សម រង្ស៊ី ស្វាគមន៍បណ្តឹងមួយទៀតពី ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង / Sam Rainsy welcomes another lawsuit filed by Hun Sen before the French Court

ចែករំលែក ៖​

០៧​ កុម្ភៈ​ ២០២៣ / 07 February 2023

សម រង្ស៊ី ស្វាគមន៍បណ្តឹងមួយទៀតពី ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង

Sam Rainsy welcomes another lawsuit filed by Hun Sen before the French Court

លឺសូរថា ហ៊ុន សែន ចង់ដាក់ពាក្យបណ្តឹងមួយទៀត ប្តឹងពី សម រង្ស៊ី នៅចំពោះមុខតុលាការប្រទេសបារាំង ក្រោយពី សម រង្ស៊ី បានរំលឹកថ្មីៗនេះ ពីឃាតកម្មលើរូប កូវ សាមុត កាលពីឆ្នាំ ១៩៩៦។ ហ៊ុន សែន បានបញ្ជាឲ្យគេសម្លាប់ កូវ សាមុត ពីព្រោះគាត់ខឹង កូវ សាមុត ខ្លាំងណាស់ ដោយសារតែ កូវ សាមុត បានវ៉ៃប្រពន្ធគាត់ ឈ្មោះ ប៊ុន សុថា (ឈ្មោះដើម ប៊ុន សាមហ៊ឹង) ដែលផិតប្តីខ្លួនជាមួយអ្នកបើកឡានឲ្យខ្លួនឈ្មោះ តាន់ បញ្ញវុធ។ ហ៊ុន សែន មិនចង់ឲ្យគេដឹងរឿងនេះ ពីព្រោះវាទាក់ទងទៅនឹងប្រពន្ធគាត់ ឈ្មោះ ប៊ុន រ៉ានី (ឈ្មោះដើម ប៊ុន សាមហ៊ាង) ដែលជាបងបង្កើតរបស់ ស្ត្រីផិតប្តី។ រឿងនេះ អាចធ្វើឲ្យក្រុមគ្រួសារ ហ៊ុន សែន ខ្មាសគេខ្លាំងណាស់ ទើប ហ៊ុន សែន សម្រេចសម្លាប់ កូវ សាមុត ដើម្បីជួយប្អូនថ្លៃគាត់ផង។

ការរំលឹកពីឃាតកម្មប្រព្រឹត្តដោយ ហ៊ុន សែន នេះ មានសារៈសំខាន់ និងសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ដែល ហ៊ុន សែន បានសម្លាប់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ជា វិជ្ជា (ស្លាប់ឆ្នាំ ២០០៤), ឈុត វុទ្ធី (ស្លាប់ឆ្នាំ ២០១២) និង កែម ឡី (ស្លាប់ឆ្នាំ ២០១៦) ជាដើម។

អ្នកសង្កេតការណ៍ យល់ឃើញថា បើ ហ៊ុន សែន ហ៊ានប្តឹង សម រង្ស៊ី ម្តងទៀត នៅចំពោះមុខតុលាការប្រទេសបារាំង គាត់នឹងចាញ់ក្តីដូចគាត់ទើបតែចាញ់ ក្នុងឆ្នាំ ២០២២ ក្រោយពី សម រង្ស៊ី បាននិយាយថា ហ៊ុន សែន ជាអ្នកសម្លាប់ ជា វិជ្ជា និង ហុក ឡង់ឌី។

ឌី វិជ្ជា ជាកូន ហុក ឡង់ឌី ក៏បានប្តឹង សម រង្ស៊ី ដែរ នៅចំពោះមុខតុលាការប្រទេសបារាំង ក្រោយពី សម រង្ស៊ី បាននិយាយថា ឌី វិជ្ជា នេះ មានបំណងសងសឹកឪគាត់ ដែលត្រូវបានសម្លាប់ដោយ ហ៊ុន សែន។ តែ ឌី វិជ្ជា នេះ ក៏បានចាញ់ក្តីយ៉ាងអាម៉ាស ដូច ហ៊ុន សែន អញ្ចឹងដែរ។

ខាងក្រោមនេះ គឺជាអ្វីដែល សម រង្ស៊ី បានបង្ហោះ ស្តីពីករណីឃាតកម្មលើរូប កូវ សាមុត ដែល ហ៊ុន សែន បានប៉ុនប៉ង ទម្លាក់ទោសមកលើ សម រង្ស៊ី ទៅវិញ។

"នៅក្នុងជួរគ្រួសារលោក ហ៊ុន សែន មានមនុស្សសាហាវច្រើនណាស់ ដូចករណីលោកស្រី ប៊ុន សុថា (ឈ្មោះដើម ប៊ុន សាមហ៊ឹង) ដែលបានបញ្ជាឲ្យគេសម្លាប់ប្តីខ្លួនឯង គឺលោក កូវ សាមុត កាលពីឆ្នាំ ១៩៩៦។ លោកស្រី ប៊ុន រ៉ានី (ឈ្មោះដើម ប៊ុន សាម ហ៊ាង) ជាប្រពន្ធលោក ហ៊ុន សែន ក៏បានបញ្ជាឲ្យគេសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ ១៩៩៩ ដោយមានការប្រចណ្ឌប្តី។ នៅពេលអ្នកស្រី ពិសិដ្ឋ ពីលិកា ត្រូវរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ (Calmette Hospital) លោកស្រី ប៊ុន រ៉ានី ក៏បានបញ្ជាឲ្យគ្រូពេទ្យផ្តាច់ជីវិត អ្នកស្រី ពិសិដ្ឋ ពីលិកា នៅមន្ទីរពរទ្យនោះតែម្តង។

ក្នុងទសវត្សរ៍ ឆ្នាំ ១៩៩០ ដដែល មានករណីមួយទៀត ទាក់ទងកូនស្រីម្នាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ នាងនោះស្រលាញ់ប្តីគេ ហើយក៏បានបញ្ជាឲ្យគេសម្លាប់ភរិយារបស់បុរសនោះ ដើម្បីរៀបចំអាពាហ៍ពិពាហ៍ជាមួយបុរសនោះ ឲ្យទាល់តែបាន។"

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter