យើងត្រូវទប់ទល់ ហ៊ុន សែន កុំឲ្យបំផ្លាញអនាគតយុវជនខ្មែរ / We must prevent Hun Sen from destroying the future of Khmer youth / Il faut empêcher Hun Sen de détruire l’avenir de notre jeunesse

ចែករំលែក ៖​

២៩ ធ្នូ ២០២០ / 29 December 2020 

សាលារៀន នៅប្រទេសកម្ពុជា ត្រូវបានបិទជាច្រើនខែ ក្រោមលេសជំងឺកូវីដ-១៩ តែទន្ទឹមនេះ រោងចក្រកម្មករធ្វើការ បនល្បែងស៊ីសង (កាស៊ីណូ) ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាដេន និងភោជនីយដ្ឋាន បានបើកស្ទើរតែជាធម្មតា។ 

ហ៊ុន សែន បង្ហាញពីទស្សនៈខ្លី និងប្រជាភិថុរបស់គាត់ ព្រមទាំងការមិនទទួលខុសត្រូវរបស់គាត់ ពេលគាត់ប្រកាសឲ្យសិស្ស ដែលត្រូវប្រឡងបាក់ឌុប បានជាប់ទាំងអស់គ្នា ដោយមិនចាំបាច់ប្រឡងឡើយ។ គ្មានប្រទេសណាក្នុងពិភពលោក មានអ្នកដឹកនាំអវិជ្ជា និងល្ងង់ខ្លៅ ដូច ហ៊ុន សែន ដែលមិនយល់ពីតម្លៃនៃការអប់រំ និងតម្លៃពិតប្រាកដ នៃសញ្ញាបត្រនីមួយៗ។ គ្មានប្រទេសណាក្នុងពិភពលោក គេឲ្យបេក្ខជនប្រឡង ដើម្បីបានសញ្ញាបត្រណាមួយ ហើយឲ្យបេក្ខជនទាំងអស់ ជាប់ទាំងអស់ដូចគ្នាទេ ទោះជាមានវិបត្តិអ្វីយ៉ាងណាក៏ដោយ។ គេត្រូវរកវិធី និងនីតិវិធី ដើម្បីចម្រាញ់តែបេក្ខជនខ្លះ ដែលបំពេញលក្ខខណ្ឌអប្បបរមា ដើម្បីទទួលបានសញ្ញាបត្រនោះ។ បើមិនធ្វើយ៉ាងដូច្នេះទេ សញ្ញាបត្រ អស់មានតម្លៃហើយ ដូចជាសញ្ញាបត្រ ដែល ហ៊ុន សែន ទិញយកមកបំពាក់ឲ្យខ្លួនគាត់ និងភរិយាគាត់អញ្ចឹងដែរ។ 

ថ្ងៃក្រោយ យុវជនខ្មែរ ដែលទទួលបានសញ្ញាបត្របែប ហ៊ុន សែន នេះ នឹងពិបាករកការងារធ្វើដ៏ល្អត្រឹមត្រូវ ពីព្រោះពលករយើង មិនមានកម្រិតអប់រំស្មើនឹងពលករនៃប្រទេសជិតខាង ដែលជាគូប្រកួតរបស់យើង ផ្នែកសេដ្ឋកិច្ច។ 
កាលពីថ្ងៃ ២៥ កក្កដា ២០២០ ខ្ញុំបានសរសេរដូចតទៅ ក្នុងទំព័រ Facebook របស់ខ្ញុំនេះ ៖

ចាំអីទៀត បើកសាលារៀនជាទូទៅឡើងវិញ នៅកម្ពុជា?

នៅប្រទេសវៀតណាម សាលារៀន បានបើកឡើងវិញជាទូទៅ តាំងពីដើមខែឧសភា ម្ល៉េះ។ នៅប្រទេសថៃ សាលារៀនបានបើកឡើងវិញជាទូទៅ ចាប់ពីដើមខែកក្កដានេះ។ ឯនៅប្រទេសកម្ពុជាវិញ រដ្ឋអំណាច នៅតែពន្យាពេល ក្នុងការសម្រេចឲ្យបើកសាលារៀនឡើងវិញជាទូទៅ ហើយគ្មានវិធានការអ្វីជាក់ស្តែង ដើម្បីធានាការសិក្សា និងការអប់រំ ឲ្យមានស្ថិរភាព និងកម្រិតត្រឹមត្រូវ មិនចាញ់ប្រទេសជិតខាង។ 

