ប្រព័ន្ធសុខាភិបាល នៅប្រទេសបារាំង និង នៅប្រទេសកម្ពុជា

ចែករំលែក ៖​

០២ សីហា ២០២២ / 02 August 2022

ខ្ញុំចង់បានប្រព័ន្ធសុខាភិបាលមួយ សម្រាប់ប្រទេសកម្ពុជា ដូចប្រព័ន្ធសុខាភិបាល នៅប្រទេសបារាំង ដែលមានការបម្រើដោយយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋសាមញគ្រប់រូប នៅស្រុកគេ ក្នុងវិស័យសុខភាព។

ថ្ងៃនេះ ខ្ញុំបានទៅឲ្យគ្រូពេទ្យ នៅទីក្រុងប៉ារីស ពិនិត្យដំបៅមួយនៅជើងខាងឆ្វេង ដែលបានក្លាយ ហើយចាប់ផ្តើមហើម និងធ្វើឲ្យមានការចុកចាប់។ គ្រូពេទ្យបានធ្វើការវះកាត់បន្តិច ហើយបានផ្តល់វេជ្ជបញ្ជា ឲ្យលេបថ្នាំសាស្ត្រ (Antibiotiques) ព្រមទាំងឲ្យលាបថ្នាំមួយយ៉ាងទៀតលើមុខដំបៅ រយៈពេល ៥ ថ្ងៃ។

ខ្ញុំអត់ចាំបាច់ចំណាយលុយ មួយរៀលទេ សម្រាប់អន្តរាគមន៍គ្រូពេទ្យ និងការទទួលថ្នាំពេទ្យពីឱសថស្ថាន។

បទពិសោធន៍របស់ខ្ញុំ ថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ទូទាំងប្រទេស ដែលគ្មានមធ្យោបាយទៅព្យាបាលជំងឺ ហើយត្រូវលក់ស្រែចំការ ឬខ្ចីលុយពីធនាគារ ដើម្បីព្យាបាលជំងឺ សម្រាប់ខ្លួនឯង ឬក្រុមគ្រួសារ។

អ្នកដឹកនាំនយោបាយ នៅប្រទេសកម្ពុជា មិនត្រូវចេះតែបែរទៅមើលអតីតកាល ហើយគិតតែប្រៀបធៀបជាមួយសម័យខ្មែរក្រហម ប៉ុល ពត នោះទេ តែត្រូវខិតខំមើលទៅមុខ ដើម្បីមានគំនិតរៀបចំប្រទេសយើង ឲ្យមានលក្ខណៈរុងរឿង និងសម្បូរសប្បាយ ដូចអរិយប្រទេស ក្នុងពិភពលោក។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter