the consequences of filling in the lakes. Further, anyone with even a little education can understand that the large-scale destruction of forests, as in Cambodia over a period of the last 20 to 30 years, is a further important cause, leading to ever-increasing quantities of flood waters from one year to the next.

Other countries which haven’t destroyed their forests on a large scale, which haven’t filled in their lakes, and haven’t destroyed the water flow system as in Cambodia, have floods, but these are less frequent and without the heavy consequences seen in our country.

(*) Remblayer les lacs signifie inonder les habitations.

Infortuné Cambodge dont les dirigeants incultes et archi-corrompus sous Hun Sen ne veulent pas comprendre que remblayer les lacs favorise  les inondations! Car, en effet, ces lacs servaient de réservoirs d’eau en cas de pluies diluviennes et quand celles- ci feraient sortir les fleuves de leur lit. 

Le régime de Hun Sen en remblayant les lacs dans le seul but de spéculation foncière ,  a détruit les systèmes  de régulation d’eau existant depuis des siècles , ce qui bouche les voies d’eau  et, par corollaire,  donne lieu à des inondations,  lesquelles engloutissent sous l’eau de nombreux villages où vit le peuple le plus modeste . 

Même ce raisonnement enfantin n’est pas compris par les dirigeants actuels. 

De même , le moins éduqué de ces dirigeants aurait dû comprendre que la déforestation à outrance de ces 20-30 dernières années accroîtrait la fréquence et la gravité des inondations. 

D’autres pays où la déforestation était sous contrôle et  où les voies d’eau n’étaient pas bouchées peuvent également subir des inondations mais d’une manière moins fréquente et moins intense  que ce qui est constaté aujourd’hui au Cambodge. 

Image may contain: ocean, sky, cloud, outdoor, nature, water and text

Image may contain: ocean, sky, outdoor, water and nature, text that says "លុបបឹង លិចផ្ទះ Filling reservoirs means flooding houses"

Image may contain: sky, ocean, cloud, outdoor, nature and water, text that says "លុបបឹង លិចផ្ទះ Filling reservoirs means flooding houses"

Image may contain: outdoor and nature, text that says "លុបបឹង លិចផ្ទះ Filling reservoirs means flooding houses"

 

 

 

 

 

 

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter