សម្តេចចក្រី ញឹក ជូឡុង / Samdech Chakrey Nhiek Tioulong

ចែករំលែក ៖​

លោកជំទាវ មាសកេត សមភ័ត្រ ដែលទើបតែទទួលមរណភាព នៅថ្ងៃ ២៤ វិច្ឆិកា ឆ្នាំ ២០១៦ កាលពីនៅរស់ ជាភរិយាសម្តេចចក្រី ញឹក ជូឡុង ដែលបានទទួលមរណភាព កាលពីឆ្នាំ ១៩៩៦។ ប្រវត្តិរូបសង្ខេប នៃសម្តេចចក្រី ញឹក ជូឡុង លោក ញឹក ជូឡុង កើតនៅ ភ្នំពេញ ក្នុងឆ្នាំ ១៩០៨ ។ លោកបានកាន់តំណែងជាច្រើន ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និងក្រសួងពត៌មាន ក្នុងសម័យក្រោយសង្គ្រាមលោកលើកទី ២ ក្រោមរដ្ឋបាលអាណានិគមនិយមបារាំង ។

លោក ញឹក ជូឡុង បានដង្ហែយ៉ាងសកម្ម សម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅដើមទស្សវត្សឆ្នាំ ១៩៥០។ នៅសម័យឯករាជ្យ ចាប់ពីឆ្នាំ ១៩៥៣ លោកបានធ្វើជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងទូរគមនាគមន៍ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេស។ បន្ទាប់មកទៀត ជាដៃស្ដាំរបស់សម្ដេច ព្រះនរោត្តម សីហនុ លោក ញឹក ជូឡុង បានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង រដ្ឋមន្ត្រីក្រសួងផែនការ។ នៅឆ្នាំ ១៩៦២ លោកបានធ្វើជានាយករដ្ឋមន្ត្រី មួយរយៈពេលខ្លី។ លោកក៏បានដឹកនាំការអភិវឌ្ឍន៍រមណីយដ្ឋានថ្មីមួយ នៅគីរីរម្យ ដែលត្រូវបានដូរឈ្មោះទៅជា បុរីជូឡុង នៅឆ្នាំ ១៩៦៧។ ពេលនោះ លោក ញឹក ជូឡុង មានឋានន្តរសក្ដិ ជាឧត្ដមសេនីយ៍ទោ។ នៅឆ្នាំ ១៩៦៦ លោកបានទទួលតំណែងជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

នៅឆ្នាំ ១៩៦៩ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ញឹក ជូឡុង បានទទួលគោរម្យងារជា សម្ដេចចក្រីកុញ្ចរាធិបតី ពីព្រះករុណា សម្តេចព្រះនរោត្តម សីហនុ។ នៅឆ្នាំ ១៩៧០ រដ្ឋប្រហារលោកឧត្តមសេនីយ៍ លន់ នល់ បានធ្វើឡើង ពេលដែល សម្តេច ព្រះនរោត្តម សីហនុ កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស ហើយសម្តេចចក្រី ញឹក ជូឡុង ទើបតែចូលនិវត្តន៍ ហើយទៅស្នាក់នៅប្រទេសបារាំង។

សម្តេចចក្រី ញឹក ជូឡុង បានទទួលមរណភាព នៅឆ្នាំ ១៩៩៦ បន្ទាប់ពីបានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ចាប់ពីឆ្នាំ ១៩៩៣ គឺពេលដែលបង្កើតព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ សម្តេចចក្រី ញឹក ជូឡុង និងលោកជំទាវ មាសកេត សមភ័ត្រ មានកូន ៧ នាក់ ស្រីទាំងអស់។ ជូឡុង សូមួរ៉ា ភរិយាខ្ញុំ ជាបុត្រីទី៤៕

The late Mr. and Mrs. Nhiek Tioulong (*)

(*) Mrs. Measketh Samphotre, who passed away on 24 November 2016, was the widow of Samdech Chakrey Nhiek Tioulong who died in 1996. BRIEF BIOGRAPHY OF SAMDECH CHAKREY NHIEK TIOULONG Mr. Nhiek Tioulong was born in Phnom Penh in 1908. After World War II he occupied several government positions under the French colonial administration such as Minister of Economy, Minister of Education and Minister of Information. He actively took part in the Royal Crusade for Independence successfully led by King Norodom Sihanouk in the early 1950s.

After Cambodia gained her independence from France in 1953 Mr. Nhiek Tioulong successively became Minister of Transports and Telecommunications, Minister of Foreign Affairs and Minister of Defense. Afterwards, as the right hand of King Norodom Sihanouk, he held the positions of Deputy Prime Minister, Minister of the Interior, Minister of Justice, Minister of Information and Minister of Planning. In 1962 he became Prime Minister for a short time. He led the development of a new resort at Kirirom, which was renamed after him in 1967 as Borei Tioulong (or Tioulong City). At that time he held the military rank of General. In 1966 he was appointed as Commander-in-Chief of the Royal Cambodian Armed Forces. In 1969 the honorific title "Samdech Konhchara Thibdey was bestowed upon him by His Royal Highness Norodom Sihanouk, Head of State. In 1970 General Lon Lol staged his coup while H.R.H. Norodom Sihanouk was travelling abroad and Samdech Chakrey Nhiek Tioulong had just retired and settled in France.

Samdech Chakrey Nhiek Tioulong passed away in 1996 after coming back to live again in Cambodia in 1993 following the re-establishment of the Monarchy represented by H.M. King Norodom Sihanouk. Mr. and Mrs. Nhiek Tioulong have left seven children, all female. Saumura, my wife, is their fourth daughter.

ព័ត៌មានថ្មីបំផុត
ហេតុអ្វីបានជាលោក ហ៊ុន សែន ស្ងាត់ម៉្លេះ ក្រោយពីការបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅទីក្រុងបាងកក? / The Deafening Silence of Hun Sen and the Cambodian Government Following the Assassination of Opposition Figure Lim Kimya in Bangkok
សម រង្ស៊ី អំពាវនាវដល់គ្រប់ក្រុមភាគី រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសមាជិកនៃគណបក្សនយោបាយទាំងអស់ សូមចូលរួមឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បី​បញ្ចប់របបផ្តាច់ការដែលដឹកនាំដោយគ្រួសារ ហ៊ុន សែន​ / Sam Rainsy urges all groups, including the armed forces and members of every political party, to stand with the Cambodian people in ending the dictatorship led by the Hun Sen family
ឃាតកម្ម​លើ​លោក លឹម គឹមយ៉ា ជា​អំពើឃាតកម្ម​បញ្ជា​ដោយ​រដ្ឋាភិបាលកម្ពុជា? / Le meurtre de Lim Kimya, un assassinat commandité par le pouvoir ?
ហ៊ុន សែន ព្យាយាម​កម្ចាត់ លី រតនៈរស្មី អ្នកវេរលុយឲ្យឃាតក / Hun Sen is attempting to eliminate Ly Ratanak Rasmey, the money courier for the murderer
បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី អំពីករណីឃាតកម្មលើលោក លឹម គឹមយ៉ា / Sam Rainsy's interview with Radio Free Asia about the murder of Lim Kimya
Flag Counter