១៣ កញ្ញា ២០២២ / 13 September 2022
គេនិយាយពី កូនក្រៅខោ ឡើងតាមជើងខោឪ។
ហ៊ុន សែន ប្រកាសថា បើសិនជា ហ៊ុន ម៉ាណែត មិនមែនជាកូនគាត់ពិតប្រាកដក៏ដោយ ក៏គាត់នៅតែគាំទ្របេក្ខភាព ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីដែរ យោងអ្វីដែល ហ៊ុន ម៉ាណែត មានក្នុងដៃពេលនេះ ដើម្បីយកមកបង្អួតគេឯង។
តែអ្វីដែល ហ៊ុន ម៉ាណែត មានក្នុងដៃពេលនេះ ដើម្បីយកមកបង្អួតគេឯង គឺបានមកពីឪទាំងអស់។ បុណ្យសក្តិ ក៏ឪបំពាក់ឲ្យ។ សូម្បីតែលទ្ធភាពបានចូលរៀនសាលា នៅសហរដ្ឋអាមេរិក ក៏ចូលតាមច្រកយោគយល់ (quota / កូតា) ដែលគេបើកឲ្យសម្រាប់និស្សិត ជាជនជាតិបរទេស។ ត្រូវបញ្ជាក់ថែមទៀតថា ដើម្បីចូលតាមកូតា យោគយល់ សម្រាប់និស្សិតបរទេសនេះ ទាល់តែនិស្សិតបរទេសនោះ ជាកូនអ្នកធំ ដូចជានាយករដ្ឋមន្ត្រី ឬឧត្តមសេនីយ៍ជាមេទ័ព ប្រទេសណាមួយ ដូចអ្វីដែល ហ៊ុន ម៉ាណែត ខ្លួនឯង បានទទួលស្គាល់ មុននឹងបានចូលរៀនសាលាគេ។ មានន័យថា ក្នុងការយោគយល់នេះ គេមិនសូវគិតពីចំណេះដឹង និងសមត្ថភាព ពិតប្រាកដ របស់និស្សិតជាជនជាតិបរទេស ដែលជាកូនអ្នកធំ នោះទេ។
