ហ៊ុន សែន ខឹងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើបក្ខពួកគាត់ តែគាត់បែរមកវាយ សម រង្ស៊ី ទៅវិញ

ចែករំលែក ៖​

១៨ វិច្ឆិកា ២០២១ / 18 November 2021

សូមស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក។ មានពាក្យមួយដែលថា "ខឹងគោ វាយរទេះ"។ ហ៊ុន សែន ខឹងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើបក្ខពួកគាត់ តែគាត់បែរមកវាយ សម រង្ស៊ី ទៅវិញ។ សហរដ្ឋអាមេរិក ឈានទៅរឹបអូសទ្រព្យសម្បត្តិបក្ខពួក ហ៊ុន សែន ដែលមានដំកល់ទុកនៅសហរដ្ឋអាមេរិក តែ ហ៊ុន សែន បែរមករឹបអូសទ្រព្យសម្បត្តិ សម រង្ស៊ី នៅប្រទេសកម្ពុជា ឯណេះទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ថ្លែងថា លោកមិនខ្វល់ទេ ពីទ្រព្យសម្បត្តិ លុយកាក់ និងសម្ភារៈផ្សេងៗទាំងអស់ ហើយលោកមិនចង់មានចំណងសម្ភារៈអ្វីឡើយ ដើម្បីធានាសេរីភាពរបស់លោក។ ចំណងសម្ភារៈ និងការលោភលន់ ធ្វើឲ្យអ្នកនយោបាយ វង្វេង និងដើរខុសផ្លូវ ដូច្នេះ ការកាត់ចំណងសម្ភារៈ ជាការធានាឲ្យអ្នកនយោបាយ នៅស្មោះត្រង់ ជាមួយប្រទេសជាតិ ជានិច្ច។ អ្វីដែលមិនអាចកាត់ផ្តាច់បាន គឺចំណងចិត្ត រវាង សម រង្ស៊ី និងប្រជារាស្ត្រខ្មែរ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter