សង្គមសព្វថ្ងៃ / Today Cambodia

ចែករំលែក ៖​

"សង្គមសព្វថ្ងៃ" បទចម្រៀងនៃយុទ្ធនាការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ​២០១៧ របស់គណបក្សសង្គ្រោះជាតិ ដែលរៀបរាប់ពីរឿងរ៉ាវពិតនៅក្នុងសង្គមកម្ពុជា។

“Today Cambodia”: a cnrp song during the June 4, 2017 campaign for commune elections. The song describes the somber reality of today Cambodia and calls on Cambodian people to vote for change.

គោល​នយោបាយ អាទិភាព ៥ ចំណុច​ របស់​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី៤ ថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ​២០១៧៖

១. ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ

  • ផ្ដល់​ឱកាស និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ បង្កើត​សហគមន៍ ផ្ដល់​យោបល់ វាយតម្លៃ និង​ចូលរួម​ធ្វើ​សេចក្ដី​           សម្រេច​នានា​ក្នុង​ឃុំ-សង្កាត់

២. លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍

  • ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ និង​មិន​ចុះ​  ហត្ថលេខា​លើ​ការ​វិនិយោគ ឬ​សម្បទាន​ណា​ដែល​ប៉ះពាល់​ផល​ប្រ​យោជន៍​ជាតិ និង​ប្រជាពលរដ្ឋ
  • ប្រឹក្សា​   យោបល់ និង​ផល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ការ​ខ្ចី​បុល និង​ទីផ្សារ​កសិផល
  • អភិវឌ្ឍន៍ និង​វិនិយោគ​ដោយ​ផ្ដល់​ផល​ប្រ​យោជន៍​ជា​អាទិភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់

៣. សេវា​សាធារណៈ

  • ផ្ដល់​លិខិតស្នាម​ផ្សេងៗ ដោយ​មិន​រើសអើង ស្អាតស្អំ និង​ទាន់​ពេលកំណត់
  • បង្កើត​មូលនិធិ​សម្រាប់​ជួយ​ជន​ងាយ​រងគ្រោះ

៤. សន្តិសុខ

  • ពង្រឹង​ប្រសិទ្ធភាព និង​លើកកម្ពស់​ការងារ​នគរបាល​ដើម្បី​ឃុំ-សង្កាត់​ប្រកបដោយ​សុវត្ថិភាព​គ្មាន​គ្រឿងញៀន និង​គ្មាន​អំពើ​ហិង្សា។

៥. វិមជ្ឈការ (គោលនយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ឃុំ-សង្កាត់)

  • វិមជ្ឈការ​អំណាច ៖ ប្រគល់​សិទ្ធ​អំណាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​អភិវឌ្ឍន៍​ឃុំ-សង្កាត់
  • វិមជ្ឈការ​ថវិកា ៖ ផ្ដល់​ថវិកា​យ៉ាងតិច ៥០០.០០០ដុល្លារ ( ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក ) សម្រាប់​ឃុំ-សង្កាត់​នីមួយៗ ក្នុង​មួយ​ឆ្នាំ ស្មើ​នឹង​ប្រមាណ​២០% នៃ​ថវិកា​ជាតិ
  • វិមជ្ឈការ​សេវា​សាធារណៈ​ក្នុង​វិស័យ​អាទិភាព ( អប់រំ សង្គមកិច្ច ប្រព័ន្ធ​ទឹក​ស្អាត ផ្លូវ​ឃុំ-សង្កាត់ និង​ផ្ដល់​អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម សុខាភិបាល )។

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter