លោក សម រង្ស៊ី ទទួលបានពានរង្វាន់ប្រជាធិបតេយ្យ ពីសហរដ្ឋអាមេរិក / Democracy award for Sam Rainsy

ចែករំលែក ៖​

១០ មិថុនា ២០១៩ / 10 June 2019 - Democracy award for Sam Rainsy (*)

លោក សម រង្ស៊ី ទទួលបានពានរង្វាន់ប្រជាធិបតេយ្យ មួយទៀត ពីសហរដ្ឋអាមេរិក។ អង្គការ World Without Genocide ដែលប្រឆាំងអំពើប្រល័យពូជសាសន៍ក្នុងពិភពលោក http://worldwithoutgenocide.org/ បានប្រគល់ជូនលោក សម រង្ស៊ី នូវពានរង្វន់ប្រជាធិបតេយ្យ មួយថ្មី សម្រាប់ឆ្នាំ ២០១៩ ដោយអង្គការនេះទទួលស្គាល់ថា លោក សម រង្ស៊ី បានពុះពារយ៉ាងមោះមុត ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជូនដល់ជនជាតិខ្មែរគ្រប់រូប។ កាលពីថ្ងៃ ០៨ មិថុនា ២០១៩ នៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក លោកស្រី មូរ សុខហួរ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានទទួលយកពានរង្វាន់នេះ ក្នុងនាមលោក សម រង្ស៊ី ដែលមិនអាចទៅចូលរួមខ្លួនឯង ក្នុងពិធីប្រគល់ពានរង្វាន់នោះ។

(*) CNRP Acting President Sam Rainsy receives this year another democracy award. The US organisation World Without Genocide http://worldwithoutgenocide.org/ on June 8 in Minneapolis (US state of Minnesota) presented its "Human Rights Recognition Award 2019" to Sam Rainsy for his "outstanding dedication to promoting democracy and human rights for all Cambodians". CNRP Vice President Mu Socha received the award on behalf of Sam Rainsy who couldn't attend the event in person.

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter