មរតកដែល ហ៊ុន សែន បន្សល់ទុក គឺ គ្រាប់បែកមួយ ដែលនឹងផ្ទុះ នៅថ្ងៃខាងមុខ / HERITAGE DE HUN SEN POUR LE CAMBODGE : UNE BOMBE A RETARDEMENT

ចែករំលែក ៖​

២៣ មករា ២០២៣ / 23 January 2023

ខ្លឹមសារជាភាសាខ្មែរ នៃអត្ថបទលោក សម រង្ស៊ី ជាភាសាបារាំង ដែលមានចំណងជើង "HERITAGE DE HUN SEN POUR LE CAMBODGE : UNE BOMBE A RETARDEMENT"។

មរតកដែល ហ៊ុន សែន បន្សល់ទុក គឺ គ្រាប់បែកមួយ ដែលនឹងផ្ទុះ នៅថ្ងៃខាងមុខ

ហ៊ុន សែន កាន់អំណាច ៣៨ ឆ្នាំហើយ។ នៅក្នុងទូទាំងពិភពលោក មានតែជនផ្តាច់ការ ៣ នាក់ទៀត នៅទ្វីបអាហ្វ្រិក ដែលបានកាន់អំណាច ក្នុងរយៈពេលយូរ ប្រហាក់ប្រហែល ហ៊ុន សែន។

ហ៊ុន សែន មិនត្រឹមតែចង់កាន់អំណាចរយៈពេលយូរ សម្រាប់តែខ្លួនគាត់ទេ តែគាត់ចង់ឲ្យកូនគាត់ ហើយបន្ទាប់មកទៀតចៅគាត់ ដឹកនាំប្រទេសកម្ពុជា ជំនួសគាត់។

គម្រោងបន្តវេន និងបន្តអំណាច នៅក្នុងជួរគ្រួសារ ហ៊ុន សែន តែមួយបែបនេះ មានន័យថា អំណាចផ្តាច់ការ នឹងត្រូវបន្តជារៀងរហូត ហើយទ្រព្យសម្បត្តិប្រទេសកម្ពុជា នឹងត្រូវរងការប្លន់ ពីគ្រួសារ ហ៊ុន សែន នេះ ដោយឥតល្ហែ។

ហ៊ុន សែន បានកាន់អំណាច រយៈពេលយូរជាងគេបែបនេះ ដោយសារតែគាត់គ្មានគោលការណ៍អ្វីទាំងអស់ ហើយគ្មានចក្ខុវិស័យអ្វីទេ សម្រាប់ប្រទេសកម្ពុជា ក្រៅតែពីរកល្បិច ដើម្បីក្រាញអំណាច ជារៀងរហូត តកូនតចៅ។

បើយើងសំអាងលើផលប្រយោន៍ជាតិវិញ ការដឹកនាំប្រទេសតាមរបៀប ហ៊ុន សែន បែបនេះ គឺធ្វើឲ្យប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរ អន្តរាយ។

ហ៊ុន សែន ជាអតីតមេទ័ពខ្មែរក្រហម ក្រោមបញ្ជា ប៉ុល ពត តែគាត់បានរត់ចោលជួរ នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ដើម្បីគេចខ្លួន ទៅប្រទេសវៀតណាម ពីព្រោះនៅពេលនោះ មានការបោសសម្អាតផ្ទៃក្នុង ក្នុងជួរកងទ័ពខ្មែរក្រហម។ គាត់ដឹងខ្លួនថា គាត់នឹងទទួលទោស ពីព្រោះគាត់មានភាពកំសាក ហើយមិនបានការពារបូរណភាពទឹកដីប្រទេសកម្ពុជា។

នៅឆ្នាំ ១៩៧៩ គាត់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយហែហមកងទ័ពយួនឈ្លានពាន។ យួនឈ្លានពាន ក៏បានលើកបន្តុបគាត់ជាមេដឹកនាំអាយ៉ង ចាប់ពីពេលនោះមក។

កាលពីសម័យតស៊ូប្រឆាំងយួនឈ្លានពាន ពីឆ្នាំ ១៩៧៩ រហូតដល់មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ សម្តេចព្រះនរោត្តម សីហនុ តែងតែហៅ ហ៊ុន សែន ថាជាជនក្បត់ជាតិ ហើយបានប្រដូច ហ៊ុន សែន ជាមួយជនក្បត់ជាតិ នៅប្រទេសន័រវេស (Norvège) ឈ្មោះ Vidkun Quisling។ ឈ្មោះ Vidkun Quisling នេះ បានធ្វើជានាយករដ្ឋមន្ត្រីអាយ៉ង នៃប្រទេសន័រវេស ក្រោមបញ្ជាកងទ័ពអាល្លឺម៉ង់ឈ្លានពាន ក្នុងសង្គ្រាមលោកលើកទី២ (១៩៣៩ - ១៩៤៥)។ ជនក្បត់ជាតិនេះ ត្រូវបានគេកាត់ទោសប្រហារជីវិត នៅឆ្នាំ ១៩៤៥។

