០៨ កក្កដា ២០២៣ / 08 July 2023
ក្នុងវីដេអូនេះ លោក សម រង្ស៊ី ពន្យល់ពីយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា
ទោះជាវ៉ាក់សាំងមកពីប្រទេសចិន មានគុណភាពទាប ឬអន់យ៉ាងណាក៏ដោយ ក៏របប ហ៊ុន សែន នៅតែជម្រុញ ឬបង្ខំឲ្យប្រជាពលរដ្ឋខ្មែរ ចាក់វ៉ាក់សាំងចិននេះ ដោយមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវ។ គេគិតតែពីផលចំណេញនយោបាយ ដោយយកចិត្តចិនកុម្មុយនីស្ត ដែលយកពលរដ្ឋខ្មែរ ធ្វើជាសត្វពិសោធន៍ ហើយមានអំពើពុករលួយជាច្រើន ក្នុងការប្រើប្រាស់វ៉ាក់សាំងចិននេះ។
គួរមើលករណីប្រទេស ២ ទៀត គឺប្រទេសប៉េរូ និងប្រទេសឈីលី ដែលទទួលបានវ៉ាក់សាំងចិន ដ៏ច្រើនហូរហៀរ តែដែលមានប្រជាពលរដ្ឋស្លាប់ ច្រើនជាងប្រទេសដទៃទៀត ដែលមិនព្រមប្រើវ៉ាក់សាំងចិន។
ប្រជារាស្រ្តខ្មែរ មានសំណាងណាស់ ដោយមានកត្តាធម្មជាតិ ២ យ៉ាងដ៏សំខាន់ ដែលការពារខ្មែរយើង ពីជំងឺកូវីដ-១៩ ទោះជាមិនចាក់វ៉ាក់សាំងចិននេះក៏ដោយ។ ភស្តុតាងចុងក្រោយ គឺប្រទេសលាវ ដែលពលរដ្ឋស្លាប់តិចជាងពលរដ្ឋខ្មែរទៅទៀត ដោយសារជំងឺកូវីដ-១៩ ទោះជាគេចាក់វ៉ាក់សាំង តិចជាងយើងយ៉ាងណាក៏ដោយ។