របាយការណ៍ ទទួលបានពីមន្ត្រីម្នាក់ ធ្វើការនៅក្រសួងការពារជាតិ៖ សេចក្ដីអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យលោក ហ៊ុន សែន បរាជ័យក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ​ / An official at the Ministry of National Defense, Cambodia reported: The call made by Sam Rainsy to the armed forces has foiled the attempt by Hun Sen to reform the army in preparation for his succession plan.

ចែករំលែក ៖​

២៨ តុលា ២០២០ / 28 October 2020

លោក ហ៊ុន សែន ចង់ទម្លាក់សក្តិឧត្តមសេនីយ៍ចាស់ៗ ផ្កាយ ៤ មួយចំនួនធំ ដើម្បីកុំឲ្យពួកគាត់មានឋានន្តរសក្តិស្មើកូនគាត់ ពីព្រោះខ្លាចកូនគាត់ពិបាកបញ្ជាឧត្តមសេនីយ៍ចាស់ៗ ផ្កាយ ៤ ទាំងនោះ។ បើទម្លាក់ផ្កាយ ៤ ខ្លះហើយ ត្រូវតែទម្លាក់ផ្កាយរបស់ឧត្តមសេនីយ៍ ថ្នាក់ក្រោម ជាបន្តបន្ទាប់ ពីព្រោះខ្លាចជ្រួលច្របល់ ក្នុងការគោរពឋានានុក្រម ដោយសារតែបញ្ហាផ្លូវចិត្ត។

Hun Sen’s initial plan provided for the downgrading of a certain number of four-star generals to three stars. So that, effectively no one should be higher than his three-star general son Hun Manet. The knock-on effect is that he has to downgrade the next ranks down (three stars to two stars) to avoid fueling discontent among the army hierarchy.

ក្នុងឆ្នាំ ២០១៩ លោក ហ៊ុន សែន ធ្លាប់បានប្រកាសពីគម្រោងធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។ គម្រោងធ្វើកំណែទម្រង់ចំពោះកងកម្លាំងប្រដាប់អាវុធនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ តាមរយៈកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News។
លោក ហ៊ុន សែន បានថ្លែងឲ្យដឹងពីគម្រាងនេះថា ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ ២ ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ ២។ ដោយឡែក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ ៣។
លោក ហ៊ុន សែន បន្តថាមន្រ្តីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ ៤ និងទម្លាក់មកត្រឹមផ្កាយ ៣ លើកលែងតែមន្រ្តីចាស់ៗមួយចំនួនប៉ុណ្ណោះ រក្សាទុកផ្កាយ ៤។ លោក ហ៊ុន សែន ក៏បានប្រកាសថានឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ។  

ភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសធ្វើកំណែរទម្រង់កងកម្លាំងប្រដាប់អាវុធ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន បានស្ម័គ្រចិត្តទម្លាក់ពីផ្កាយ ៤ មកត្រឹមឧត្តមសេនីយ៍ឯក ផ្កាយមាស ៣ ។ តាមប្រភពព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ លោក ហ៊ីង ប៊ុនហៀង កំពុងប្រជុំសុខៗ ពាក់ផ្កាយ ៤ លោកក៏ដើរចូលទៅក្នុងបន្ទប់ មួយសន្ទុះក្រោយមក គាត់ចេញមកជាមួយនិងផ្កាយ ៣លើស្មា ធ្វើឲ្យមន្ត្រីទាំងអស់ឆ្ងល់ស្រឡាំងកាំង មិនបានដឹងមុនពីផែនការ នៃដំណើរការកំណែទម្រង់នេះ។ 

នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានប្រតិកម្មតបទៅនឹងគម្រោងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធនេះ ថាលោក ហ៊ុន សែន កំពុងតែភ័យខ្លាចរដ្ឋប្រហារយោធា ទើបបានជាមានការធ្វើកំណែទម្រង់ដូចនេះ។ សាររបស់លោក សម  រង្ស៊ី បានបន្ថែមថា៖«ហ៊ុន សែន ទើបតែបានទម្លាក់សក្តិមេទ័ពមួយចំនួនធំ ដែលគាត់មិនសូវទុកចិត្ត ពីព្រោះគាត់កាន់តែភ័យខ្លាច ពីរដ្ឋប្រហារយោធា ដែលអាចនឹងផ្ទុះឡើង ក្នុងពេលដ៏ខ្លីខាងមុខ។ ជនផ្តាច់ការ ហ៊ុន សែន នេះ ដឹងថា នយោបាយក្បត់ជាតិ បំផ្លាញជាតិ និងគ្រួសារនិយមរបស់គាត់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ កាន់តែក្តៅក្រហាយ ចំពោះគាត់និងគ្រួសារគាត់ ហើយកម្លាំងស្នេហាជាតិទាំងនោះមានគម្រោងទម្លាក់គាត់ពីតំណែង ដើម្បីស្រោចស្រង់ប្រទេសជាតិ‍»។

ជាងនេះទៅទៀត លោក សម រង្ស៊ី បានបន្តអំពាវនាវជាថ្មីឲ្យនាយទាហានទាំងអស់ រួមទាំងលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើសកម្មភាពរួបរួមគ្នាជាធ្លុងមួយដើម្បីកម្ចាត់លោក ហ៊ុន សែន។ លោកបានសរសេរបន្ថែមថា៖
«គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរជាងពាក់កណ្តាលនគរ ត្រៀមខ្លួនគាំទ្រពេញទំហឹង ចលនាកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដែលកំពុងតែរៀបចំគម្រោងស្រោចស្រង់ជាតិបែបនេះ‍»។ 

ក្រោយពីមានប្រតិកម្មពីសំណាក់លោក សម រង្ស៊ី ចំពោះកងកម្លាំងប្រដាប់អាវុធ ស្រាប់តែនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ធ្វើការបញ្ជាក់ថា ក្រសួងការពារជាតិប្រកាសបដិសេធពាក្យចចាមអារ៉ាមរឿងទម្លាក់ស័ក្តិនាយទាហាន ។ ការណ៍នេះ សបញ្ជាក់ឲ្យឃើញថា លោក ហ៊ុន សែន បានបរាជ័យក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ។

Flag Counter