តើនរណាចូលរួមក្នុង "វេទិកា សេដ្ឋកិច្ចពិភពលោក" ដែលរៀបចំរាល់ឆ្នាំ នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ហើយពួកគេទទួលបានផលប្រយោជន៍អ្វីខ្លះ ក្រោយពីបានចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីទៅបង្ហាញខ្លួននៅទីនោះ? / Who are those "global business and political elites" who attend the annual World Economic Forum in Davos, Switzerland, and what do they expect from such a gathering?

ចែករំលែក ៖​

២៤ ឧសភា ២០២២ / 24 May 2022 

តើនរណាចូលរួមក្នុង "វេទិកា សេដ្ឋកិច្ចពិភពលោក" ដែលរៀបចំរាល់ឆ្នាំ នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ហើយពួកគេទទួលបានផលប្រយោជន៍អ្វីខ្លះ ក្រោយពីបានចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីទៅបង្ហាញខ្លួននៅទីនោះ?
Who are those "global business and political elites" who attend the annual World Economic Forum in Davos, Switzerland, and what do they expect from such a gathering?


អ្នកដែលចូលរួមភាគច្រើនលើសលប់ ក្នុងកិច្ចប្រជុំ Davos នេះ គឺជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេស ជាអ្នកមានជំនាញ ក្នុងវិស័យសេដ្ឋកិច្ច មកពីប្រទេសជឿនលឿន ដែលមានសេដ្ឋកិច្ចខ្លាំងជាងគេ ក្នុងពិភពលោក។ ពួកគេជួបជុំគ្នា ដើម្បីរកស៊ីជាមួយគ្នា ព្រមទាំងអូសទាញអ្នកដឹកនាំនយោបាយ ឲ្យជួយគាំទ្រការរកស៊ីរបស់ពួកគេផង។

តែមានមេដឹកនាំពីប្រទេសក្រីក្រ និងផ្តាច់ការខ្លះ ដែលចេះតែចង់ចូលប្រជុំ នៅ Davos នេះដែរ ហើយហ៊ានចំណាយលុយរាប់លានដុល្លារ ដើម្បីទៅបង្ហាញមុខ ជាមួយអ្នកជំនាញកំពូល ក្នុងវិស័យសេដ្ឋកិច្ចពិភពលោក។ ដោយសារតែជនផ្តាច់ការ មកពីប្រទេសក្រីក្រជាងគេនោះ ជាមនុស្សល្ងង់ខ្លៅ និងអវិជ្ជា អត់ចេះនិយាយភាសាអន្តរជាតិ ដូចជាអង់គ្លេស និងបារាំង គ្មាននរណានៅ Davos ចង់និយាយរកមនុស្សបែបនេះទេ។ ជនផ្តាច់ការល្ងង់ខ្លៅនេះ ទៅអួតប្រជាពលរដ្ឋខ្លួនឯងថា គេបានអញ្ជើញគាត់ឲ្យចូលរួម ក្នុងកិច្ចប្រជុំ Davos នេះ។ ទោះជាគ្មាននរណាមើលមុខគាត់ នៅ Davos នេះក៏ដោយ តែគាត់ ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់ ឆ្លៀតឱកាសធ្វើដំណើរ ទៅប្រទេសស្វីស ដើម្បីយកលុយទៅលាក់ នៅប្រទេស្វីស ដែលធនាគារគេមានជំនាញ ខាងលាក់បាំងលុយកខ្វក់ ដែលបានមកពីអំពើពុករលួយ និងសកម្មភាពឧក្រិដ្ឋកម្មគ្រប់បែបយ៉ាង ពីទូទាំងពិភពលោក។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter