លោក សម រង្ស៊ី បកស្រាយអំពីទំនាក់ទំនង រវាងសាសនា និងនយោបាយ / Sam Rainsy's view on religion and politics.

ចែករំលែក ៖​

២៩ សីហា ២០២២ / 29 August 2022 

នៅវត្តភ្នំសេរី ជិតទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ថ្ងៃ ២៨ សីហា ២០២២ លោក សម រង្ស៊ី បកស្រាយអំពីទំនាក់ទំនង រវាងសាសនា និងនយោបាយ។ លោកលើកឡើងថា បុណ្យទាន មិនអាចកាត់ផ្តាច់ពីការទាមទារ ឲ្យមានសេរីភាព និងយុត្តិធម៌ ក្នុងសង្គមបានទេ ហើយបុណ្យទានដ៏បរិសុទ្ធ មិនត្រូវពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទេ។ ពេលវេរចង្ហាន់បិណ្ឌបាត ប្រគេនព្រះសង្ឃ ពុទ្ធបរិស័ទ តែងតែពោលតាមលោកអាចារ្យថា រីឯចង្ហាន់បិណ្ឌបាតនេះ បានមកដោយធម៌ កើតឡើងដោយធម៌ ប្រកបដោយធម៌។ តែមនុស្សទុច្ចរិតខ្លះ ប៉ុនប៉ងបន្លំខ្លួន បង្កើនឥទ្ធិពលរបស់ខ្លួនក្នុងវត្តអារ៉ាម ដោយប្រើប្រាស់លុយដែលបានមកពីអំពើពុករលួយ គឺការលួចជាតិ និងលួចរាស្ត្រ។ លុយទុច្ចរិតបែបនេះ គឺបានមកដោយបាប កើតឡើងដោយបាប ប្រកបដោយបាប ហើយមិនបណ្តាលឲ្យកើតជាបុណ្យកុសលបានទេ។ សូមពុទ្ធបរិស័ទខ្មែរទាំងអស់ ទូទាំងពិភពលោក ការពារសាសនាយើងឲ្យមានភាពបរិសុទ្ធជានិច្ច ដើម្បីធ្វើឲ្យជាតិ សាសនា របស់យើង មានភាពរុងរឿង ជាយូរអង្វែង។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter