ថ្ងៃ ២៣ កក្កដា ២០២៣ នេះ តើអ្នកបោះឆ្នោតនឹងជ្រើសរើស ហ៊ុន សែន ឬ សម រង្សុី ?

ចែករំលែក ៖​

១២ កក្កដា ២០២៣ / 12 July 2023

ថ្ងៃ ២៣ កក្កដា ២០២៣ នេះ តើអ្នកបោះឆ្នោតនឹងជ្រើសរើស ហ៊ុន សែន ឬ សម រង្សុី ?

អត្ថន័យពិតប្រាកដ នៃការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ គឺការប្រកួតប្រជែងគ្នា ផ្តាច់ព្រ័ត្រ រវាង ហ៊ុន សែន និង សម រង្ស៊ី

- ជំរើសទី ១ ៖ បើគាំទ្រ ហ៊ុន សែន ហើយចង់រស់នៅដូចសព្វថ្ងៃទៀត សូមគូសឲ្យគណបក្សប្រជាជនកម្ពុជា លេខ ១៨។

- ជំរើសទី ២ ៖ បើគាំទ្រ សម រង្ស៊ី ហើយចង់ឲ្យមានការផ្លាស់ប្តូរ សូមគូសសញ្ញាខ្វែង ដ៏ធំមួយ លើសន្លឹកឆ្នោតទាំងមូល។

បើសន្លឹកឆ្នោត ដែលមានសញ្ញាខ្វែងដ៏ធំមួយ មានចំនួនច្រើនជាងសន្លឹកឆ្នោតគាំទ្រគណបក្សលេខ ១៨ ពេលនោះ ប្រជារាស្រ្តខ្មែរ ព្រមទាំងគណបក្សប្រជាជនកម្ពុជាខ្លួនឯង និង កងកម្លាំងប្រដាប់អាវុធផងដែរ ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិទាំងមូល នឹងបង្ខំឲ្យ ហ៊ុន សែន ចុះចេញពីតំណែង ដើម្បីរៀបចំការផ្លាស់ប្តូរ នៅកម្ពុជា។

មេដឹកនាំនយោបាយ ដែលប្រជារាស្ត្រខ្មែរស្គាល់ច្បាស់ជាងគេ ហើយតែងតែប្រៀបធៀប គឺ ហ៊ុន សែន និង សម រង្សុី ។ ម្នាក់ៗ (មានតែ២នាក់នេះទេ) ធ្លាប់ធ្វើជាប្រធានគណបក្ស ដែលបានទទួលសន្លឹកឆ្នោតពីប្រជារាស្ត្រ ចាប់ពី ៣ លានសម្លេងឡើងទៅ។ ខាង ហ៊ុន សែន ភាគច្រើននៃ "សម្លេងគាំទ្រ" បានមកពីលួចឬបន្លំ។

The real meaning of the 23 July 2023 election : A choice between Hun Sen and Sam Rainsy

The two political leaders the Cambodian people know best are Hun Sen and Sam Rainsy. They are the only two to have led parties which have received over three millions votes at past elections – though a large portion of the votes for Hun Sen's CPP were associated with irregularities.

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter