សម រង្ស៊ី នឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការ តុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការ បើលោក ហ៊ុន សែន មានភាពក្លាហាន លើកបម្រាមទាំង ៣ ចំពោះរូបលោក

ចែករំលែក ៖​

២៣ សីហា ២០២២ / 23 August 2022 - Sam Rainsy to return to Cambodia ...

ដូចខ្ញុំ សម រង្ស៊ី បានប្រកាសច្រើនលើកច្រើនសា ពីមុនរួចមកហើយ ខ្ញុំសូមជម្រាបដល់សាធារណមតិជាតិ និងអន្តរជាតិ ម្តងទៀត ថា ខ្ញុំនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការ តុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការនេះ ដូចជាដីកាចុងក្រោយបង្អស់ ភ្ជាប់មកជាមួយនេះ បើលោក ហ៊ុន សែន មានភាពក្លាហាន លើកបម្រាមទាំង ៣ ចំពោះរូបខ្ញុំ ដូចខាងក្រោមនេះ ៖

- បម្រាមហាមឃាត់ មិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ដឹកខ្ញុំទៅកាន់អាកាសយានដ្ឋានណាមួយ នៅប្រទេសកម្ពុជា។

- បម្រាមដែលលោក ហ៊ុន សែន បានអង្វរទៅរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់រូបខ្ញុំ មិនឲ្យធ្វើដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីប្រទេសថៃ។

- បម្រាមហាមឃាត់ មិនឲ្យប្រជាពលរដ្ឋខ្មែរទូទៅ មកទទួលស្វាគមន៍រូបខ្ញុំ តាមការស្ម័គ្រចិត្ត នៅពេលមាតុភូមិនិវត្តន៍របស់ខ្ញុំ។

ខ្ញុំសង្ឃឹមថាលោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាមទាំង ៣ ខាងលើនេះ ដើម្បីបើកផ្លូវឲ្យខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធី តាមដីកាកោះរបស់តុលាកា និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ យ៉ាងច្រើនលើសលុប។

បើលោក ហ៊ុន សែន មិនហ៊ានលើកបម្រាមទាំង ៣ នេះទេ គឺគាត់បង្ហាញថា គាត់ខ្លាចបំផុត ចំពោះវត្តមានរបស់ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា ហើយគាត់ជាមនុស្សកំសាកដ៏អន់បំផុត ដែលជាហេតុធ្វើឲ្យគេមើលងាយគាត់គ្រប់គ្នា។ ម៉្យាងវិញទៀត គេក៏នឹងសើចចំអកឲ្យគាត់ថែមទៀត ពីព្រោះគាត់បានបញ្ជាឲ្យតុលាការអាយ៉ងរបស់គាត់ ចេញដីកាចាប់រូបខ្ញុំ យកទៅកាត់ទោស (ទោសដែលពួកគាត់បានប្រឌិត) តែនៅពេលខ្ញុំត្រៀមចូលមកប្រទេសកម្ពុជា ឲ្យពួកគាត់ចាប់ខ្ញុំ ស្រាប់តែគាត់បែរមកហាមឃាត់ខ្ញុំ ហើយបង្កឧបសគ្គ មិនឲ្យខ្ញុំធ្វើដំណើរមកប្រទេសកំណើតរបស់ខ្ញុំវិញ។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter