សមាជិកព្រឹទ្ធសភាបារាំងអំពាវនាវឲ្យពលរដ្ឋខ្មែរ រួបរួមគ្នាជុំវិញលោក សម រង្ស៊ី ដូចដែលពលរដ្ឋបារាំងគាំទ្រលោក ហ្សាល ដឹហ្គោល នៅជំនាន់សង្គ្រាមលោកលើកទី ២

ចែករំលែក ៖​

១៤ កក្កដា ២០១៩ / 14 July 2019

ក្នុងឱកាសពិធីប្រកាសសុពលភាព សាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងទ្វីបអឺរ៉ុប ១៣ កក្កដា ២០១៩  ខណៈដែលលោក សម រង្ស៊ី កំពុងផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធវីដេអូ Skype សមាជិកព្រឹទ្ធសភាបារាំងមួយរូប ដែលមានវត្តមាននៅទីនោះដែរ គឺលោក André Gattolin បានអំពាវនាវឲ្យពលរដ្ឋខ្មែរ រួបរួមគ្នាជុំវិញលោក សម រង្ស៊ី ដូចដែលពលរដ្ឋបារាំងបានធ្វើចំពោះលោក Charles De Gaulle នៅជំនាន់សង្គ្រាមលោកលើកទី ២។

សមាជិកព្រឹទ្ធសភាបារាំងរូបនេះបានថ្លែងថា លោកបានតាមដានប្រវត្តិសាស្ត្រយ៉ាងច្បាស់ ហើយលោកបញ្ជាក់ថា ប្រសិនបើលោកពេញវ័យនៅជំនាន់លោក​ Charles De Gaulle នោះលោកនឹងភៀសខ្លួនទៅទីក្រុងឡុងដ៍ (London) តស៊ូជាមួយ​លោក De Gaulle ។ ដោយឡែក ក្នុង​កាលៈទេសៈនេះ​ ក្នុងឆ្នាំ ២០១៩ នេះ លោក​នឹង​ទៅប្រទេសកម្ពុជា អមដំណើរមាតុភូមិនិវត្តន៍របស់លោក​ ស​ម រង្ស៊ី ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា។«»

ងាកមកនិយាយអំពី ឧត្តមសេនីយ៍ ហ្សាល ដឺ ហ្គោល Général Charles De Gaulle វិញ លោកមិនព្រមទទួលស្គាល់ការចុះចាញ់របស់បារាំងចំពោះប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ១៩៤០ ទេ ហើយលោកបានបង្ខំចិត្តភៀសខ្លួនរត់ទៅជ្រកកោណនៅប្រទេសអង់គ្លេស (Angleterre ) ដោយនាំទាំងកងទ័ពដែលសេសសល់ទៅជាមួយផងដែរ។

នៅថ្ងៃ​ ១៨ មិថុនា ឆ្នាំ​ ១៩៤០​ ហ្សាល ដឺ ហ្គោល តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស លោក​បានអំពាវនាវ​កុំឲ្យ​ពលរដ្ឋ​បារាំង​ទទួល​ស្គាល់បទឈប់បាញ់ ​(Armistice) ដែលប្រធានាធិបតីបារាំង Petain បានចុះហត្ថលេខាជាមួយអធិការបតីអាល្លឺម៉ង់ Hitler ។ លោកអំពាវនាវឲ្យពលរដ្ឋ​បារាំងក្រោកឡើងតស៊ូប្រឆាំងនឹងការត្រួតត្រារបស់អាល្លឺម៉ង់។ នៅទីបំផុត នៅឆ្នាំ ១៩៩៤ ប្រទេសបារាំងបានរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់ ហើយប្រជាពលរដ្ឋបារាំងទាំងមូលបានចាត់ទុកលោក ឧត្តមសេនីយ៍ ហ្សាល ដឺ ហ្គោល ជាវីរបុរស រំដោះប្រទេសបារាំង ហើយ ក្រោយមកលោក ដឺ ហ្គោល បានក្លាយជាប្រជានាធិបតីបារាំងម្នាក់ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្ត៕

នៅតាមដងវិថីនានានៅទីក្រុងប៉ារីស ប្រជាពលរដ្ឋបារាំង ក្មេង ចាស់ ប្រុស ស្រី សប្បាយរីករាយ ទទួលស្វាគមន៍ អបអរសារទរ ឧត្តមសេនីយ៍ Charles De Gaulle ដែលបានរំដោះបារាំងចេញផុតពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់ នៅឆ្នាំ១៩៤៤។ (រូបភាព៖ www.independent.ie)

លោក André Gattolin និងលោក Sam Rainsy ក្នុងពិធីប្រកាសសុពលភាព សាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងទ្វីបអឺរ៉ុប ១៣ កក្កដា ២០១៩។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter