តើ ហ៊ុន សែន សម្លាប់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា តាមរបៀបណា / How Hun Sen killed democracy in Cambodia

ចែករំលែក ៖​

២៤ វិច្ឆិកា ២០២០ - 24 November 2020 - Article in English

សូមអានអត្ថបទ ជាភាសាអង់គ្លេស ដែលមានចំណងជើង "How Hun Sen killed democracy in Cambodia" មានន័យថា "តើ ហ៊ុន សែន សម្លាប់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា តាមរបៀបណា" ដែលចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ The Brussels Times ថ្ងៃនេះ ពីទីក្រុងប្រ៊ុចស៊ែល (Bruxelles)។ ទីក្រុងប្រ៊ុចស៊ែល គឺជារាជធានី នៃប្រទេសប៊ែលហ្សិក (Belgique) ផង និងជារដ្ឋធានីសម្រាប់សហភាពអឺរ៉ុបទាំងមូលផង។

ក្នុងអត្ថបទនេះ លោក សម រង្ស៊ី ពន្យល់ពីការសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ ពីព្រោះមិនអាចមានលទ្ធិប្រជាធិបតេយ្យបានទេ បើគ្មានគណបក្សប្រឆាំងយ៉ាងធំ និងយ៉ាងពិតប្រាកដមួយ ដូចគណបក្សសង្គ្រោះជាតិ នៅកម្ពុជា កាលពីមុនឆ្នាំ ២០១៧។ មកដល់ឆ្នាំ ២០១៧ លោក ហ៊ុន សែន ចាប់ផ្តើមភ័យស្លន់ស្លោមែនទែន។ គាត់អស់មានផ្លូវណាដើរទៀត ក្រៅពីរំលាយគណបក្សសង្គ្រោះជាតិ លើក្រដាស ពីព្រោះគាត់យល់ច្បាស់ថា សន្ទុះ នៃគណបក្សសង្គ្រោះជាតិ ដែលទទួលការគាំទ្រកាន់តែខ្លាំងឡើងៗ ពីប្រជារាស្ត្រខ្មែរ ច្បាស់ជានឹងបញ្ចប់របបផ្តាច់ការ និងពុករលួយរបស់គាត់សព្វថ្ងៃ បើគាត់ឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ ២០១៨។ ដោយគ្មានគូប្រកួតយ៉ាងធំ និងយ៉ាងពិតប្រាកដ គឺគណបក្សសង្គ្រោះជាតិនេះតែម្តង ទើបគណបក្សកាន់អំណាច ដឹកនាំដោយលោក ហ៊ុន សែន អាចទទួលបានអសនៈ ១០០ ភាគរយ ក្នុងរដ្ឋសភា ដែលជាលក្ខណៈសម្គាល់ នៃអំណាចផ្តាច់ការ ដូចនៅប្រទេសកុម្មុយនីស្ត។

https://www.brusselstimes.com/.../how-hun-sen-killed.../

May be an image of 4 people, people standing and text that says "The Brussels Times 24 November 2020 How Hun Sen killed democracy in Cambodia Sam Rainsy CNRP supporters at rally in Phnom Penh in 2013. Some hold a photo of Sam Rainsy."

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter