ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ

ចែករំលែក ៖​

២០ កញ្ញា ២០២២ / 20 September 2022

ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ

ហ៊ុន សែន ចាត់ទុកប្រទេសកម្ពុជា ដូចក្រុមហ៊ុនឯកជនមួយ ដែលគាត់ធ្វើជាថៅកែ។ គាត់បានធ្វើជាថៅកែមួយជីវិតហើយ ឥឡូវគាត់ចង់ឲ្យកូនគាត់ធ្វើជាថៅកែជំនួសគាត់។ ហ៊ុន សែន យល់ច្រលំហើយ ពីព្រោះប្រទេសកម្ពុជា មិនមែនជាក្រុមហ៊ុនឯកជនរបស់គាត់ទេ តែជាប្រទេសជាតិ របស់ប្រជារាស្ត្រខ្មែរ ១៦ លាននាក់ យ៉ាងតិច។

ល្បិចកល ហ៊ុន សែន ដើម្បីឡង់សេកូនគាត់ គឺ ៖

១- យកគណបក្សប្រជាជនកម្ពុជា ធ្វើជាឈ្នាន់ ដោយសំឡុត ហើយផាត់ចោលគូប្រកួតទាំងអស់ ក្នុងជួរគណបក្សនេះ

២- រៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីធានាជ័យជំនះក្លែងក្លាយមួយសម្រាប់គ្រួសារគាត់ ដែលផ្ទុយពីឆន្ទៈប្រជារាស្ត្រខ្មែរ។

ប្រជារាស្ត្រខ្មែរ មិនចាញ់បោក ហ៊ុន សែន ទេ ហើយចង់ឲ្យមានការប្រកួតប្រជែង ដោយស្មើភាពគ្នា តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ ហ៊ុន សែន មិនត្រូវមើលងាយ កូនខ្មែរជាច្រើន ដែលកើតចេញពីគ្រួសារសាមញ្ញ គឺមិនមានសែស្រឡាយណាទេ មិនមានគណបក្សនយោបាយណាឡង់សេទេ តែមានលក្ខណៈសម្បត្តិសមរម្យ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបានដែរ ។ គេមិនចាំបាច់ឲ្យឪបន្តុប ឬ បើនិយាយឲ្យស្រួលស្តាប់ មិនចាំបាច់ឡើងតាមជើងខោឪទេ។

តាមការពិត ហ៊ុន សែន មានការភ័យខ្លាច ចំពោះអនាគតគាត់។ គាត់ត្រូវការឲ្យកូនគាត់ ការពារគាត់ ទៅថ្ងៃមុខ ពីព្រោះគាត់នឹងប្រឈមមុខតុលាការប្រទេសបារាំង តុលាការអន្តរជាតិ និងតុលាការប្រជារាស្ត្រខ្មែរ ដែលនឹងយកគាត់ទៅកាត់ទោស ដោយសារតែអំពើអាក្រក់ ដែលគាត់បានប្រព្រឹត្ត ជិត ៤០ ឆ្នាំមកហើយ។

 

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter