សម្តេចព្រះនរោត្តម សីហនុ បានហៅ ហ៊ុន សែន ថាជាជនក្បត់ជាតិ ហើយបានប្រដូច ហ៊ុន សែន ជាមួយជនក្បត់ជាតិ ២ នាក់ទៀត គឺ Pierre Laval នៃប្រទេសបារាំង (France) និង Vidkun Quisling នៃប្រទេសន័រវេស (Norvège) / Norodom Sihanouk: "Hun Sen is a traitor who can be compared to Pierre Laval and Vidkun Quisling"

ចែករំលែក ៖​

២៥ មករា ២០២៣ / 25 January 2023 

សម្តេចព្រះនរោត្តម សីហនុ បានហៅ ហ៊ុន សែន ថាជាជនក្បត់ជាតិ ហើយបានប្រដូច ហ៊ុន សែន ជាមួយជនក្បត់ជាតិ ២ នាក់ទៀត គឺ Pierre Laval នៃប្រទេសបារាំង (France) និង Vidkun Quisling នៃប្រទេសន័រវេស (Norvège)។ កាលពីសង្គ្រាមលោកលើកទី២ (១៩៣៩ - ១៩៤៥) ជនក្បត់ជាតិ ២នាក់នេះ បានធ្វើជានាយករដ្ឋមន្ត្រីអាយ៉ង ក្រោមបញ្ជាកងទ័ពអាល្លឺម៉ង់ (Allemand) ឈ្លានពាន ដូច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រីអាយ៉ង ក្រោមបញ្ជាកងទ័ពយួនឈ្លានពាន ចាប់តាំងពីឆ្នាំ ១៩៧៩ អញ្ចឹងដែរ។ ជនក្បត់ជាតិ Pierre Laval និង Vidkun Quisling ត្រូវបានគេកាត់ទោសប្រហារជីវិត ក្នុងឆ្នាំ ១៩៤៥។

ក្នុងសារព័ត៌មានបារាំងដ៏ល្បីល្បាញ ឈ្មោះ Le Monde ចុះថ្ងៃ ២០ ធ្នូ ១៩៨៨ សម្តេចព្រះនរោត្តម សីហនុ បានមានព្រះបន្ទូលថា ៖

"Hun Sen est un Quisling qui n'a même pas la classe d'un Laval. C'est un traître et un valet des Vietnamiens".

មានន័យថា ៖

“ហ៊ុន សែន ដូច Quisling អញ្ចឹងដែរ តែវាមិនសង្ហារដូច Laval ទេ”។ វាជាជនក្បត់ជាតិម្នាក់ ហើយជាខ្ញុំកញ្ជះយួន។"

https://www.lemonde.fr/.../cambodge-les-bons-mots-du...

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter