ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គួរឲ្យរំលឹក៖ ខួបទី ២៦ នៃការបង្កើតរណសិរ្សរួបរួមជាតិ / 26th anniversary of the National United Front

ចែករំលែក ៖​

២៦ កុម្ភៈ ២០២៣ / 26 February 2023 

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គួរឲ្យរំលឹក

កាលពី ២៦ ឆ្នាំ មុនគត់ គឺនៅថ្ងៃ ២៧ កុម្ភៈ ១៩៩៧ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ (ក្នុងនាមគណបក្សហ្វ៊ុនស៊ីនប៉ិច) សម្តេច សឺន សាន (ក្នុងនាមគណបក្សប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនា) និងលោក សម រង្ស៊ី (ក្នុងនាមគណបក្សជាតិខ្មែរ) បានបង្កើតរណសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងរបបផ្តាច់ការ ហើយរៀបចំប្រទេសកម្ពុជាឡើងវិញ តាមបែបបទប្រជាធិបតេយ្យ។

លោក ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការបង្កើតរណសិរ្សរួបរួមជាតិនេះ ពីព្រោះអ្វីដែលគាត់ខ្លាចជាទីបំផុត គឺការរួបរួមគ្នារវាងកម្លាំងប្រជាធិបតេយ្យខ្មែរ។ មួយខែក្រោយមក គឺនៅថ្ងៃ ៣០ មីនា ក្នុងឆ្នាំ ១៩៩៧ ដដែល លោក ហ៊ុន សែន បានរៀបចំការគប់គ្រាប់បែក នៅមុខវត្តបទុម នៅទីក្រុងភ្នំពេញ ដើម្បីប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី។ មួយអាទិត្យក្រោយការបង្កើត រណសិរ្យរួបរួមជាតិ នេះ ក្រុមលោក ហ៊ុន សែន បានចាប់ខ្លួនលោក ស្រ៊ុន វង្សវណ្ណៈ មេសន្តិសុខគណបក្សជាតិខ្មែរ យកទៅធ្វើទារុណកម្ម បង្ខំឲ្យ ស្រ៊ុន វង្សវណ្ណៈ ឆ្លើយថា គាត់ទទួលបញ្ជាពីលោក សម រង្សុី ឲ្យសម្លាប់លោក កូវ សាមុត ប្អូនថ្លៃ ហ៊ុន សែន ។ ៤ ខែបន្ទាប់មកទៀត គឺនៅថ្ងៃ ៥-៦ កក្កដា ក្នុងឆ្នាំ ១៩៩៧ ដដែល លោក ហ៊ុន សែន បានរៀបចំរដ្ឋប្រហារបង្ហូរឈាមមួយ ដើម្បីកម្ចាត់កងកម្លាំងប្រដាប់អាវុធ ដែលគាំទ្រគណបក្សហ្វ៊ុនស៊ីនប៉ិច។

ពេលនោះ សម្តេច ជា ស៊ីម ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា មិនគាំទ្រអំណាចផ្តាច់ការ នៅក្នុងកណ្តាប់ដៃលោក ហ៊ុន សែន ទេ នៅពេលដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទី១។ សម្តេច ជា ស៊ីម ក៏ចង់ឲ្យមានការរួបរួមជាតិដែរ តែលោក ហ៊ុន សែន បានចោទព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថាចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។ ទង្វើឃោរឃៅ របស់លោក ហ៊ុន សែន មកលើកម្លាំងប្រជាធិបតេយ្យខ្មែរ មិនមែនគ្រាន់តែដើម្បីបង្ក្រាបអ្នកប្រជាធិបតេយ្យទេ តែមានបំណងចង់គំរាមកំហែង ដល់កម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ ដែលមិនគាំទ្រអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន។

(*) 26th anniversary of the National United Front (NUF)

The National United Front (NUF) was officially launched Feb 27, 1997 immediately fueling tensions between Cambodia's ruling parties Funcinpec and the Cambodian People's Party (CPP).

In a statement issued the day after the launch of the Funcinpec-allied NUF, CPP accused Funcinpec of trying to interfere in its internal affairs.

The statement was in response to a comment by Funcinpec leader and First Prime Minister Prince Norodom Ranariddh that he would present a copy of NUF's political platform to CPP president Chea Sim.

"The CPP considers the above statement as an act which is aimed at dividing the CPP," the statement said, implicitly accusing Funcinpec of trying to drive a wedge between Chea Sim and CPP vice-president and Second Prime Minister Hun Sen.

After the inauguration of NUF, Prince Ranariddh said he intended to personally bring the front's platform for Chea Sim to examine, despite Hun Sen's prior refusal to be part of the front.

The CPP statement said that the public statements of Hun Sen was the official position of the CPP. "The CPP finds no need for examining this front's political platform because it also has its own political program for rehabilitating and developing the country," the statement said.

"This front is such an strange thing. A ruling political party allies with a party which opposes the Royal Government, insults it [calling it] a mafia state and stirs up endless unrest," it said - referring to Khmer Nation Party (KNP) president Sam Rainsy, a vocal government critic.

The statement described the front's formation as "welded broken plate", a clear reference to the reunion between Ranariddh and Rainsy who was dismissed from Funcinpec.

In a Mar 1 response, Funcinpec criticized the CPP's reaction as being unreasonable and as causing political instability out of minor and simple matters.

It said that the CPP misunderstood the gesture of Ranariddh, president of Funcinpec and NUF, to go see Chea Sim as an interference aimed at dividing the CPP.

Responding to the CPP's criticism about the Ranariddh-Rainsy reunion, the Funcinpec statement said its party had the right to choose its partner to contest in the 1998 election and "does not need advice from - or [does it] intend to give it to - any political party either".

https://www.phnompenhpost.com/.../nuf-launch-revives...

Flag Counter