រដ្ឋាភិបាលសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ សម្តែងក្ដីកង្វល់ និងថ្កោលទោសរបបផ្តាច់ការ ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា

ចែករំលែក ៖​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ក្តី​បារម្ភ​ទាក់ទង​នឹង​មរណ​ភាព​គួរ​ឲ្យ​អាណោច​អាធ័ម​របស់​លោក ​ទិត្យ រ៉ន ​អាយុ​៣៧​ឆ្នាំ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែលបាន​ស្លាប់ក្រោយ​ពី​ប៉ូលិស​ចាប់​ឃុំ​ឃាំង​មិនទាន់​បាន​៤៨​ម៉ោង​ផង។​

សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចំណង​ជើង​ថា «មរណភាព​លោកទិត្យ រ៉ន​និង​ចំណាត់​ការ​ប្រឆាំង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ» ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ជា​បន្ទាន់​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ឃុំឃាំង​ដោយ​ប៉ូលិស​នៅ​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ដែល​ជា​ស្រុកកំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន។​

ក្រសួង​ការ​បរទេស​ស.រ.អា.បង្ហាញ​កង្វល់​និង​ការ​សោក​ស្តាយ​ទាក់ទង​នឹង​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​៧០​នាក់។ក្រសួង​ការ​បរទេស​ស.រ.អា.​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោកហ៊ុន សែន​បញ្ឈប់​ការ​រឹត​បន្តឹង​ខាង​នយោបាយ​ ​និង​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​តាមអំពើចិត្តដោយ​ខុសច្បាប់រួម​មាន​លោក​ កឹម សុខា និង​សកម្មជន​ជាច្រើន​ទៀត​ រួមទាំង​អ្នក​ដែល​ត្រូវចាប់​ខ្លួន​ថ្មីៗនេះ ​ហើយស្តារ​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ឡើង​វិញ​ព្រមទាំង​គោរពច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស។​

កាលពី​ដើម​ខែ​នេះ ​លោក​ អ៊ាម ទិត្យ ​អាយុ​៦២​ឆ្នាំ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ឪពុក​លោក​ទិត្យ រ៉ន​បាន​អំពាវនាវ​ឱ្យ​អ្នកស្រី ​រ៉ូណា ស្មីត ​ជួយ​រក​យុត្តិធម៌​ដល់​កូន​លោក​របស់​លោក​ដែល​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស ​អំឡុង​ពេល​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែកសិទ្ធិ​មនុស្ស​ទៅទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា។

កូន​របស់​លោក​ស្លាប់​ដោយ​អាថ៌កំបាំង ​ដោយ​បាក់ក​ ​ជាំ​ភ្នែក​និង​មាន​ស្នាម​ជាំ ពេញ​ខ្លួន។ វីដេអូ​អំពី​សាកសព​លោក​ ទិត្យ រ៉ន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើទំព័រ​ហ្វេសប៊ុក​ដោយ​មាន​ការ​ចែករំលែក​យ៉ាង​ច្រើន។​

លោក​ ទិត្យ រ៉ន ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍ទួល​ព្រះឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់​ចាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៥ខែ​មេសា​ ស្រាប់តែ​នៅថ្ងៃ​ទី១៨​ខែ​មេសា​ខាង​ពន្ធនាគារ​បាន​ប្រាប់​ថា ​លោក​បាន​ស្លាប់​នៅ​ពន្ធនាគារ ​ស្រប​ពេល​កូន​របស់​លោក​គ្មានជំងឺ​អ្វី​សោះ​ពី​មុន​មក។

ទោះជា​យ៉ាង​ណា​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​កំពង់ចាមបក​ស្រាយ​ថា ​លោក​ទិត្យ រ៉ន​ ត្រូវ​ចាប់​ខ្លួន​ដោយសារ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពីមុន។​ ហើយ​ លោក ​ទិត្យ រ៉ន ស្លាប់​ដោយ​សារ​ដួល​បោក​ក្បាល​ទៅនឹង​ជ្រុង​អាង​ទឹក​ក្នុង​បន្ទប់ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​

ទោះជា​យ៉ាងណាក្តី​ស្នាមជាំ​ពេញ​ខ្លួន​លោក ទិត្យ​ រ៉ន​ ទំនង​ជា​លទ្ធផល​នៃ​ការ​ធ្វើទារុណ​កម្មជាជាង​ការ​ដួល ​ព្រោះ​ថា ការ​ដួល​មិន​អាច​បង្ក​ស្នាម​ជាំ​ពេញ​ខ្លួន​ដូច្នេះ​ទេ៕​

Source: VOA Khmer

ក្រសួង​ការ​បរទេស​ស.រ.អា.​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​គាប​សង្កត់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ

ព័ត៌មានថ្មីបំផុត
តំណាងរាស្ត្រអូស្ត្រាលី Mark Butler ថាជារឿងដ៏អស្ចារ្យដែលបានពិភាក្សា អំពីបញ្ហាប្រជាធិបតេយ្យជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមូរ៉ា
សម រង្ស៊ី ស្វាគមន៍បណ្តឹង ហ៊ុន សែន នៅមុខតុលាការប្រទេសបារាំង
ទាំងពលរដ្ឋខ្មែរនៅអូស្ត្រាលី ទាំងតំណាងរាស្ត្រនៃប្រទេសនេះ គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩
តំណាងរាស្ត្រអូស្ត្រាលី ជូនពរលោក សម រង្ស៊ី ឲ្យទទួលបានជោគជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ យើងនឹងដណ្តើមប្រទេសកម្ពុជា យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់
Flag Counter