ផែនការបន្តវេន ក្នុងគ្រួសារតែមួយ ដែលមិនអាចទទួលយកបាន / Unacceptable one-family succession plan.

ចែករំលែក ៖​

០១ សីហា ២០២២ / 01 August 2022

សូមស្តាប់លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីផែនការបន្តវេន រៀបចំដោយឪពុកគាត់ គឺលោក ហ៊ុន សែន។ ផែនការបន្តវេន ក្នុងគ្រួសារតែមួយ គឺត្រកូល ហ៊ុន នេះ គឺជាផែនការបន្តពូជ ដើម្បីបន្តអំណាចផ្តាច់ការ និងការឃោសនាបោកបញ្ឆោតប្រជារាស្ត្រខ្មែរ។

ស្តាប់លោក ហ៊ុន ម៉ាណែត និយាយ គឺគ្មានអ្វី ក្រៅពី ឪ លើក កូន និង កូន សរសើរ ឪ តែប៉ុណ្ណោះ។ កូន ប្តេជ្ញា យកឪ ជាគម្រូ ហើយគិតតែពីរឿងអតីតកាល ទាក់ទងទៅនឹងសម័យខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត។ លោក ហ៊ុន ម៉ាណែត ធ្វើជាមិនចងចាំថា ឪគាត់លោក ហ៊ុន សែន ជាមេទ័ពខ្មែរក្រហម ក្រោមបញ្ជា ប៉ុល ពត ដែលបានរួមចំណែកកាប់សម្លាប់ប្រជារាស្ត្រខ្មែរស្លូតត្រង់ ពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែកក្កដា ឆ្នាំ ១៩៧៧ គឺអស់រយៈពេលជាង ២ ឆ្នាំ។ ដោយសារតែលោក ហ៊ុន សែន ត្រូវបានអង្គការលើរបស់ខ្មែរក្រហម ចោទប្រកាន់ថាជាមេទ័ពអសមត្ថភាព និងកំសាក ទើបគាត់រត់រកប្រាសអាយុ និងរត់ចោលជួរ នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ដើម្បីចៀសវាងទណ្ឌកម្ម ពីអង្គការលើ។ ពេលនោះ លោក ហ៊ុន សែន មិនញញើត ក្បត់ជាតិខ្លួនឯង រត់ទៅចូលដៃជាមួយបរទេសឈ្លានពាន ដើម្បីធ្វើជាមេដឹកនាំអាយ៉ង ក្រោមបញ្ជាបរទេសឈ្លានពាន លេបទឹកដីខ្មែរ។

ក្នុងសុន្ទរកថារបស់គាត់ អម្បាញ់មិញនេះ លោក ហ៊ុន ម៉ាណែត បានកែច្នៃ និងបំភ្លៃប្រវត្តិសាស្ត្រ លើច្រើនចំណុច ពី ស ទៅ ខ្មៅ និងពី ខ្មៅ មក ស គឺធ្វើតាមគម្រូឪគាត់ លោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ សេចក្តីសម្រេចរបស់លោក ហ៊ុន សែន ដែលរត់ទៅប្រទេសវៀតណាម នៅពាក់កណ្តាលឆ្នាំ ១៩៧៧ នោះ គឺគ្មានពាក់ព័ន្ធអ្វី នឹងការស្រលាញ់ជាតិ និងការអាណិតអាសូរប្រជារាស្ត្រខ្មែរទេ ពីព្រោះមុននឹងរត់ទៅប្រទេសវៀតណាមនេះ លោក ហ៊ុន សែន បានរួមចំណែកកាប់សម្លាប់ប្រជារាស្រ្តខ្មែរ ក្នុងឋានៈគាត់ ជាមេកងពលខ្មែរក្រហម នៅតំបន់បូព៌ា។ បន្ទាប់ពីបរទេសឈ្លានពាន បានលើកបន្តុបគាត់ ជាមេដឹកនាំអាយ៉ង ក្រោយថ្ងៃ ០៧ មករា ១៩៧៩ មក លោក ហ៊ុន សែន បានខិតខំបំពេញចិត្តបរទេសឈ្លានពាន ក្នុងការកម្ចាត់ខ្មែរអ្នកស្នេហាជាតិ ដូចលោក ប៉ែន សុវណ្ណ ជាដើម។ លោក ហ៊ុន សែន ក៏បានរៀបចំផែនការ ក៥ តាមបញ្ជាបរទេសឈ្លានពាន ដើម្បីបន្តសម្លាប់ប្រជារាស្ត្រខ្មែរ តាមគ្រប់រូបភាពដូចជាបង្ខំឲ្យទៅឆ្ការព្រៃ នៅដងព្រំប្រទល់ដែនជាមួយប្រទេសថៃ ហើយស្លាប់ដោយជាន់មីន អត់បាយ និងជំងឺគ្រុនចាញ់។ លើសពីនេះទៀត លោក ហ៊ុន សែន ជាជនក្បត់ជាតិ ដែលបានកាត់ទឹកដីខ្មែរ ឲ្យបរទេសឈ្លានពាន ជាពិសេស បានធ្វើឲ្យប្រទេសកម្ពុជា បាត់បង់កោះត្រល់។ លោក ហ៊ុន សែន ក៏បានបើកដៃឲ្យបរទេសឈ្លានពាន កាប់បំផ្លាញព្រៃឈើយ៉ាងសន្ធឹកសន្ធាប់ និងប្លន់ទ្រព្យសម្បត្តិធម្មជាតិជាច្រើន ពីប្រទេសកម្ពុជា។ លោក ហ៊ុន សែន សុខចិត្តធ្វើមេដឹកនាំអាយ៉ង ក្រោមបញ្ជាបរទេសឈ្លានពាន ហើយមិនខ្វល់ពីប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានមើលរំលងការតស៊ូ របស់ចលនាខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ដូចជារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយសម្តេច សឺន សាន និងចលនាហ្វ៊ុនស៊ីនប៉ិច ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏បានកែច្នៃ និងបំភ្លៃប្រវត្តិសាស្ត្រ ដោយអះអាងថា ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រងប៉ារីស ឆ្នាំ ១៩៩១ នោះ គឺជាស្នាដៃរបស់ពួកគាត់ មិនមែនជាស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុនោះទេ។

ជាសង្ខេប អ្វីដែលលោក ហ៊ុន ម៉ាណែត និយាយអះអាង អម្បាញ់មិញនេះ បង្ហាញឲ្យឃើញថាគាត់គ្មានគំនិតអ្វីផ្ទាល់ខ្លួនរបស់គាត់ឡើយ ហើយគាត់ចេះតែសូត្រតាមឪគាត់ ដូចសត្វសេក អញ្ចឹង។ មនុស្សដែលគ្មានគំនិតផ្ទាល់ខ្លួនរបស់ខ្លួន ហើយមានទស្សនៈចង្អៀតចង្អល់ ចេះមើលតែថយក្រោយ ហើយមិនចេះមើលទៅមុខ គឺជាមនុស្សដែលគ្មានសមត្ថភាព ដឹកនាំប្រទេសទៅថ្ងៃមុខទេ។ លោក ហ៊ុន ម៉ាណែត នេះ ក៏គ្មានស្នាដៃអ្វីទាល់តែសោះ ហើយរង់ចាំតែឪគាត់ លើកបន្តុបជានាយករដ្ឋមន្ត្រី ឲ្យត្រួតត្រា លើឥស្សរជនដទៃទៀតជាច្រើន ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ និងមានស្នាដៃ លើសពីគាត់ ដោយមិនអាចប្រៀបធៀបបាន។ ប្រជារាស្ត្រខ្មែរទាំងមូល ជាពិសេស យុវជនជំនាន់ក្រោយ ត្រូវតែប្រឆាំងដាច់ខាត និងច្រានចោលផែនការបន្តពូជ និងបន្តវេន ក្នុងគ្រួសារតែមួយ ដែលជនក្បត់ជាតិ និងជនផ្តាច់ការ ហ៊ុន សែន កំពុងតែរៀបចំ។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter