០៥ តុលា ២០២២ / 05 October 2022
បើទុកឲ្យគ្រួសារ ហ៊ុន សែន នៅកាន់អំណាច ត កូន ត ចៅ ប្រជារាស្ត្រខ្មែរ ក៏នៅតែក្រវេទនា ត កូន ត ចៅ ដែរ ប្រៀបធៀបទៅនឹងប្រទេសជិតខាង និងប្រទេសទាំងអស់ក្នុងពិភពលោក ដែលគេច្រានចោលគំនិតគ្រួសារនិយមបែបនេះ។ មានតែនៅប្រទេសកូរ៉េខាងជើងមួយគត់ ដែលមានថ្នាក់ដឹកនាំកំពូល កើតចេញមកពីគ្រួសារតែមួយ ពីជីតា (Kim Il-Sung) ដល់កូន (Kim Jong-Il) រហូតដល់ចៅ (Kim Jong-Un)។ ប្រទេសកូរ៉េខាងជើងនេះ ជាប្រទេសដែលប្រជារាស្ត្រក្រីក្រវេទនាជាងគេផង ហើយដែលរបបនយោបាយផ្តាច់ការ និងព្រៃផ្សៃជាងគេផង ក្នុងពិភពលោក សព្វថ្ងៃ។
