៣១ សីហា ២០២២ / 31 August 2022 - Nouvelle en français (*)

ព័ត៌មានពីទីក្រុងភ្នំពេញ ថ្ងៃនេះ បានឲ្យដឹងថា លោក ហ៊ុន សែន និងភរិយាគាត់ ប៊ុន រ៉ានី បានសម្រេចចិត្ត ប្រថុយ ប្តឹងទស្សនាវដ្ដីបារាំង Paris Match នៅចំពោះមុខតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។
កាលពីថ្ងៃ ១៦ មិថុនា ២០២២ ទស្សនាវដ្ដី Paris Match នេះ បានសរសេរថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជា ឲ្យគេសម្លាប់សិល្បការិនី ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ ១៩៩៩ ដោយសារតែគាត់ប្រចណ្ឌប្តីគាត់ ពេលនោះ។
សូមចូលមើល ទស្សនាវដ្ដីបារាំង មួយទៀតឈ្មោះ L'Express ដែលបានសរសេរយ៉ាងលំអិត ពីរឿងនេះ
https://drive.google.com/.../1-ubKKoatpnE.../view...
(*) Une nouvelle reçue ce jour de Phnom Penh a fait savoir que Hun Sen et son épouse Bun Rany ont finalement décidé, après maintes hésitations, de porter plainte pour diffamation devant le Tribunal Judiciaire de Paris, contre le magazine français Paris Match. Celui-ci a écrit le 16 juin 2022 que Bun Rany avait fait assassiner en 1999 l'actrice Piseth Pilika parce que celle-ci entretenait une liaison avec son mari.
Un article plus détaillé sur cette affaire avait été publié dans L'Express