ក្នុងការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៩៣ (ដែលជាការបោះឆ្នោតសេរី យុត្តិធម៌ និងត្រឹមត្រូវ តែម្តងគត់ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា) ហ៊ុន សែន និងគណបក្សគាត់ បានចាញ់ឆ្នោត ក្នុងការតតាំងជាមួយ គណបក្សហ្វ៊នស៊ីនប៉ិច ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ។ តែ ហ៊ុន សែន បានឡាំប៉ា ហើយបានគំរាមកំហែង ធ្វើអបគមន៍ បើគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលឈ្នះឆ្នោត មិនព្រមចែកអំណាច ជាមួយគាត់ទេ។ នៅពេលនោះហើយ ដែលគាត់បានទទួលតំណែងជានាយករដ្ឋមន្ត្រីទី២។

នៅឆ្នាំ ១៩៩៧ ហ៊ុន សែន បានធ្វើរដ្ឋប្រហារ ដើម្បីកម្ចាត់រដ្ឋាភិបាលស្របច្បាប់ ហើយប្លន់យកអំណាចទាំងអស់ សម្រាប់ខ្លួនគាត់។

នៅពេលទន្ទឹមគ្នានោះ គាត់បានរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយដាក់បញ្ចូលសុទ្ធតែបក្ខពួកគាត់ ក្នុងគោលបំណងលួចបន្លំសន្លឹកឆ្នោត ចាប់ពីឆ្នាំ ១៩៩៨ រហូតដល់សព្វថ្ងៃ។

រហូតដល់ឆ្នាំ ២០២៣ នេះ ជាពិសេស ក្នុងរយៈពេល ៥-៦ ឆ្នាំចុងក្រោយនេះ ហ៊ុន សែន បានប្រើអំណាចផ្តាច់ការ កាន់តែសាហាវទៅៗ ដើម្បីលួចសម្លាប់ ចាប់ដាក់គុក គំរាមកំហែង ឬបង្ខំឲ្យនិរទេស ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលហ៊ានប្រឆាំង ឬតិទៀន អំណាចផ្តាច់ការ និងអំពើពុករលួយរបស់គាត់ និងបក្ខពួកគាត់។

គណបក្សប្រឆាំងពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ ត្រូវបាន ហ៊ុន សែន រំលាយដោយអត្តនោម័ត ក្នុងឆ្នាំ ២០១៧។ ហ៊ុន សែន ភ័យខ្លាចជាទីបំផុត ចំពោះគណបក្សសង្គ្រោះជាតិនេះ ដែលបានទទួលសំឡេង ៤៤% ពីអ្នកបោះឆ្នោត ក្នុងការបោះឆ្នោតឆ្នាំ ២០១៣ និង ២០១៧។ គាត់ដឹងខ្លួនថា បើគ្មានការលួចបន្លំសន្លឹកឆ្នោតទេ គណបក្សសង្គ្រោះជាតិ ទទួលបានជ័យជំនះរួចទៅហើយ។ ការរំលាយគណបក្សសង្គ្រោះជាតិ បានបើកផ្លូវឲ្យគណបក្សកាន់អំណាច ទទួលបានអសនៈ ១០០% ក្នុងរដ្ឋសភា ក្រោយពីការបោះឆ្នោត ឆ្នាំ ២០១៨។ ការរំលាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ ២០១៧ គឺជារដ្ឋប្រហារត្រជាក់ប្រឆាំងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីព្រោះវាបានទាញប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅរករបបបក្សតែមួយវិញ ដូចកាលពីសម័យកុម្មុយនីស្ត និងសម័យសង្គ្រាមត្រជាក់ (guerre froide) មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។

របប ហ៊ុន សែន ជា របប ហ្វាស៊ីស (Fasciste)

របបកុម្មុយនីស្ត (Communiste) និងរបបហ្វាស៊ីស (Fasciste) មានលក្ខណៈផ្តាច់ការដូចគ្នា គឺការលុបបំបាត់សេរីភាពទាំងអស់ របស់ប្រជាពលរដ្ឋ ហើយមានការគំរាមកំហែង ចាប់ដាក់គុក និងលួចសម្លាប់ ពលរដ្ឋណា ដែលហ៊ានប្រឆាំង និងតិទៀន របបផ្តាច់ការនោះ។ តែរបប ហ្វាស៊ីស ខុសពីរបបកុម្មុយនីស្ត ដូចតទៅ ៖

១- មានបុគ្គលតែម្នាក់ ជាមេដឹកនាំកំពូល ដែលប្រើអំណាចតាមតែអំពើចិត្ត របស់បុគ្គលនោះ ហើយដែលប្រព័ន្ធឃោសនារបស់រដ្ឋ លើកតម្កើង ជាអាទិទេព ឬមនុស្សម្នាក់ដ៏អស្ចារ្យ។ នៅប្រទេសអ៊ីតាលី ពីឆ្នាំ ១៩២២ ដល់ ១៩៤៥ មេដឹកនាំហ្វាស៊ីស មានឈ្មោះ Benito Mussolini។ ឯនៅប្រទេសកម្ពុជាវិញ ចាប់ពីរដ្ឋប្រហារ ឆ្នាំ ១៩៩៧ មេដឹកនាំហ្វាស៊ីស មានឈ្មោះ ហ៊ុន សែន។ របប ហ្វាស៊ីស គឺមានការដឹកនាំដោយបុគ្គលតែម្នាក់ ខុសពីរបបកុម្មុយនីស្ត ដែលមានការដឹកនាំជាសមូហភាព តាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍ ឬការិយាល័យនយោបាយ របស់បក្សកុម្មុយនីស្ត។

២- ផ្ទុយពីរបបកុម្មុយនីស្ត ដែលជារបបសង្គមនិយម របបហ្វាស៊ីស គឺជារបបមូលធននិយម ដែលប្រមូលផ្តុំទ្រព្យសម្បត្តិជាតិ ក្នុងកណ្តាប់ដៃមនុស្សមួយក្តាប់តូច។ មានមហាសេដ្ឋីមួយក្តាប់តូច ជាអ្នកហែហមមេដឹកនាំកំពូល។ ឯប្រជារាស្ត្រសាមញ្ញវិញ រស់នៅដោយក្រវេទនា។

៣- របបហ្វាស៊ីស តែងតែគាបសង្កត់កម្មករ និងវាយប្រហារសហជីពកម្មករ ផ្ទុយពីរបបកុម្មុយនីស្ត ឬសង្គមនិយម ដែលការពារកម្មករ និងពលករ ជាទូទៅ។

៤- ផ្ទុយពីរបបកុម្មុយនីស្ត ដែលបានបំបាត់ស្តេច របបហ្វាស៊ីស ទុកឲ្យមហាក្សត្រ នៅសោយរាជ្យ តែមហាក្សត្រ ក្រោមរបបហ្វាស៊ីស គឺជាស្តេចអាយ៉ង ធ្វើតែតាមបញ្ជាពីជនផ្តាច់ការ។ ឧទាហរណ៍ ៖ មហាក្សត្រចុងក្រោយ នៃប្រទេសអ៊ីតាលី ព្រះនាម Victor-Emmanuel III ជាស្តេចអាយ៉ង ធ្វើតាមបញ្ជា Benito Mussolini។ ឧទាហរណ៍មួយទៀត ៖ នៅប្រទេសកម្ពុជា មហាក្សត្រ នរោត្តម សីហមុនី ជាស្តេចអាយ៉ង ធ្វើតាមបញ្ជា ហ៊ុន សែន ហើយមិនដែលខ្វល់ពីទុក្ខវេទនា របស់ប្រជារាស្ត្រឡើយ។

៥- របបកុម្មុយនីស្ត តែងតែលុបបំបាត់សាសនា ដូចរបប ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ តែរបបហ្វាស៊ីស ដូចរបប Mussolini និងរបប ហ៊ុន សែន អនុញ្ញាតិឲ្យមានសាសនា (គ្រឹស្តសាសនា នៅទ្វីបអឺរ៉ុប ព្រះពុទ្ធសាសនា នៅទ្វីបអាស៊ី) តែរបប ហ្វាស៊ីស នេះ យកសាសនា ធ្វើជាឡប់ឡែ ដោយបានបញ្ចុះបញ្ចូល គំរាមកំហែង ឬទិញទឹកចិត្ត ថ្នាក់ដឹកនាំសាសនា ដូចជា សម្តេចប៉ាប នៅប្រទេសអ៊ីតាលី និងសម្តេចសង្ឃរាជ នៅប្រទេសកម្ពុជា សព្វថ្ងៃ។

សូមរំលឹកថា នៅទីបញ្ចប់ ជនផ្តាច់ការ Mussolini ត្រូវបានអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ នៃប្រទេសអ៊ីតាលី កាត់ទោសប្រហារជីវិត ក្នុងឆ្នាំ ១៩៤៥។

ដូចអ្វីដែលលោក សម រង្ស៊ី បានលើកឡើងតាំងពីឆ្នាំ ២០១១ (សូមអានអត្ថបទជាភាសាបារាំង ខាងក្រោមនេះ) សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គតែងតែរំលឹក ពីករណីមហាក្សត្រណា ដែលចេះតែធ្វើតាមបញ្ជាជនផ្តាច់ការ ហើយដែលនៅទីបញ្ចប់ត្រូវធ្លាក់ពីរាជបល្ល័ង្គ ទន្ទឹមជនផ្តាច់ការដែលធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី។

ករណីជាក់ស្តែង គឺមហាក្សត្រចុងក្រោយរបស់ប្រទេសអ៊ីតាលី ឈ្មោះ Victor Emmanuel III ដែលធ្លាប់តែធ្វើតាមបញ្ជាជនផ្តាច់ការអ៊ីតាលី ឈ្មោះ Benito Mussolini ហើយដែលបានបាត់បង់រាជបល្ល័ង្គ ក្រោយពីប្រជារាស្ត្រអ៊ីតាលី បានបោះឆ្នោត រំលាយរបបរាជានិយម ក្នុងឆ្នាំ ១៩៤៦ ពីព្រោះប្រជារាស្ត្រអ៊ីតាលីថ្កោលទោសស្តេចឈ្មោះ Victor Emmanuel III នេះ ដែលគ្មានភាពក្លាហាន មិនចេះគិតពីទុក្ខវេទនារបស់ប្រជារាស្ត្រ ហើយសំងំសុខតែម្នាក់ឯងនៅក្នុងវាំង នៅពេលដែលជនផ្តាច់ការ Benito Mussolini ធ្វើបាបប្រជារាស្ត្រអ៊ីតាលី រយៈពេលរាប់សិបឆ្នាំ។

ប្រជារាស្ត្រអ៊ីតាលី យល់ឃើញថា ស្តេចបែប Victor Emmanuel III ហ្នឹង គ្មានប្រយោជន៍អ្វីទេ ហើយបានសម្រេចឲ្យប្រទេសអ៊ីតាលី ក្លាយទៅជាសាធារណរដ្ឋ ក្នុងឆ្នាំ ១៩៤៦។

តាមអ្វីដែលសម្តេចព្រះនរោត្តម សីហនុ បានលើកឡើងនេះ វាសនាមហាក្សត្រខ្មែរសព្វថ្ងៃ នរោត្តម សីហមុនី ប្រហែលជាមិនខុសពីវាសនាស្តេចអ៊ីតាលី Victor Emmanuel III នោះទេ នៅពេលជនផ្តាច់ការ ហ៊ុន សែន ធ្លាក់ពីតំណែង។

ក្នុងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីប្រព័ន្ធកុម្មុយនីស្តនិយម មកប្រព័ន្ធមូលធននិយម ចាប់ពីឆ្នាំ ១៩៩១ បាននាំមកនូវការលួចលក់ទ្រព្យសម្បត្តិរដ្ឋយ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់អតីតកម្មាភិបាល និងថ្នាក់ដឹកនាំ នៃរបបកុម្មុយនីស្ត មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដូចនៅប្រទេសរុស្ស៊ី ក្រោយឆ្នាំ ១៩៩១ ដែរ ព្រឹត្តិការណ៍បែបនេះ នៅប្រទេសកម្ពុជា បាននាំមកនូវការបង្កើតរដ្ឋម៉ាហ្វីយ៉ា (Mafia) គឺរបបដឹកនាំដោយចោរ ហើយដែលមានលក្ខណៈជារបបហ្វាស៊ីស ដូចបានរៀបរាប់ខាងលើ។

ប្រទេសកម្ពុជា បានក្លាយទៅជាឋានសួគ៌ សម្រាប់ក្រុមចោរ និងជនឧក្រិដ្ឋផ្សេងៗទៀតជាច្រើន ដែលចង់គេចខ្លួន ពីនគរបាល ដែលតាមចាប់ខ្លួន ក្នុងប្រទេសកំណើតរបស់ពួកគេ។ ជនឧក្រិដ្ឋ និងជនទុច្ចរិតទាំងនោះ មកធ្វើសកម្មភាព តាមអំពើចិត្ត នៅប្រទេសកម្ពុជា ដោយសារតែមានការការពារពីរដ្ឋអំណាចពុករលួយ។ សកម្មភាពខុសច្បាប់ទាំងនោះ មានជាអាទិ៍ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ដែលបានមកពីអំពើពុករលួយ និងពីសកម្មភាពខុសច្បាប់គ្រប់បែបយ៉ាង។ ក្នុងន័យហ្នឹងហើយ បានជាអ្នកសង្កេតការណ៍អន្តរជាតិ ឲ្យឈ្មោះរបប ហ៊ុន សែន សព្វថ្ងៃ ថាជារបបចោរាធិបតេយ្យ គឺរបបដឹកនាំដោយចោរ។

របប ហ៊ុន សែន តែងតែអួតអាងពីកំណើនសេដ្ឋកិច្ច មានអត្រាពី ៦ ទៅ ៧ ភាគរយ រៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំចុងក្រោយនេះ។ តែកំណើនម៉ាក្រូសេដ្ឋកិច្ច លើក្រដាសបែបនេះ មានទិដ្ឋភាពអាក្រក់ជាច្រើន គួរឲ្យភ័យខ្លាច។ អភិវឌ្ឍន៍ដែលរបប ហ៊ុន សែន តែងតែលើកឡើងនោះ ជាអភិវឌ្ឍន៍ក្លែងក្លាយ ដែលមិនចំណេញដល់ប្រជារាស្ត្រឡើយ ពីព្រោះវាគ្មានសមធម៌ទាល់តែសោះ ហើយវាបណ្តាលមកពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិធម្មជាតិជាច្រើន ដូចជាព្រៃឈើជាដើម។ ការបំផ្លាញព្រៃឈើ ការលុបបឹង និងការបូមខ្សាច់ បានធ្វើឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេស កសិករ ដែលមិនអាចធ្វើស្រែចំការបានដូចមុនទៀត។

ក្នុងវិស័យសង្គម ការជួញដូរមនុស្ស តាមរូបភាពពេស្យាចារ និងការជួញដូរគ្រឿងញៀន បានធ្វើឲ្យសង្គមជាតិ មានភាពវឹកវរ ដោយបាត់បង់សីលធម៌ ពីបរមបុរាណ។ អភិវឌ្ឍន៍ក្លែងក្លាយ ក្រោមរបប ហ៊ុន សែន បានចំណេញដល់បក្ខពួក ហ៊ុន សែន មួយក្តាប់តូចតែប៉ុណ្ណោះ ឯចំពោះប្រជាពលរដ្ឋច្រើនលើសលប់ នៅតែក្រដដែល។ រដ្ឋអំណាចសព្វថ្ងៃនេះ មិនអាចរំពឹងលើការគាំទ្រពីប្រជាពលរដ្ឋបានទេ ហើយវាក៏មិនអាចមានស្ថេរភាពបានឡើយ។

មានសញ្ញា ២ ដែលបង្ហាញពីភាពទន់ខ្សោយ នៃសេដ្ឋកិច្ច ប្រទេសកម្ពុជា សព្វថ្ងៃ ៖

១- ប្រជាពលរដ្ឋខ្មែរ ជំពាក់លុយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្រើនជាងគេបង្អស់ ក្នុងពិភពលោក បើប្រៀបធៀបទៅនឹងប្រាក់ចំណូល។ ក្នុងពិភពលោក មិនមានប្រទេសណា ដូចប្រទេសកម្ពុជាសព្វថ្ងៃទេ ដែលប្រជាពលរដ្ឋ ជំពាក់លុយគេវណ្ឌក ដើម្បីគ្រាន់តែរស់ពីមួយថ្ងៃ ទៅមួយថ្ងៃ។ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេស វិបត្តិបំណុលនេះ អត់មានច្រកចេញទេ។

២- ពលរដ្ឋរាប់លាននាក់ ត្រូវបង្ខំចិត្តចំណាកស្រុក ទៅធ្វើជាទាសករ នៅប្រទេសជិតខាង ពីព្រោះគ្មានជម្រើស ដោយសារតែមិនអាចរស់បាន នៅលើទឹកដីកំណើតរបស់ខ្លួន។ សព្វថ្ងៃនេះ មានពលករខ្មែរវ័យក្មេង ជាង ២ លាននាក់ ដែលរស់នៅយ៉ាងលំបាក នៅប្រទេសថៃ។ កាលពីមុនរបប ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរ មិនដែលជួបបញ្ហាចំណាកស្រុក បែបនេះទេ។

មរតកពី ហ៊ុន សែន ក្រោយពីគាត់បានធ្វើនាយករដ្ឋមន្ត្រី ៣៨ ឆ្នាំ មកហើយ គឺគ្រាន់តែបន្សល់ទុកនូវបញ្ហាដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរ ដូចបានរៀបរាប់ខាងលើ។

បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលគេបានប្តូរថ្នាក់ដឹកនាំរបស់គេ ជាបន្តបន្ទាប់ ហើយមិនអនុញ្ញាតិ ឲ្យមនុស្សម្នាក់ដឹកនាំប្រទេស រាប់សិបឆ្នាំតែម្នាក់ឯង ដូច ហ៊ុន សែន ប្រទេសកម្ពុជា មានលក្ខណៈអន់ថយ ជាងប្រទេសជិតខាងឆ្ងាយណាស់។ ប្រទេសជិតខាងក្នុងតំបន់យើង គេមានជាងយើង ហើយគេជឿនលឿនជាងយើង ឆ្ងាយណាស់ ក្នុងគ្រប់វិស័យ ដោយសារតែគេចេះផ្លាស់ប្តូរមេដឹកនាំរបស់គេ ជាបន្តបន្ទាប់។ ហ៊ុន សែន បានក្រាញអំណាច មកទល់នឹងសព្វថ្ងៃ ដោយសារតែការបង្ក្រាបយ៉ាងសាហាវឡើងៗ មកលើប្រជាពលរដ្ឋ ដែលទាមទារឲ្យមានការផ្លាស់ប្តូរ។

របប ហ៊ុន សែន ដែលឈរលើអំពើពុករលួយ និងការគាបសង្កត់ប្រជាពលរដ្ឋ មិនអាចនៅជាប់លាប់បានយូរទៀតទេ។ អ្វីដែល ហ៊ុន សែន បានបន្សល់ទុកឲ្យប្រទេសកម្ពុជា ប្រៀបធៀបបានដូចជាគ្រាប់បែក ដែលនឹងផ្ទុះ នៅថ្ងៃខាងមុខ ជាមិនខាន។

May be an image of 2 people and text that says "តើមរតក បន្សល់ទុក ពី ហ៊ុន សែន មានអ្វីខ្លះ? What is Hun Sen's legacy? រូបថត ហ៊ុន សែន ផ្ញើឲ្យនាង ធី សុវណ្ណថា តាមប្រព័ន្ធ LINE កាលពីឆ្នាំ ២០១៦ Photos sent by Hun Sen to Ms Thy Sovanntha through LINE messaging app in 2016"

https://www.gavroche-thailande.com/cambodge-politique.../

Le premier ministre cambodgien Hun Sen vient de fêter le 14 janvier dernier le 38ème anniversaire de son accession au pouvoir en 1985. Seuls trois despotes africains peuvent concurrencer sa longévité politique : les présidents de la Guinée équatoriale Théodoros Obiang Nguema Mbasogo, du Cameroun Paul Biya et de l’Ouganda Yoweri Museveni au pouvoir depuis respectivement 1979, 1982 et 1986. Des fossiles politiques qui ont fait plus de mal que de bien à leurs pays respectifs.

Pour Hun Sen, la longévité politique pour lui-même ne suffit pas. C’est une véritable dynastie à la nord-coréenne qu’il veut fonder afin que le pouvoir se perpétue au sein de sa descendance.

Hun Sen est en train de tout orchestrer pour que son fils aîné Hun Manet le remplace à la tête du gouvernement après les élections de juillet 2023. Il voit beaucoup plus loin encore quand il a déclaré publiquement qu’après avoir été “père de premier ministre” il se verrait également “grand-père de premier(s) ministre(s)”.

Sur le plan politique, une telle dynastie signifie la perpétuation du pouvoir absolu et de l’impunité qui lui est associée. Sur le plan économique, c’est un accaparement de l’État par une famille qui se livre à une prédation sur les ressources de tout un pays.

SECRETS DE LA LONGEVITE POLITIQUE DE HUN SEN

Pour se maintenir au pouvoir pendant presque quatre décennies, Hun Sen a fait montre de deux “qualités” essentielles :

– être dépourvu de tout principe et savoir incarner une chose et son contraire : “dictature du prolétariat” et “démocratie libérale” ; “communisme” et “capitalisme”, “république populaire à la chinoise” et “monarchie constitutionnelle à l’anglaise”;

– savoir naviguer à vue en permanence et savoir changer de cap à tout moment, l’objectif étant uniquement de rester maître à bord. Tant pis pour l’absence de vision et peu importe où va le navire et dans quel état il se trouve, pourvu que le capitaine conserve son poste.

Mais si l’on se réfère aux intérêts nationaux, ce style de leadership très personnel ne peut conduire qu’à de piètres résultats qui peuvent devenir catastrophiques.

Hun Sen est un ancien commandant militaire khmer rouge qui a fait défection pour se réfugier au Vietnam en 1977 afin d’échapper à des purges internes dans les rangs des soldats de Pol Pot. C’est dans les fourgons de l’armée vietnamienne et à l’ombre d’une occupation étrangère qu’il est parvenu au pouvoir, d’abord comme ministre des affaires étrangères (de 1979 à 1985) puis comme premier ministre fantoche de la “République Populaire du Kampuchea” installée par Hanoï. L’ancien Roi Norodom Sihanouk, alors Chef de la Résistance anti-vietnamienne, l’a comparé à Quisling jusqu’à la signature des Accords de Paris en 1991. Vidkun Quisling était le premier ministre fantoche norvégien, collaborateur de l’occupant allemand nazi pendant la deuxième guerre mondiale.

Les élections organisées par les Nations-Unies en 1993 – le seul scrutin authentique que le Cambodge ait jamais connu – a vu la victoire du parti royaliste d’opposition dirigé par Norodom Sihanouk. Hun Sen a alors brandi la menace d’une sécession et d’une guerre civile pour rester aux commandes en tant que “Deuxième Premier Ministre”. Puis, par un coup d’état en 1997 il a éliminé le Premier Ministre légal et pris sa place. Il a aussi pris le contrôle de la Commission électorale pour pouvoir truquer toutes les élections qui se sont déroulées à partir de 1998.

Jusqu’à cette année 2023, en particulier au cours de ces cinq à six dernières années, c’est par une répression d’une main de fer qu’il s’est maintenu au pouvoir, faisant assassiner, emprisonner, persécuter ou exiler opposants et critiques de tous bords.

Le seul parti d’opposition parlementaire (Parti du Salut National) qui, malgré une fraude gouvernementale systématique, a rassemblé 44% des voix en 2013 puis encore en 2017, a été dissous cette même année, ce qui a permis au parti de Hun Sen (Parti du Peuple Cambodgien) de rafler 100% des sièges à l’Assemblée nationale aux élections de 2018. L’élimination arbitraire de l’opposition en 1997 n’est rien d’autre qu’un coup d’état institutionnel contre la Constitution et contre les Accords de Paris puisqu’il a eu pour effet de ramener le Cambodge à un système de parti unique comme au temps du communisme pur et dur à l’époque de la guerre froide.

UN REGIME DE TYPE FASCISTE

Depuis l’effondrement de l’Union Soviétique et la signature des Accords de Paris sur le Cambodge en 1991 mettant fin à la guerre, et surtout depuis le coup d’état perpétré par Hun Sen en 1997 qui a jeté aux orties le chapitre “Démocratie” des Accords de Paris, le Cambodge a basculé vers un régime de type fasciste. Celui-ci, sous des couleurs cambodgiennes, se caractérise par

– Un État policier (hérité du régime khmer rouge dirigé par Pol Pot),

– Un Grand Leader ou “Duce” cambodgien tout-puissant (Hun Sen), qui fait l’objet d’un véritable culte de la personnalité,

– Un capitalisme sauvage où les plus grosses fortunes sont associées au pouvoir politique,

– Une répression sanglante à l’encontre de l’opposition,

– Une attaque en règle contre les syndicats ouvriers,

– Un Roi potiche, silencieux et complice,

– Un Clergé (bouddhique) dont les dignitaires sont complaisants envers le régime et lui sont même inféodés.

Dans une tribune dans Libération parue en 2011 (1) j’avais déjà dénoncé ce “fascisme tropical” sur les bords du Mékong. J’avais évoqué les propos prémonitoires de Norodom Sihanouk qui venait d’être réinstallé sur le trône de ce qu’il appelait le “Deuxième Royaume” du Cambodge. En 1994, le monarque m’avait fait cette confidence au cours d’un entretien au palais royal où il me recevait en tant que ministre des finances : “J’ai bien peur de connaître un jour le même sort que le dernier roi d’Italie”. Nous nous rappelions qu’au lendemain de la Seconde Guerre mondiale, les Italiens avaient rejeté la monarchie parce qu’ils reprochaient à Victor-Emmanuel III sa trop grande faiblesse envers Mussolini. Au-delà de son souci pour l’avenir de la monarchie, Norodom Sihanouk comparait déjà implicitement Hun Sen, l’homme fort du Cambodge, à Mussolini et il pressentait déjà le danger d’un glissement du régime vers le fascisme.

ROYAUME BANANIER

Sur le plan économique, le passage brutal du communisme au capitalisme au lendemain de la guerre froide et les privatisations sauvages au profit d’anciens apparatchiks du régime communiste ont permis, comme en Russie, l’émergence d’un État de type mafieux avec des relents fascistes. De ce point de vue, Hun Sen peut être considéré comme un petit “Poutine tropical”.

Le Cambodge est devenu un paradis pour une myriade de criminels recherchés par les polices du monde entier. C’est le havre privilégié pour toutes sortes de trafics illégaux ou illicites parce qu’ils bénéficient de la protection des dirigeants de l’Etat. Commerce de drogues, casinos sous toutes les formes, trafic d’êtres humains, blanchiment d’argent sale pour toutes les organisations criminelles de la région, le petit Cambodge brille de tous ses feux.

Mais pour ce qui est de la corruption gouvernementale, de l’absence de libertés et de l’évaporation de l’état de droit, le pays se retrouve en permanence au plus bas des classements internationaux établis par des organismes comme Transparency International, Amnesty International, Freedom House ou Reporters Sans Frontières.

Avec l’actuel Roi Norodom Sihamoni encore plus peureux et inerte que son père Norodom Sihanouk face à Hun Sen, le Cambodge est devenu un “royaume bananier”. Oui, comme Norodom Sihanouk a voulu le souligner, le Deuxième Royaume est bien différent du Premier.

DEVELOPPEMENT ECONOMIQUE TROMPEUR

Hun Sen se targue d’un taux de croissance du PIB de 6 à 7% au cours des 10 à 15 dernières années. Mais cette croissance macroéconomique sur le papier cache de bien tristes réalités. Elle a donné lieu à un “développement” qui n’est ni durable ni équitable, donc forcément trompeur et fragile. Comment un tel “développement” peut-il être durable quand le Cambodge est le pays qui a connu, sur la période considérée, le plus fort taux de déforestation au monde? L’environnement, les conditions climatiques, les conditions de vie des paysans (75% de la population) s’en trouvent sérieusement affectés.

Beaucoup de lacs autour des villes ont été comblés pour les besoins de la promotion immobilière, entraînant des inondations inhabituelles pendant la saison des pluies et des difficultés accrues pour les segments les plus pauvres de la population urbaine.

Peut-on parler de durabilité quand le tissu social se retrouve en lambeaux avec le trafic des êtres humains et le développement de la prostitution qui est une “industrie” parmi les plus prospères du royaume? Où est l’équité quand le “développement” ne profite qu’à une toute petite minorité qui forme l’entourage politico-financier de Hun Sen alors que la majorité de la population continue de vivre dans une abjecte pauvreté?

Aucune ville au monde de la taille de Phnom Penh (2 millions d’habitants) ne compte autant de Rolls-Royces et de Bentleys car l’élite politico-financière cambodgienne aime beaucoup s’exhiber. Les injustices sociales de plus en plus criantes font craindre pour la durabilité de ce “développement” et la stabilité du régime.

On évoque souvent l’apparition d’une classe moyenne comme facteur de stabilité. Mais à cause de l’absence de l’état de droit et de vision à long terme de la part des dirigeants nationaux, la classe moyenne qui a pu émerger au Cambodge reste très fragile et doute à juste titre de son avenir.

Deux signes des temps qui ne peuvent pas tromper:

– La population cambodgienne est la plus endettée au monde en comparaison à son revenu. Les établissements de microcrédit se multiplient comme des champignons et dégagent des profits colossaux. Presque tous les foyers sont endettés jusqu’au cou. Pour la masse des pauvres, c’est la fuite en avant; on emprunte pour rembourser des dettes plus anciennes, pour continuer à survivre, et aussi pour se procurer les services – nommés “publics” sous d’autres cieux – que l’Etat cambodgien défaillant est incapable de rendre à sa population notamment dans les domaines de la santé, de l’éducation, des transports et de l’aide sociale.

– Une proportion considérable de la population – phénomène jamais vu auparavant – est contrainte de quitter le pays pour pouvoir survivre dans les pays voisins comme travailleurs migrants cruellement exploités pour bon nombre d’entre eux, notamment en Thaïlande où ils sont plus de deux millions de jeunes actifs pour une population de 16 millions à l’intérieur du Cambodge.

BOMBE A RETARDEMENT

Après 38 ans de pouvoir absolu Hun Sen laisse le Cambodge dans un piètre état si on le compare aux pays voisins qui ont su changer régulièrement de dirigeants et sont beaucoup plus prospères et plus avancés sur tous les plans.

Au cours des toutes dernières années le régime actuel de Phnom Penh n’a pu se maintenir qu’au prix d’une répression politique de plus en plus dure. Celle-ci ne fait qu’accroître le mécontentement populaire et l’impopularité de Hun Sen malgré une propagande gouvernementale qui veut faire croire le contraire.

Dans la situation économique et sociale actuelle et derrière la violente répression politique en cours, l’héritage laissé par Hun Sen n’est pas un gage de stabilité pour le Cambodge. C’est plutôt une bombe à retardement.

Sam Rainsy

(1) https://www.liberation.fr/.../cambodge-et-fascisme.../...

ព័ត៌មានថ្មីបំផុត
បើ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត តើ​ខ្មែរ​នឹង​ឈប់​ក្រ​ឬ​ទេ?
លោក សម រង្ស៊ី អំពាវនាវប្រទេសឥណ្ឌូនេស៊ី ឲ្យជម្រុញសមាគមអាស៊ាន (ASEAN) ទាំងមូល គោរពគោលការណ៍ប្រជាធិបតេយ្យ ដូចប្រទេសឥណ្ឌូនេស៊ី អញ្ចឹងដែរ / Sam Rainsy: Indonesia can help repair ASEAN’s authoritarian drift under Cambodia’s Hun Sen
សម្តេចព្រះនរោត្តម សីហនុ បានហៅ ហ៊ុន សែន ថាជាជនក្បត់ជាតិ ហើយបានប្រដូច ហ៊ុន សែន ជាមួយជនក្បត់ជាតិ ២ នាក់ទៀត គឺ Pierre Laval នៃប្រទេសបារាំង (France) និង Vidkun Quisling នៃប្រទេសន័រវេស (Norvège) / Norodom Sihanouk: "Hun Sen is a traitor who can be compared to Pierre Laval and Vidkun Quisling"
ហ៊ុន សែន សព្វថ្ងៃ ជាមេដឹកនាំ របៀប ហ្វាស៊ីស (Fasciste) ដូច មូសូលីនី (Mussolini) នៅប្រទេសអ៊ីតាលី ពីឆ្នាំ ១៩២២ ដល់ ១៩៤៥ / Hun Sen fascist-type regime.
មរតកដែល ហ៊ុន សែន បន្សល់ទុក គឺ គ្រាប់បែកមួយ ដែលនឹងផ្ទុះ នៅថ្ងៃខាងមុខ / HERITAGE DE HUN SEN POUR LE CAMBODGE : UNE BOMBE A RETARDEMENT
Flag Counter