ថ្ងៃ​០៩ វិច្ឆិកា ២០២១ នេះ គឺជាខួបទី២ នៃការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី  ថ្ងៃ ០៩ វិច្ឆិកា ២០១៩

ចែករំលែក ៖​

០៨ វិច្ឆិកា ២០២១ / 08 November 2021 - Video showing Sam Rainsy’s last return to Cambodia on 19 July 2013 (*)

ថ្ងៃ​០៩ វិច្ឆិកា ២០២១ នេះ គឺជាខួបទី២ នៃការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី  ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ ទោះជាការប៉ុនប៉ងនេះ មិនបានសម្រេចយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរ និងពិភពលោកទាំងមូល បានឃើញយ៉ាងច្បាស់ថា មិនមែនលោក សម រង្ស៊ី ទេ ដែលមានការភ័យខ្លាច តែលោក ហ៊ុន សែន ទៅវិញទេ ដែលមានការភ័យខ្លាច ដោយគាត់បានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី នេះ។ លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា ពេលណា លោក សម រង្ស៊ី មកដល់ប្រទេសកម្ពុជាភ្លាម ពេលនោះ ប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធមួយចំនួនធំ នឹងងើបឈរ ដើម្បីរើបម្រះខ្លួន ពីអំណាចផ្តាច់ការសព្វថ្ងៃ។

ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន ដែលជាអ្នកស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ រង់ចាំតែឱកាសពិសេសណាមួយ និងមេដឹកនាំពិសេសណាម្នាក់ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ។ ថ្មីៗនេះ តាមរយៈសារព័ត៌មានអន្តរជាតិឈ្មោះ “The Diplomat” (“អ្នកការទូត”) លោក សម រង្ស៊ី បានឲ្យដឹងថា ៖

"- ខ្ញុំចង់ឃើញលោក ហ៊ុន សែន មានភាពក្លាហាន ដោយលើកបម្រាម មិនឲ្យក្រុមហ៊ុនអាកាសចរណ៍ ដឹកខ្ញុំមកប្រទេសកម្ពុជា ហើយដកសំណើរបស់គាត់ ទៅរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់មិនឲ្យខ្ញុំ ធ្វើដំណើរតាមផ្លូវគោក ពីប្រទេសថៃ មកប្រទេសកម្ពុជា។ បើលោក ហ៊ុន សែន បញ្ឈប់ការទប់ស្កាត់មាតុភូមិនិវត្តន៍របស់ខ្ញុំ ហើយអនុញ្ញាតិឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មកទទួលខ្ញុំដោយសេរី ដូចពួកគេបានធ្វើ នៅពេលមាតុភូមិនិវត្តន៍ចុងក្រោយរបស់ខ្ញុំ កាលពីថ្ងៃ ១៩ កក្កដា ២០១៣ ពេលនោះ ខ្ញុំនឹងមកដល់ប្រទេសកម្ពុជា ភ្លាមមួយរំពេច ហើយសុខចិត្តឲ្យរដ្ឋអំណាចចាប់ខ្ញុំ និងយកខ្ញុំ ទៅដាក់ពន្ធនាគារ។

-ការភ័យខ្លាចរបស់លោក ហ៊ុន សែន ចំពោះមាតុភូមិនិវត្តន៍របស់ខ្ញុំ បង្ហាញថាគាត់បាត់បង់ស្មារតីគិតគូរឲ្បបានរលូន ហើយបានជាន់កែងខ្លួនឯង។ គាត់បានជម្រុញឲ្យតុលាការក្រោមបញ្ជាគាត់ កាត់ទោសខ្ញុំ ពីការចោទប្រកាន់គ្រប់បែបយ៉ាង ហើយបានទាំងជម្រុញឲ្យតុលាការនេះ ចេញដីកាជាច្រើនលើកច្រើនសារ ដើម្បីចាប់រូបខ្ញុំ យកទៅឃុំឃាំង។ តែនៅពេលដែលខ្ញុំត្រៀមខ្លួន វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយហ៊ានប្រឈមមុខនឹងការចាប់ខ្លួន លោក ហ៊ុន សែន បែរជាប្រើមធ្យោបាយដ៏កំសាកគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍របស់ខ្ញុំទៅវិញ។"

អ្នកសង្កេតការណ៍ឯករាជ្យ ទស្សន៍ទាយថា នៅថ្ងៃដែលលោក សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញម្តងទៀត នៅពេលខាងមុខនេះ ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីជិតឆ្ងាយ ហើយប្រមូលផ្តុំគ្នា ដើម្បីទទួលស្វាគមន៍លោក សម រង្ស៊ី នឹងមានចំនួនយ៉ាងតិច ៣ ដង ច្រើនជាង កាលពីថ្ងៃ ១៩ កក្កដា ២០១៣។ ហ្នឹងហើយ ដែលធ្វើឲ្យលោក ហ៊ុន សែន មានការភ័យខ្លាច ចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ដែលនឹងធ្វើឲ្យរបបផ្តាច់ការវិនាសសាបសូន្យ។

(*) On the second anniversary of his last attempt to end his forced exile on 9 November 2019, Sam Rainsy issues the following statement:

"I challenge Prime Minister Hun Sen to lift his official ban on airlines transporting me to Cambodia, and withdraw his request to Thailand to prevent my entry there. If he is willing to allow me to enter Cambodia and to let opposition supporters greet me as they did when I ended my previous exile on July 19, 2013, then I am willing to come and be arrested, and face jail.

The fact that Hun Sen wants to prevent my return at all costs shows a paranoia that leads to perplexing contradictions. He has had me convicted by a politically subservient court to serve long prison sentences and has issued numerous warrants to arrest me. But when I get ready to come back to face arrest, he does everything he can to prevent my return."

https://thediplomat.com/.../for-free-and-fair-elections.../

 

ព័ត៌មានថ្មីបំផុត
ប្រតិកម្មលោក សម រង្ស៊ី ចំពោះព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា ២០២១ / Sam Rainsy’s reaction to today’s events
កិច្ចប្រជុំ គណបក្សសង្គ្រោះជាតិ (សាខាថ្មី) នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក ថ្ងៃនេះ / CNRP meeting today in Portland (CNRP new branch), Maine, USA.
ច្បាប់សហរដ្ឋអាមេរិក ស្តីពីលក្ខខណ្ឌនៃការផ្តល់សញ្ជាតិ និងការដកហូតសញ្ជាតិ សម្រាប់ជនបរទេស ដែលទទួលបានសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។ បកស្រាយដោយលោក ហាស់ សាន ដែលជាអ្នកសារព័ត៌មានខ្មែរ រស់នៅសហរដ្ឋអាមេរិក។​ / US laws on naturalization and revocation of naturalization. Explanation by Has San, a Cambodian American journalist living in the US.
បក្ខពួកលោក ហ៊ុនសែន ដែលមានសញ្ជាតិពីរ អាចនឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកហូតសញ្ជាតិអាមេរិកាំង យោងច្បាប់សហរដ្ឋអាមេរិក / Status of Cambodian politicians with dual nationality
លោក សម រង្ស៊ី ថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ
Flag Counter