២៣ កុម្ភៈ ២០២៣ / 23 February 2023
នាង Paetongtarn Shinawatra កូនស្រីរបស់លោក Thaksin Shinawatra ជាបេក្ខនារីនាយករដ្ឋមន្ត្រី ប្រទេសថៃ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃ ០៧ ឧសភា ២០២៣។
Thaksin Shinawatra's daughter Paetongtarn Shinawatra is candidate for Thailand's prime minister at the May 7, 2023 national elections.
ហ៊ុន សែន ខំតោងលោក Prayut Chan-o-cha តែគ្មាននរណាឲ្យតម្លៃគាត់ទេ នៅប្រទេសថៃ ក៏ដូចតែនៅប្រទេសបារាំង អញ្ចឹងដែរ។
Nobody values Hun Sen neither in Thailand nor in France.
អ្វីដែល ហ៊ុន សែន អួត ពីជំនួបរបស់គាត់ នៅប្រទេសបារាំង ថ្មីៗនេះ បង្ហាញថា គាត់ជាមនុស្សល្ងង់ខ្លៅ អវិជ្ជា ដែលមិនយល់ដឹងពីវប្បធម៌បារាំង និងបស្ចឹមប្រទេស សូម្បីតែបន្តិចក៏អត់យល់ដែរ។ ក្នុងទម្លាប់ វប្បធម៌ និងភាសា បារាំង អ្វីដែល ហ៊ុន សែន លើកឡើងនោះ វាខុសឆ្គង និងឈ្លើយជាទីបំផុត។ គ្មានមនុស្សចេះដឹងណាម្នាក់ នៅស្រុកគេ ដែលអាចនិយាយភ្លើៗ ដូច ហ៊ុន សែន អះអាងនោះទេ។ នៅប្រទេសបារាំង គេសើចគ្រប់គ្នា ពីអ្វីដែល ហ៊ុន សែន បានយកទៅភូតភរប្រជារាស្ត្រខ្មែរ។
Dans un discours prononcé le 20 février 2023 à Phnom Penh le premier ministre cambodgien Hun Sen se vante que le président français Emmanuel Macron et lui ont décidé de devenir "frères" et que Macron lui a demandé de "rester au pouvoir encore trois ou quatre ans".
Dans une partie du discours en khmer non traduite en anglais, Hun Sen a aussi dit que Macron ne doit pas aimer Sam Rainsy car celui-ci ne l’avait pas soutenu lors des dernières élections présidentielles françaises. Il fait aussi remarquer que Sam Rainsy, par contraste par rapport à lui, n’a jamais été reçu à l’Elysée.