ផ្ទុយទៅវិញ ប្រព័ន្ធអប់រំមិនមែនជាអាទិភាព នៃរបប ហ៊ុន សែន ទេ។ របបនេះ បន្តឲ្យបើកតែរោងចក្រ និងបនល្បែងស៊ីសងកាស៊ីណូ ដែលផ្តល់សំណូកសូកប៉ាន់ ឲ្យថ្នាក់ដឹកនាំពុករលួយ។ ចំពោះការសិក្សារបស់យុវជន និងកម្រិតវប្បធម៌ របស់ប្រជាពលរដ្ឋទូទៅ របប ហ៊ុន សែន ក៏ដូចជារបប ប៉ុល ពត កាលពីសម័យខ្មែរក្រហមអញ្ចឹងដែរ គឺមិនចង់ឲ្យប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់ទេ ដើម្បីពួកជនផ្តាច់ការ អាចងាយគ្រប់គ្រងប្រទេសមួយ ដែលប្រជាពលរដ្ឋ មិនមានការយល់ដឹងច្រើន។ របប ហ៊ុន សែន ក៏ដូចជារបប ប៉ុល ពត អញ្ចឹងដែរ បានគ្រប់គ្រង និងកំពុងគ្រប់គ្រង ប្រទេសកម្ពុជា ដោយប្រើធម៌ក្តៅ ៣ យ៉ាង ៖ ខ្លាច, ឃ្លាន, ខ្លៅ។

Hun Sen must be stopped from destroying the future of our youth

In Cambodia, schools were closed for months under the pretext of the fight against coronavirus, while crowded factories, casinos, karaoke bars, nightclubs and beer gardens as well as restaurants were open more or less as usual. 

Hun Sen showed himself to be shortsighted, populist and irresponsible when he said that candidates for the Baccalaureate exam would all pass. No other country in the world has leaders so ignorant as Hun Sen, who grasps nothing of the value of education or of qualifications.

No other country has given qualifications to students without exams, even in times of crisis. There should have been a credible method to test knowledge and only pass candidates who could meet minimum requirements. Without that, the qualifications are just as worthless as the fake ones which Hun Sen and his wife have gathered around the world.

In future, young Cambodians who have received Hun Sen-style diplomas will find it hard to get a real job because they will be judged, rightly or wrongly, to be inferior in level to contemporaries from other countries who are their economic competitors.

On 25 July 2020, I wrote on my Facebook page:

What are we waiting for to open the schools in Cambodia? In Vietnam, they have been open since May, and in Thailand since early July, while in Cambodia they are still closed. The authorities give no indication that they will try to maintain a level of education comparable with neighbouring countries.

For the Hun Sen regime, education is not a priority. He would rather leave open factories, casinos, night clubs and other places of debauchery which feed his network of corruption. When it comes to education and the knowledge of his people, Hun Sen takes the same approach as Pol Pot and maintains power through fear, hunger and ignorance.

Il faut empêcher Hun Sen de détruire l’avenir de notre jeunesse

Au Cambodge, les écoles étaient fermées depuis de nombreux mois sous prétexte de lutter contre le coronavirus, alors que les usines où s’entassent les ouvriers, les casinos, les salles obscures de karaoke, les boîtes de nuit, les  bars, les “beer garden”, les restaurants restent ouverts comme si de rien n’était ou presque.

Hun Sen a montré sa courte vue, démagogique et irresponsable lorsqu’il a proclamé que tous les candidats au baccalauréat seront reçus d’office. Aucun pays au monde n’a de dirigeants aussi incultes que Hun Sen qui ne comprenne rien à la valeur de l’éducation ni à celle des diplômes d’études. Aucun pays n’a automatiquement conféré de diplômes aux étudiants sans examen, même en temps de crises. On aurait dû trouver une méthode crédible de contrôle de connaissances et ne déclarer admis que les candidats qui auront satisfait à un minimum de conditions.  

Sans cela leurs diplômes n’auront aucune valeur à l’exemple des nombreux diplômes de complaisance que Hun Sen et sa femme se sont  fait conférer en grande pompe partout dans le monde. 

Dans l’avenir, les jeunes Cambodgiens qui auront reçu des diplômes façon Hun Sen auront du mal à trouver de véritable emploi car ils auront la réputation, vraie ou fausse, d’être inférieur en niveau d’études à leurs contemporains des pays voisins, lesquels sont des compétiteurs économiques . 

Le 25 Juillet 2020, j’avais écrit ceci dans ma page Facebook:

Qu’attend-on pour ouvrir les écoles au Cambodge? Au Vietnam, celles-ci sont ouvertes depuis Mai, en Thailande depuis Juillet, alors qu’au Cambodge, elles sont toujours fermées et les autorités ne donnent aucune perspective d’avenir pour essayer de maintenir un niveau d’éducation comparable à celui des pays voisins.

Pour le régime de Hun Sen, l’éducation ne constitue pas une priorité. Il favorise et laisse ouverts plutôt usines, casinos, night clubs et autres lieux de débauche qui alimentent son réseau de corruption. 
Quant à l’éducation et aux connaissances générales de la population, Hun Sen a la même conception que Pol Pot qui maintient son pouvoir d’une main de fer par la peur, la faim et l’ignorance.

Image may contain: 15 people, people standing, text and outdoor

Flag Counter