សុវត្ថិភាពអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅកម្ពុជា / Facebook users' security in Cambodia (*)

ចែករំលែក ៖​

១៦ ឧសភា ២០១៩ / 16 May 2019 - Facebook users' security in Cambodia (*)

សូមជម្រាប បងប្អូនកូនក្មួយ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅកម្ពុជា

ពេលនេះ ខ្ញុំ សម រង្ស៊ី កំពុងតែស្ថិតនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក គឺនៅក្បែរទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនអាមេរិកាំង Facebook។

ឥឡូវនេះ មានចលនាដ៏ខ្លាំងមួយ នៅសហរដ្ឋអាមេរិក ចេញពីអ្នកតំណាងរាស្ត្រ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកច្បាប់ជាច្រើន ដែលទាមទារឲ្យក្រុមហ៊ុន Facebook ធានាលក្ខណៈសម្ងាត់ និងសុវត្ថិភាព ចំពោះអ្នកប្រើប្រាស់បណ្តាញ Facebook ជាពិសេស ក្នុងប្រទេស ដែលមានរបបផ្តាច់ការគ្រប់គ្រង ដូចនៅកម្ពុជា។ មានការថ្កោលទោសយ៉ាងខ្លាំង ចំពោះរបប ហ៊ុន សែន ដែលតាមចាប់អ្នកប្រើប្រាស់បណ្តាញ Facebook កាន់តែច្រើនឡើង ដោយសារតែពួកគេគ្រាន់តែបានបញ្ចេញយោបល់របស់ខ្លួន ឬដោយសារតែពួកគេគ្រាន់តែបានចុច Like ឬចុច Share លើការបង្ហោះរបស់អ្នកដទៃ។

ក្រុមហ៊ុន Facebook មានកាតព្វកិច្ច ធានាលក្ខណៈសម្ងាត់ និងសុវត្ថិភាព ចំពោះអ្នកប្រើប្រាស់បណ្តាញ Facebook ទាំងអស់ គឺមិនត្រូវផ្តល់ព័ត៌មានឲ្យទៅអាជ្ញាធរក្នុងស្រុក ឬក៏ត្រូវធានាមិនឲ្យអាជ្ញាធរក្នុងស្រុកនោះ លួចទិន្នន័យ ពីក្រុមហ៊ុន Facebook នេះ យកទៅប្រើប្រាស់ ដើម្បីតាមដាន និងចាប់ធ្វើបាបអ្នកប្រើប្រាស់បណ្តាញ Facebook ដែលគ្រាន់តែបានបញ្ចេញយោបល់របស់ខ្លួន។

ខ្ញុំជឿជាក់ថាក្នុងពេលឆាប់ៗខាងមុខនេះ ពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា នឹងអាចប្រើប្រាស់បណ្តាញសង្គម Facebook យ៉ាងពេញលេញ គឺបញ្ចេញយោបល់របស់ខ្លួនយ៉ាងពេញលេញ ឬក៏អាចចុច Like ឬ ចុច Share លើការបញ្ចេញយោបល់របស់អ្នកដទៃ ដោយមិនមានការភ័យខ្លាចថា ហ៊ុន សែន អាចតាមដាន និងចាប់ធ្វើបាប ដូចអ្វីដែលគាត់តែងតែគំរាមកំហែងនោះ។ ខ្ញុំជឿជាក់ថា បច្ចេកវិទ្យា និងច្បាប់អន្តរជាតិ ដើរលឿនជាងរបបផ្តាច់ការ ដូចដែលមាននៅកម្ពុជាសព្វថ្ងៃ។

(*) New legislation and jurisprudence will soon ensure absolute privacy and security for Facebook users, especially those living under authoritarian regimes like in Cambodia. Hun Sen will no longer be able to trace and arrest those citizens who are critical about his regime and those who only "like" or "share" Facebook postings by government critics using their freedom of expression.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter