២២ មេសា ២០២២ / 22 April 2022
លោក សម រង្ស៊ី ជាមួយលោក José Manuel Ramos-Horta ដែលទើបតែជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេសទីម័រខាងកើត ជាប់ប្រទេសឥណ្ឌូនេស៊ី។ ប្រទេសទីម័រខាងកើតនេះ នឹងក្លាយទៅជាសមាជិកទី១១ នៃសមាគមអាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក José Manuel Ramos-Horta បានតស៊ូរាប់សិបឆ្នាំមកហើយ ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសរបស់លោក។ លោកក៏បានទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៩៦។
