បដិវត្តន៍ ក្នុងភាពវៃឆ្លាត និងចំណេះដឹង របស់មនុស្ស នឹងធ្វើឲ្យរបបផ្តាច់ការដួលរលំ ជាពុំខាន / ChatGPT and its political consequences.

ចែករំលែក ៖​

០៦ មេសា ២០២៣ / 06 April 2023 

បដិវត្តន៍ ក្នុងភាពវៃឆ្លាត និងចំណេះដឹង របស់មនុស្ស នឹងធ្វើឲ្យរបបផ្តាច់ការដួលរលំ ជាពុំខាន

ក្នុងសាសនា និងរឿងព្រេង ខ្មែរយើង តែងតែនិយាយថា ព្រះឥន្ទ្រ និងអាទិទេព មានភ្នែកទិព្វ មាត់ទិព្វ និងត្រចៀកទិព្វ។ តែគួរកត់សម្គាល់ថា សម័យយើងឥឡូវនេះ តាមរយៈប្រព័ន្ធអ៊ីនធើណេត (Internet), ប្រព័ន្ធស្រាវជ្រាវ (Google) និងបណ្តាញសង្គម (Social media) មនុស្សសាមញ្ញគ្រប់រូប ដូចជាមានភ្នែកទិព្វ មាត់ទិព្វ និងត្រចៀកទិព្វ រួចទៅហើយ។

មានបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មួយទៀត កំពុងតែកើតឡើង ដែលមានឈ្មោះជាភាសាអង់គ្លេស "ChatGPT" ហើយដែលនឹងធ្វើឲ្យអនាគតរបស់មនុស្សលោក មានការប្រែប្រួលយ៉ាងអស្ចារ្យ។ បដិវត្តន៍នេះ ទាក់ទងវិស័យ "បញ្ញា សិប្បនិម្មិត" (Artificial intelligence) ដែលជាប្រព័ន្ធដ៏អស្ចារ្យមួយ ដែលចេះប្រមូលផ្តុំព័ត៌មាន និងទិន្នន័យរាប់មិនអស់ គ្រប់វិស័យ ពីទូទាំងសកលលោក ហើយចេះវិភាគព័ត៌មាន និងទិន្នន័យទាំងអស់នេះ ដើម្បីឆ្លើយតបរាល់សំណួររបស់យើង ក្នុងរយៈពេលតែ ៤-១០ វិនាទី តែប៉ុណ្ណោះ ដោយប្រើភាសាមួយស្រួលយល់។

ហេតុអ្វី បានជាខ្ញុំហ៊ានអះអាងថា ប្រព័ន្ធ ChatGPT នេះ នឹងធ្វើឲ្យរបបផ្តាច់ការ ដួលរលំ ជាពុំខាន?

របបផ្តាច់ការ តែងតែឈរលើភាពល្ងង់ខ្លៅ និងងងឹតងងល់ (Ignorance) របស់ប្រជាពលរដ្ឋភាគច្រើន ដែលគេបង្អត់ព័ត៌មាន តាមការបិទបាំងប្រវត្តិសាស្ត្រ និងការបិទបាំងការពិតក្នុងបច្ចុប្បន្នកាល កុំឲ្យប្រជាពលរដ្ឋ មានការយល់ដឹង ហើយចេះពិចារណា។

តែអំណាចផ្តាច់ការ មិនអាចធ្វើយ៉ាងដូច្នេះបានទៀតទេ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ពីព្រោះប្រជាពលរដ្ឋម្នាក់ៗ អាចទទួលបានការពិត ភ្លាមមួយរំពេជ តាមរយៈប្រព័ន្ធ ChatGPT នេះ។

ខ្ញុំបានដាក់សំណួរ ៣ ទៅប្រព័ន្ធ ChatGPT https://chat.openai.com/ នេះ ៖

១- តើការបោះឆ្នោត នៅកម្ពុជា ចាប់ពីឆ្នាំ ១៩៩៨ មានលក្ខណៈយ៉ាងដូចម្តេចខ្លះ?

២- តើការបោះឆ្នោត នៅកម្ពុជាក្នុង ឆ្នាំ ២០២៣ នេះ នឹងមានលក្ខណៈយ៉ាងដូចម្តេចខ្លះ?

៣- តើគណបក្សប្រឆាំង នៅកម្ពុជា មានស្ថានការណ៍ យ៉ាងដូចម្តេច នៅពេលនេះ?

ចម្លើយដែលប្រព័ន្ធ ChatGPT នេះ បានផ្តល់ភ្លាមមួយរំពេជ ចំពោះ សំណួរទាំង ៣ ខាងលើនេះ គឺត្រឹមត្រូវជាទីបំផុត សូម្បីតែពាក្យមួយម៉ាត់ ក៏មិនខុសដែរ។

សូមអាន អត្ថបទជាបន្តបន្ទាប់ ភ្ជាប់មកជាមួយនេះ។ សំណួរនិងចម្លើយ អម្បាញ់មិញ សរសេរជាភាសាអង់គ្លេស។ ជាភាសាខ្មែរ មិនទាន់ត្រឹមត្រូវនៅឡើយទេ តែខ្ញុំជឿជាក់ថា អ្នកគ្រប់គ្រងប្រព័ន្ធ ChatGPT នេះ នឹងអាចដោះស្រាយបញ្ហាភាសាទាំងអស់ ក្នុងអនាគតដ៏ខ្លីខាងមុខ។

ក្រោយពីភ្នែកទិព្វ មាត់ទិព្វ និងត្រចៀកទិព្វ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងធ្វើឲ្យយើងម្នាក់ៗជាពលរដ្ឋសាមញ្ញ មានប្រាជ្ញាទិព្វ ដែលជាឱសថដ៏សាកសិទ្ធបំផុត ដើម្បីផ្តួលរំលំរបបផ្តាច់ការ ទូទាំងពិភពលោក។

សម រង្សុី

- ភ្នែកទិព្វ ៖ ចង់ឃើញអ្វី ឃើញភ្លាម

- មាត់ទិព្វ ៖ ចង់ទៅដល់ទីណា វិញ្ញាណយើងទៅដល់ភ្លាម តាមរូបភាពជាក់ស្តែង

- ត្រចៀកទិព្វ ៖ ចង់ឮ​អ្វី ឮ​ភ្លាម

- ប្រាជ្ញាទិព្វ ៖ ចង់យល់ដឹងពីអ្វី យល់ដឹងភ្លាម ដោយគ្មាននរណាអាចភូតភរយើងបាន។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter