លទ្ធផល នៃការបោះឆ្នោត ប្រកាសដោយ គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា មិនអាចយកជាការ បានទេ / Sam Rainsy rejects election results proclaimed by NEC (*)

ចែករំលែក ៖​

២៦ មិថុនា ២០២២ / 26 June 2022 

លទ្ធផល នៃការបោះឆ្នោត ប្រកាសដោយ គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា មិនអាចយកជាការ បានទេ

អង្គការអាមេរិកាំង NDI បានលាតត្រដាងល្បិចជាច្រើន ដែល គ.ជ.ប. តែងតែប្រើប្រាស់ ដើម្បីលួចបន្លំសន្លឹកឆ្នោត តាមបញ្ជាពីគណបក្សប្រជាជនកម្ពុជា។ លទ្ធផល ដែលអះអាងថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះក្នុងការបោះឆ្នោតនីមួយៗសុទ្ធតែជាការភូតភរ និងជាការក្បត់ឆន្ទៈប្រជារាស្ត្រខ្មែរ។

តាំងតែពីឆ្នាំ ២០១៣ ម្ល៉េះ អង្គការ NDI បានរកឃើញថា ៖

១- ចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះលើបញ្ជីបោះឆ្នោត មានតែ ៨២,៩% ទេ នៃប្រជាពលរដ្ឋដែលមានអាយុ លើសពី ១៨ ឆ្នាំឡើងទៅ មិនមែនដល់ទៅ ១០១,៧% ដូចអ្វីដែល គ.ជ.ប. បានរាយការណ៍នោះទេ។ គម្លាតនេះ ឆ្លុះបញ្ចាំងពីចំនួនដ៏សន្ធឹកសន្ធាប់ នៃអ្នកបោះឆ្នោត "ខ្មោច ឬ ខុសច្បាប់"។

២- NDI បានរកឃើញថា មានពលរដ្ឋ ដែលជឿជាក់ថាខ្លួនមានឈ្មោះលើបញ្ជីបោះឆ្នោតរួចហើយ ចំនួន ១០,៨% តែត្រូវបានបាត់ឈ្មោះទៅវិញពីបញ្ជីបោះឆ្នោត។ នេះជាការបង្ហាញ ពីការដកសិទ្ធិបោះឆ្នោត ពីពលរដ្ឋទាំងនោះ យ៉ាងពិតប្រាកដ។

៣- ជិត ២០% នៃចំនួនឈ្មោះលើបញ្ជីបោះឆ្នោត គឺជាឈ្មោះក្លែងក្លាយ អត់មានមនុស្សពិតប្រាកដទេ។ នេះជាការបង្ហាញ ពីចំនួនអ្នកបោះឆ្នោត "ខ្មោច" ដែលគេបំឡែងឲ្យទៅជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។

៤- មានពលរដ្ឋ ៩,៤% ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះលើបញ្ជីបោះឆ្នោត តែត្រូវបានគេលុបឈ្មោះ ចេញពីបញ្ជីនោះទៅវិញ។នេះជាការបង្ហាញបន្ថែមទៀត ពីការដកសិទ្ធិបោះឆ្នោត ពីពលរដ្ឋ ដែលគណបក្សប្រជាជនកម្ពុជា ដឹងថាមិនមែនជាអ្នកគាំទ្រខ្លួន។

ឧទាហរណ៍ជាក់ស្តែង ស្រួលយល់ ដែលបង្ហាញអំពីការលួចបន្លំសន្លឹកឆ្នោត

ឧទាហរណ៍ ៖ ការិយាល័យបោះឆ្នោតមួយ មានបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលអាចទៅបោះឆ្នោតទីនោះ ចំនួន ១០០០ នាក់។ ពលរដ្ឋដែលបានមកបោះឆ្នោតពិតប្រាកដ មានចំនួនតែ ៦០០ នាក់ទេ។ ៣០០ នាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយ ៣០០នាក់ទៀត បានបោះឆ្នោតឲ្យគណបក្សភ្លើងទៀន។ ដោយសារតែមានតែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ក្នុងការិយាល័យបោះឆ្នោតនោះ ដែលត្រូវគេបិទទ្វារ និងបិទបង្អួច គ.ជ.ប. បានបំភ្លៃលទ្ធផលនៃការបោះឆ្នោត ដោយអះអាងយ៉ាងងងើលថា ៖

- មានពលរដ្ឋ ២០០ នាក់ថែមទៀត ដែលបានមកបោះឆ្នោត តែតាមការពិត ជាអ្នកបោះឆ្នោត "ខ្មោច" ឬ "ខ្យល់"។

- ពលរដ្ឋដែលបានមកបោះឆ្នោត មានចំនួនរហូតទៅដល់ ៨០០ នាក់ (២០០ នាក់បន្ថែម គឺជាអ្នកបោះឆ្នោត "ខ្មោច" ឬ "ខ្យល់")។

- អត្រាអ្នកចូលរួមបោះឆ្នោត ឡើងទៅដល់ ៨០% (តាមការពិត ៦០% សោះ គឺ ៦០០ លើ ១០០០)។

- ចំនួនអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានទៅដល់ ៥០០ នាក់ (២០០ នាក់បន្ថែម គឺជាអ្នកបោះឆ្នោត "ខ្មោច" ឬ"ខ្យល់")។

- សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា មានទៅដល់ ៥០០ សន្លឹក ស្មើនឹង ៦២,៥% នៃសំឡេងសរុប គឺ ៥០០ លើ ៨០០។

- សំឡេងគាំទ្រគណបក្សភ្លើងទៀន នៅតែ ៣០០ សន្លឹកដដែល ស្មើនឹង ៣៧,៥% នៃសំឡេងសរុប គឺ ៣០០ លើ ៨០០។

- គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះលើគណបក្សភ្លើងទៀន (តាមការពិត ស្មើគ្នាសោះ ដោយគណបក្សទាំងពីរនេះទទួលបានសំឡេង ៥០% ម្នាក់ មុនការលួចបន្លំសន្លឹកឆ្នោត)។

ដោយសារតែអង្គការ NDI បានលាតត្រដាងល្បិចទុច្ចរិតបែបនេះ ជាប្រព័ន្ធ របស់ គ.ជ.ប. តាំងពីឆ្នាំ ២០១៣ ម្ល៉េះ អង្គការ NDI នេះត្រូវបានរបប ហ៊ុន សែន បណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ ២០១៧។

ក្នុងអត្ថបទមួយជាភាសាអង់គ្លេស លោក សម រង្ស៊ី បានបកស្រាយលម្អិតជាងនេះទៅទៀត អំពីល្បិចទុច្ចរិតរបស់ គ.ជ.ប.។ សូមចូលមើល https://thegeopolitics.com/cambodias-hun-sen-shows.../...

សូមលោក ហ៊ុន សែន កុំទៅរករឿងលោក សុន ឆ័យ ដែលបានបង្ហើបពីការពិតតែបន្តិច ស្តីពីការលួចបន្លំសន្លឹកឆ្នោត ពីសំណាក់ គ.ជ.ប. ឲ្យទៅគណបក្សប្រជាជនកម្ពុជា។

សូមលោក ហ៊ុន សែន មករករឿងលោក សម រង្ស៊ី វិញទៅ។

(*) "Official results of elections in Cambodia -- such as the latest local elections held on June 5, 2022 -- are not trustworthy.

The politically subservient National Election Committee (NEC) manipulates voter lists in such a way as to always ensure victory for Hun Sen's ruling party.

The different tricks used by the NEC to manipulate voter lists are exposed in a detailed report by the respected National Democratic Institute (NDI). This report remains as relevant today as when it was published in 2013.

The NDI pointed to “a dire need for fundamental electoral reform,” but such a reform has never been initiated over the last nine years. Instead NDI was expelled from Cambodia in 2017 for having exposed the systemic election rigging under the Hun Sen regime."

Please read Sam Rainsy’s article in The Geopolitics at https://thegeopolitics.com/cambodias-hun-sen-shows.../...

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter