ពួកអំបែងអណ្តែត ត្រៀមប្រកាសបោះបង់ចោល គម្រោងព្រែកជីក ហ្វ៊ូណន / The Phunan canal project to be abandoned.

ចែករំលែក ៖​

០៣ ឧសភា ២០២៤ / 03 May 2024

ពួកអំបែងអណ្តែត ទាំងអំបែងធំ (ហ៊ុន សែន) ទាំងអំបែងតូច (ហ៊ុន ម៉ាណែត) ទើបតែយល់ដឹងអំពី ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃការជីកព្រែក ហ្វ៊ូណន ទៅលើបរិស្ថាន ក្នុងតំបន់យើងទាំងមូល រហូតដល់កម្ពុជាក្រោម។ ជាពិសេស ព្រែកជីក ហ្វ៊ូណន នេះ នឹងធ្វើឲ្យលំហូរទឹក (water flow) ទន្លេមេគង្គ ថយចុះយ៉ាងខ្លាំង នៅតំបន់ដីសណ្ត (delta) ទន្លេនេះ។

ចរន្តថយចុះនៃលំហូរទឹកនេះ មានច្រើនឆ្នាំមកហើយ ដោយសារការសាងសង់ទំនប់វារីអគ្គិសនី នៅប្រទេសចិន និង ប្រទេសឡាវ តែវានឹងថយចុះកាន់តែខ្លាំងឡើងថែមទៀត ដោយសារព្រែកជីក ហ្វ៊ូណន ដែលនាំឲ្យមានការបង្វែរទឹកទន្លេ មេគង្គ នៅកម្ពុជា។

ការថយចុះលំហូរទឹកបែបនេះ នៅតំបន់ដីសណ្តទន្លេមេគង្គ នឹងធ្វើឲ្យទឹកសមុទ្រឡើងចូលមកកាន់តែជ្រៅទៅៗលើដីគោក គឺកាន់តែឆ្ងាយឡើងៗពីឆ្នេរសមុទ្រ ដែលជាហេតុធ្វើឲ្យខូចដីនៅតំបន់នោះ ដោយសារតែជាតិប្រៃ។ បាតុភូត អំបិលឡើងមកតាមទឹកសមុទ្របែបនេះ (salinization) នឹងធ្វើឲ្យកសិករ មិនអាចធ្វើស្រូវបានដូចមុនទេ។

សូមរំលឹកថា តំបន់ដីសណ្តទន្លេមេគង្គនេះ មានពលរដ្ឋប្រមាណ ១៧ លាននាក់រស់នៅ (មានទាំងខ្មែរកម្ពុជាក្រោមផងដែរ) ហើយក៏ជាប្រភពស្រូវប្រមាណ ៥០% នៃស្រូវ ដែលផលិតនៅប្រទេសវៀតណាមទាំងមូល។

ដូច្នេះ ផលប៉ះពាល់នៃការជីកព្រែក ហ្វ៊ូណន ធ្ងន់ធ្ងរណាស់ មិនអាចឲ្យពួកអំបែងអណ្តែត ធ្វើអ្វីៗបានតាមចិត្ត ដោយមិនមើលមុខមើលក្រោយនោះទេ។ គីង្គក់ពាក់ម្កុដឆ្កួតៗ ឈ្មោះ ហ៊ុន សែន ល្មមដឹងខ្លួនហើយថា ខ្លួននិងកូនចៅដែលនៅជាកង្កែបក្នុងអណ្តូងជាមួយខ្លួន គ្មានចេះធ្វើអ្វី ក្រៅពីពុករលួយ លួចជាតិ បំផ្លាញជាតិ និងនាំគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា។

https://e.vnexpress.net/.../cambodia-s-funan-techo-canal...

មានអាថ៌កំបាំង ២ យ៉ាង ពីក្រោយព្រែកជីកនេះ ៖

១- ព្រែកជីកនេះ ជាផ្នែកមួយតូច នៃយុទ្ធសាស្រ្តចិនកុម្មុយនីស្ត ដើម្បីគ្រប់គ្រងពិភពលោកទាំងមូល ទោះជាប្រទេសកម្ពុជា ត្រូវរងគ្រោះ យ៉ាងណាក៏ដោយ។

២- ព្រែកជីកនេះ ជាប្រធានបទ ដើម្បីឲ្យ ហ៊ុន សែន ធ្វើប្រជាភិថុតិ ដោយបោកបញ្ឆោតប្រជារាស្រ្តខ្មែរ ឲ្យគាំទ្ររបបផ្តាច់ការ តពូជ របស់គាត់។ គាត់ចង់បង្វែរកំហឹងប្រជារាស្រ្តខ្មែរ ចំពោះគាត់ ឲ្យទៅខឹងប្រទេសវៀតណាមវិញ ដើម្បីឲ្យត្រកូលក្បត់ជាតិរបស់គាត់ រួចខ្លួន។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter