សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស / Sam Rainsy's message of good wishes to the Cambodian people and their friends for the New Year 2021.

ចែករំលែក ៖​

ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ / 01 January 2021

សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ ខ្ញុំ សម រង្ស៊ី សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់បងប្អូនជនរួមជាតិ និងកូនក្មួយកូនចៅគ្រប់រូប សូមឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ សូមឲ្យមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន ហើយសូមឲ្យទទួលបានជោគជ័យ ដូចសេចក្តីប្រាថ្នា ក្នុងគម្រោងការងារ គម្រោងសិក្សា និងគម្រោងដ៏សុចរិតគ្រប់បែបយ៉ាងទាំងអស់។
ជាពិសេស ខ្ញុំសូមប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាពនិងយុត្តិធម៌ ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដ បន្ទាប់ពីកំចាត់របបផ្តាច់ការឲ្យបានជាស្ថាពរ។

សម រង្ស៊ី

May be an image of 2 people, people standing and text that says "សារជូនពរ សម្រាប់ឆ្នាំសកល ២០២១ Message of good wishes for 2021 TURKISH"

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter