ភាគីជប៉ុន បានយល់ច្បាស់ថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ថា "លោក សម រង្ស៊ី បានជេរប្រមាថគ្រួសាររបស់គាត់ រឿង ហ៊ុន ម៉ាណែត" គ្រាន់តែជាលេស ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនរបស់គាត់ តែប៉ុណ្ណោះ

ចែករំលែក ៖​

២៣ កក្កដា ២០២២ / 23 July 2022

អ្នកការទូតជប៉ុនម្នាក់ ទើបតែបានរំលឹកខ្ញុំថា កាលពីថ្ងៃ ២១ វិច្ឆិកា ២០១៥ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជួបលោក ហ៊ុន សែន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ហើយបានស្នើឲ្យលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញ មកលើគណបក្សប្រឆាំង នៅប្រទេសកម្ពុជា។ ជំនួបនេះបានធ្វើឡើង គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីរដ្ឋអំណាច នៅកម្ពុជា បានដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំ និងបានចេញដីកាឲ្យចាប់ខ្លួនខ្ញុំ នៅថ្ងៃ ១៦ វិច្ឆិកា ២០១៥ ក្នុងពេលដែលខ្ញុំកំពុងតែបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង។ លោក ហ៊ុន សែន បានឆ្លើយយ៉ាងព្រហើនទៅលោក Shinzo Abe វិញថា គាត់មិនអាចស្រុះស្រួលជាមួយលោក សម​ រង្ស៊ី បានទេ ពីព្រោះ សម រង្ស៊ី នេះ បានជេរប្រមាថគាត់ពីរឿងផ្ទាល់ខ្លួន ទាក់ទងទៅនឹងគ្រួសាររបស់គាត់ (រឿង ហ៊ុន ម៉ាណែត)។ ភាគីជប៉ុន បានយល់ច្បាស់ថា ការចោទប្រកាន់របស់លោក ហ៊ុន សែន នេះ គ្រាន់តែជាលេស ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនរបស់គាត់ តែប៉ុណ្ណោះ។

 

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter