ដំណើរទស្សនកិច្ចលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក ១៦-១៧ កក្កដា ២០១៩

ចែករំលែក ៖​

១៦ កក្កដា ២០១៩/ 16 July 2019

លោក សម រង្ស៊ី មកដល់សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១៦ កក្កដា ២០១៩ ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាមេរិកាំង រយៈពេល ២ ថ្ងៃ (១៦ និង ១៧ កក្កដា ២០១៩) នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានជួបតំណាងរាស្ត្រសហរដ្ឋអាមេរិក ២ រូប គឺលោក Steve Chabot និង Ted Yoho ដែលស្ថិតក្នុងចំណោមអ្នកជម្រុញញត្តិ ស្តីពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ញត្តិនេះ ដែលដាក់ទណ្ឌកម្មផ្ទាល់ខ្លួន លើជនផ្តាច់ការ និងក្រុមគ្រួសារជនផ្តាច់ការ នៅកម្ពុជា ត្រូវបានអនុម័ត កាលពីម្សិលមិញ។

Sam Rainsy arrived this afternoon in the US for a two-day visit to hold talks with government officials in Washington DC, 16 July 2019.

បន្ទាប់ពីលោក សម រង្ស៊ី ​បាន​ជួប​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ក្រោយ​ពី​សភា​តំណាងរាស្រ្ត​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ​ស្តីពី ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោកបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA Khmer) នៅវិមាន​រដ្ឋ​សភា៖

SourceVOA Khmer

លោក សម រង្ស៊ី បានមកជួបជាមួយពលរដ្ឋខ្មែរអាមេរិកាំងនៅភោជនីយដ្ឋាន Harvest Moon ក្នុងក្រុង Falls Church រដ្ឋវីជីនៀ ជាយរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើបច្ចុប្បន្នភាពពីគម្រោងវិលត្រឡប់របស់លោកទៅប្រទេសកម្ពុជាវិញ។ វេទិកាសហគមន៍នេះ ធ្វើឡើងក្រោយពីសភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់H.R. 526 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩។

VOA Khmer សម្ភាសលោក សម រង្ស៊ី នៅភោជនីយដ្ឋាន Harvest Moon ក្នុងក្រុង Falls Church រដ្ឋវីជីនៀ ជាយរដ្ឋធានីវ៉ាស៊ីនតោន

ពិធីជួបជុំជាមួយតំណាងសហគមន៍ខ្មែរ មកពីគ្រប់រដ្ឋនៃសហរដ្ឋអាមេរិក។ ១៦ កក្កដា ២០១៩
Meeting with representatives of the Cambodian community in the USA. 16 July 2019.

កិច្ចសម្ភាសន៍ជាមួយសម្លេងសហរដ្ឋអាមេរិក។ ១៧ កក្កដា ២០១៩
Interview with Voice of America. 17 July 2019.

ពីឆ្វេងទៅស្តាំ ៖ មូរ សុខហួរ, តំណាងរាស្ត្រសហរដ្ឋអាមេរិក Steve Chabot, សម រង្ស៊ី និង ឡុង រី ជាមួយជនជាតិខ្មែរ ដែលកំពុងធ្វើបាតុកម្ម នៅមុខសភាសហរដ្ឋអាមេរិក។ ១៧ កក្កដា ២០១៩
From left: Mu Sochua, US Congressman Steve Chabot, Sam Rainsy and Long Ry at a demonstration by Cambodian Americans on Capitol Hill. 17 July 2019.

ពីឆ្វេងទៅស្តាំ ៖ មូរ សុខហួរ, តំណាងរាស្ត្រសហរដ្ឋអាមេរិក Alan Lowenthal, សម រង្ស៊ី។ ១៧ កក្កដា ២០១៩
From left: Mu Sochua, US Congressman Alan Lowenthal (Democrat, California), Sam Rainsy. 17 July 2019.

ពីឆ្វេងទៅស្តាំ ៖ មូរ សុខហួរ, តំណាងរាស្ត្រសហរដ្ឋអាមេរិក Lori Trahan, សម រង្ស៊ី។ ១៧ កក្កដា ២០១៩
From left: Mu Sochua, US Congresswoman Lori Trahan (Democrat, Massachusetts), Sam Rainsy. 17 July 2019

កិច្ចសម្ភាសន៍ជាមួយសម្លេងសហរដ្ឋអាមេរិក។ ១៦ កក្កដា ២០១៩
Interview with Voice of America. 16 July 2019.

កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។ ១៦ កក្កដា ២០១៩
Interview with Radio Free Asia. 16 July 2019.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter