០២ មីនា ២០២៣ / 02 March 2023
ចងចាំ សោកនាដកម្មកោះពេជ្យ ថ្ងៃ ២២ វិច្ឆិកា ២០១០
នៅប្រទេសក្រិក (Greece) មានគ្រោះថ្នាក់រថភ្លើងបុកគ្នា បណ្តាលឲ្យអ្នកធ្វើដំណើរស្លាប់ប្រមាណ ៥០ នាក់ កាលពីថ្ងៃ ០១ មីនា ២០២៣ ថ្មីៗនេះ។ ភ្លាមមួយរំពេជ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ឈ្មោះ Kostas Karamanlis បានលាលែងពីតំណែង ពីព្រោះគាត់ទទួលស្គាល់ថាគាត់ជាអ្នកទទួលខុសត្រូវធំជាងគេ ក្នុងសោកនាដកម្មនេះ។
តែនៅប្រទេសកម្ពុជា ក្រោយពីសោកនាដកម្ម កោះពេជ្យ ដែលមនុស្សរត់ជាន់គ្នាលើស្ពាន បណ្តាលឲ្យមនុស្សស្លាប់ ប្រមាណ ៥០០ នាក់ (ភាគច្រើនជាកម្មករ) មិនមាននរណា ចេញមុខទទួលខុសត្រូវឡើយ។
ពេលនោះ ហ៊ុន សែន ដែលតែងតែចាត់ចែង អ្វីៗគ្រប់យ៉ាងទាំងអស់ ដោយខ្លួនឯងផ្ទាល់ បានរួចខ្លួន ពីការទទួលខុសត្រូវរបស់ខ្លួន ដោយគ្រាន់តែធ្វើពុតស្រក់ទឹកភ្នែក ២-៣ តំណក់។