គណៈប្រតិភូគណបក្សសង្គ្រោះជាតិ នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក (Belgique) ក្នុងថ្ងៃ ០៩-១០ វិច្ឆិកា ២០២២ / CNRP delegation in Brussels

ចែករំលែក ៖​

១១ វិច្ឆិកា ២០២២ / 11 November 2022 

ក្នុងឱកាសទស្សនកិច្ច គណៈប្រតិភូគណបក្សសង្គ្រោះជាតិ នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក (Belgique) ក្នុងថ្ងៃ ០៩-១០ វិច្ឆិកា ២០២២ លោក សម រង្ស៊ី និងសហការី បានជួបជាមួយថ្នាក់ដឹកនាំ នៃសហភាពអឺរ៉ុប (Union Europérnne) ក្នុងនោះមាន សភាអឺរ៉ុប ឬ Parlement Européen (អំណាចនីតិបញ្ញតិ) និងគណៈកម្មាធិការអឺរ៉ុប ឬ Commission Européenne (អំណាចនីតិប្រតិបត្តិ)។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំងមូល នៅតែទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិ តំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

គេឲ្យតម្លៃ និងសម្តែងការគោរព ចំពោះលោក សម រង្ស៊ី ដែលគេចាត់ទុកថាជានិមិត្តរូប នៃចលនាប្រជាធិបតេយ្យ នៅកម្ពុជា ដែលតស៊ូដើម្បីឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ។

គេមិនជឿទេ ពីការចោទប្រកាន់ ពីសំណាក់របប ហ៊ុន សែន មកលើលោក សម រង្ស៊ី ពីព្រោះគេយល់ច្បាស់ថា ការចោទប្រកាន់ទាំងឡាយមកលើអ្នកប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា គឺជាការលាបពណ៌សុទ្ធសាធ។

សហភាពអឺរ៉ុប ប្រមូលផ្តុំ ២៧ ប្រទេស ក្នុងទ្វីបអឺរ៉ុប ហើយប្រទេសទាំង ២៧ នោះ កាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទាំងអស់គ្នា និង ដូចគ្នា។

ថ្មីៗនេះ ក្នុងខែមិថុនា ឆ្នាំ ២០២២ នេះ លោក សម រង្ស៊ី បានជួបជាមួយនាយករដ្ឋមន្ត្រី ២ រូប មកពីសហភាពអឺរ៉ុប គឺលោក Xavier Bettel នាយករដ្ឋមន្ត្រី ប្រទេសលុចហ្សាំបួរ (Luxembourg) និងលោក Micheàl Martin នាយករដ្ឋមន្ត្រី ប្រទេសអៀកឡង់ (Irlande)។

មានតែមនុស្សល្ងង់ទេ ហើយភ្លើថែមទៀត ដែលជឿការភូតភររបស់ ហ៊ុន សែន ហើយនិយាយតាមគាត់ ក្នុងការចោទប្រកាន់ឆ្កួតៗ មកលើលោក សម រង្សុី។ តាមការពិត ហ៊ុន សែន ជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបាន ពីព្រោះ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ មានតែ ហ៊ុន សែន ម្នាក់គត់ ដែលបានកាត់ទឹកដីប្រទេសកម្ពុជា ដូចជាកោះត្រល់ ឲ្យទៅប្រទេសជិតខាង។

ជាមួយអនុប្រធានសភាអឺរ៉ុប Heidi Hautala (ឈរខាងឆ្វេង) / With Vice President of the European Parliament Heidi Hautala (left)

ជាមួយអនុប្រធានសភាអឺរ៉ុប Heidi Hautala (ឈរខាងឆ្វេង) / With Vice President of the European Parliament Heidi Hautala (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Petras Austrevicius (អង្គុយខាងស្តាំ) / With a Member of the European Parliament: Petras Austrevicius (right)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Svenja Hahn (ឈរខាងឆ្វេង) / With a Member of the European Parliament: Svenja Hahn (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Petras Austrevicius (អង្គុយខាងស្តាំ) / With a Member of the European Parliament: Petras Austrevicius (right)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Svenja Hahn (ឈរខាងឆ្វេង) / With a Member of the European Parliament: Svenja Hahn (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Sean Kelly (អង្គុយខាងឆ្វេង) / With a Member of the European Parliament: Sean Kelly (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Sean Kelly (អង្គុយខាងឆ្វេង សម រង្សុី) / With a Member of the European Parliament: Sean Kelly (on the left of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Ilhan Kyuchyuk (ឈរខាងស្តាំ សម រង្សុី) / With a Member of the European Parliament: Ilhan Kyuchyuk (on the right of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Ilhan Kyuchyuk (ឈរខាងស្តាំ សម រង្សុី) / With a Member of the European Parliament: Ilhan Kyuchyuk (on the right of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Abir Al-Sahlani / With a Member of the European Parliament: Abir Al-Sahlani

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Abir Al-Sahlani (អង្គុយខាងឆ្វេង សម រង្សុី) / With a Member of the European Parliament: Abir Al-Sahlani (on the left of Sam Rainsy)

នៅមុខនាយកដ្ឋានកណ្តាល កិច្ចការបរទេស សហភាពអឺរ៉ុប / In front of the European External Action Service (EEAS)

ព័ត៌មានថ្មីបំផុត
វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី “នៅប្រទេសកម្ពុជា រដ្ឋអំណាចផ្តាច់ការ បង្ខំប្រជាពលរដ្ឋ ឲ្យសូត្ររឿងភូតភរ តៗគ្នា” / Public forum on "The Tyranny of Compelled Speech in Cambodia".
នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋត្រូវគេបង្ខំ ឲ្យនិយាយភូតភរតាមរបបផ្ដាច់ការ​ / The Tyranny of Compelled Speech in Cambodia
Sam Rainsy Congratulates Anwar Ibrahim on Winning Malaysian Prime Minister Election
ប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ស្តីពី ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរទាំងអស់ ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយដើម្បីការពារបូរណភាពទឹកដី ប្រទេសកម្ពុជា ពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ ១៩៥៤ / Cambodia's history: the fight for independence from colonial France from 1951 to 1954.
ដំណឹងចុងក្រោយ ពីប្រទេសម៉ាឡេស៊ី ៖ អតីតគណបក្សកាន់អំណាច UMNO (តំណាងរាស្ត្រ ៣០ នាក់) អាចរួមកម្លាំងជាមួយគណបក្សប្រឆាំងបច្ចុប្បន្ន Alliance of Hope (តំណាងរាស្ត្រ ៨២ នាក់) ដឹកនាំដោយលោក Anwar Ibrahim ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី / LATEST NEWS FROM MALAYSIA : Former ruling party UMNO (30 parliamentary seats) could join forces with the current opposition Alliance of Hope (82 parliamentary seats) led by Anwar Ibrahim to form a coalition government
Flag Counter