គ្មាននរណាអាចកម្ចាត់កម្លាំងប្រជាធិបតេយ្យខ្មែរបានទេ / Nobody can eliminate the Cambodian democratic forces

ចែករំលែក ៖​

២៥ កុម្ភៈ ២០២៤ / 25 February 2024 - Three senators from the Cambodian democratic forces were elected today against all odds.

គ្មាននរណាអាចកម្ចាត់កម្លាំងប្រជាធិបតេយ្យខ្មែរបានទេ / Nobody can eliminate the Cambodian democratic forces

របបផ្តាច់ការទីក្រុងភ្នំពេញ និងត្រកូល ហ៊ុន សែន នឹកស្មានថាពួកគេ អាចកម្ចាត់កម្លាំងប្រជាធិបតេយ្យខ្មែរ មិនឲ្យមានសេសសល់អ្វីទេ។ ជាពិសេស ក្នុងការរៀបចំឲ្យ ហ៊ុន សែន ឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេមិនចង់ឲ្យមានវត្តមានតំណាងកម្លាំងប្រជាធិបតេយ្យខ្មែរ នៅក្នុងស្ថាប័នព្រឹទ្ធសភានេះ សូម្បីតែម្នាក់ ក៏មិនត្រូវឲ្យមានដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការបោះឆ្នោតអសកល ជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅ ក្នុងបរិយាកាសគំរាមកំហែង និងទិញដូរសន្លឹកឆ្នោត ដ៏អាប់អួរជាទីបំផុត ក្នុងថ្ងៃ ២៥ កុម្ភៈ ២០២៤ នេះ កម្លាំងប្រជាធិបតេយ្យខ្មែរ បានពុះពារ ធ្វើឲ្យតំណាងរបស់ខ្លួន ៣ នាក់ បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា អាណត្តិទី ៥ ។ នេះជាជោគជ័យមួយ គួរឲ្យកត់សម្គាល់ សម្រាប់កម្លាំងប្រជាធិបតេយ្យខ្មែរ យោងស្ថានភាពនយោបាយ ដ៏លំបាកជាទីបំផុតនៅពេលនេះ។

ខ្ញុំសូមគោរពនិងកោតសរសើរ ដល់ទឹកចិត្តដ៏បរិសុទ្ធ នៃសមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង ៧០ ភាគរយ ដែលបានជាប់ឆ្នោតក្រោមស្លាកគណបក្សភ្លើងទៀន ហើយដែលនៅតែស្មោះត្រង់ជានិច្ចកាល ចំពោះប្រទេសជាតិ និងប្រជារាស្ត្រ ដោយបានរក្សាឧត្តមគតិដើមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

ខ្ញុំក៏យល់ផងដែរ ចំពោះជម្រើសដ៏លំបាករបស់បងប្អូនជនរួមជាតិខ្លះ ដែលបានបង្ខំចិត្ត ទៅចុះចូលជាបណ្តោះអាសន្ន ជាមួយពួកជនផ្តាច់ការ ដែលបានប្រើប្រាស់ការគំរាមកំហែងផង និងការប្រើលុយកាក់ទិញទឹកចិត្តផង។ អ្នកខ្លះត្រូវប្រឈមដល់អាយុជីវិត បើមិនព្រមចុះចូលជាមួយពួកជនផ្តាច់ការ។ ខ្ញុំជឿជាក់ថា អ្នកដែលទៅចុះចូលជាមួយមនុស្សអាក្រក់នោះ គឺទៅតែខ្លួនទេ តែចិត្តនៅដដែល គឺនៅតែឲ្យតម្លៃដល់ឧត្តមគតិដើម ដ៏ប្រពៃ របស់ខ្លួនដដែល។

ខ្ញុំជឿជាក់ថា កាលៈទេសៈនយោបាយ នឹងប្រែប្រួលថ្ងៃណាមួយ ដែលនឹងបើកផ្លូវឲ្យអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ អាចរួបរួមគ្នាជាធ្លុងមួយឡើងវិញ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដែលប្រជារាស្ត្រខ្មែរ ៩៩ ភាគរយ រង់ចាំយូរហើយ ក្នុងជម្រៅចិត្តរបស់ខ្លួន។

សម រង្ស៊ី

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter