ខ្មែរគ្រប់រូបនឹងគូសសន្លឹកឆ្នោតចោល ដើម្បីប្រឆាំងជនពាល កុំឲ្យវាបំផ្លាញជាតិ ត ពូជវា / Meaning of a voluntarily spoiled ballot.

ចែករំលែក ៖​

០៩ កក្កដា ២០២៣ / 09 July 2023 

ខ្មែរគ្រប់រូបនឹងគូសសន្លឹកឆ្នោតចោល ដើម្បីប្រឆាំងជនពាល កុំឲ្យវាបំផ្លាញជាតិ ត ពូជវា

មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើន ដែលនឹងគូសសន្លឹកឆ្នោតចោលដែរ នៅថ្ងៃ ២៣ កក្កដា ខាងមុខនេះ ពីព្រោះពួកគេមិនចូលចិត្ត ចរិតច្រង៉េងច្រង៉ាង និងគ្រួសារនិយមរបស់ ហ៊ុន សែន។ ពួកគេយល់ថា អស់ពី ហ៊ុន សែន ទៅ ប្រជារាស្រ្តខ្មែរ នឹងរួបរួមគ្នាដើម្បីធ្វើឲ្យប្រទេសយើងរីកចម្រើនពិតប្រាកដ និងមានភាពថ្កើងថ្កាន។

ហ៊ុន សែន ជាមនុស្សសង្គ្រាម ដែលធ្វើសង្គ្រាមក្នុងស្រុកជាប្រចាំ ដើម្បីគាបសង្កត់ ប្រជារាស្រ្តខ្លួនឯង ក្នុងគោលបំណងរក្សាអំណាចឲ្យគាត់ ហើយផ្ទេរអំណាចឲ្យកូនគាត់ តទៀត។

ហ៊ុន សែន មិនមែនត្រឹមតែគាបសង្កត់ និងគំរាមកំហែងគណបក្សប្រឆាំងទេ។ ជាប្រយោល គាត់ក៏គាបសង្កត់ និងគំរាមកំហែងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ផងដែរ ដោយប្រើវិធី អារ ក មាន់ ដើម្បីបន្លាចស្វា។

ខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រលាញ់យុត្តិធម៌ទាំងអស់ មកពីគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែរួបរួមគ្នា ធ្វើកាយវិការដូចគ្នា គឺគូសសន្លឹកឆ្នោតចោលដោយសម្ងាត់ នៅថ្ងៃ ២៣ កក្កដា ខាងមុខនេះ ដើម្បីជួយជាតិ មាតុភូមិយើង ឲ្យរួចផុតពីក្រញ៉ាំ នៃគ្រួសារចង្រៃ ហ៊ុន សែន។

គូសសន្លឹកឆ្នោតចោល ដើម្បីដកអាបំផ្លាញជាតិ នេះចេញ

- វាបំផ្លាញ ព្រៃឈើ និងទ្រព្យសម្បត្តិធម្មជាតិជាច្រើនទៀត ដោយលក់ខ្ទិចលក់ខ្ទី

- វាបំផ្លាញ ជីវភាពរស់នៅរបស់យើង ដោយសារអំពើពុករលួយ និងអសមត្ថភាពរបស់វា ហើយវាបន្សល់ទុកឲ្យយើងតែបំណុលវ័នកគ្រប់គ្រួសារ

- វាបំផ្លាញ កេរមរតកពីដូនតាយើង ហើយវាប្លន់ដីធ្លីយើងគ្រប់ខេត្តក្រុង

- វាបំផ្លាញ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម

- វាបំផ្លាញ ភាពរុងរឿង និងភាពថ្លៃថ្នូរ របស់ប្រជារាស្ត្រខ្មែរ។

English version of the electronic leaflet

Spoil your ballot to remove the person responsible for the destruction of our nation.

- He destroys our forests and many other natural resources by selling off Cambodia's riches.

- He destroys our livelihoods with his corruption and incompetence, leaving Cambodian families with unprecedented heavy debt burdens.

- He destroys the inheritances that our ancestors have left us, especially with land grabbing all over the country.

- He destroys democracy, people's freedoms and social justice.

- He destroys the Cambodian people's prosperity and dignity.

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter